ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបជំុសំណេះសំណាលពិសារអា ហារសាមគ្គីនិងចាត់ទុកសារព័ត៌ មានជាដៃគូសំខាន់ដើម្បីចូលរួម អភិវឌ្ឍន៍សង្គមជាតិ.!

 

FB_IMG_1547212656504ភ្នំពេញៈនៅល្ងាចថ្ងៃសុក្រ៦កើតខែបុស្សសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ខែមករាឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាប តីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញផ្តល់កិត្តិយជួបសំណេះសំណាលនិងពិសារអាហារសា មគ្គីជាមួយអ្នកព័ត៌មាន៤,៥០០ពាន់នាក់ដែលមកពីស្ថាប័នផ្សេងៗ រួមទាំងថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងព័ត៌មានស្ថានីយ៍វិទ្យុនិងទូរទស្សន៍, សារព័ត៌មានបោះពុម្ពផ្សាយ,ក្រុមសារព័ត៌មានតាមបណ្តាញសង្គម Facebook, គេហទំព័រ និង TV Online,អ្នកនាំពាក្យក្រសួ   ង-ស្ថាប័ន, អ្នកនាំពាក្យរាជធានី-ខេត្តនិងមន្ទីរព័ត៌មានរាជធានី- ខេត្ត ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។              សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីសប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញមកជួបជុំសំណេះសំណាលនិងពិសារអាហារ សាមគ្គីជាមួយបងប្អូនកូនក្មួយជាអ្នកសារព័ត៌មានជាតិនៅក្នុងជំនួ បលើកទី៣ ប្រចាំឆ្នាំ២០១៩។
ក្នុងនាមជានាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុនសែនតែងតែផ្សាភ្ជាប់ទំ នាក់ទំនងល្អជាមួយពលរដ្ឋអង្គការនិងសមាគមនានាតាមរយៈកម្ម វិធីជួបជុំដូចល្ងាចនេះដែលកន្លងមកគឺមានកម្មវិធីជួបជុំបងប្អូនខ្មែរ ឥស្លាមបងប្អូនខ្មែរចិនបងប្អូនគ្រឹស្ថសាសនាបងប្អូនកូនក្មួយសិល្បៈករ សិល្បៈការិនី,បងប្អូនកូនក្មួយកីឡាករកីឡាការិនីនិងការជួបជុំជាមួយ បងប្អូនកូនក្មួយអ្នកសារព័ត៌មានជាដើម។                          គោលបំណងនៃការជួបជុំគឺដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់ បងប្អូនអ្នកសារព័ត៌មាននិងបានផ្តល់នូវអនុសាសន៍ល្អៗដើម្បីជំរុញ ការផ្សព្វផ្សាយព័ត៌មានអោយបានល្អត្រឹមត្រូវពិតប្រាកដតាមក្រមសី លធម៍ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឲ្យកាន់តែរីកចម្រើន។
នៅថ្ងៃនេះផងដែរសម្តេចតេជោនាយរកដ្ឋមន្ត្រីបានប្រកាសឲ្យអ្នកសារ ព័ត៌មាននិងប្រជាពលរដ្ឋបានដឹងថាសម្តេចតេជោបានសម្រេចបញ្ចប់ រឿងរ៉ាវមួយដ៏សំខាន់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺ ចាប់ពីពេលនេះតទៅនៅតាមច្រកព្រំដែនទាំងអស់គឺមិនឲ្យមានផ្នែក ណាផ្សេងក្រៅតែពី“នគរបាលអន្តោប្រវេសន៍និងគយតែប៉ុណ្ណោះ។ ភ្នាក់ងារដទៃៗទៀតរួមទាំងកាំកុងត្រូលគឺត្រូវដកចេញអោយអស់។ ទន្ទឹមនឹងនោះ ក៏ត្រូវបញ្ចុះតម្លៃស្កែន (Scan)ទំនិញផងដែរដើ  ម្បីអោយអ្នករកស៊ីទទួលបានផលចំណេញកាន់តែច្រើន។        សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថាការអនុវត្តបែប នេះគឺដើម្បីចូលរួមចំណែកក្នុងការលុបបំបាត់ភាពអសកម្មផ្សេងៗ និងអំពើរពុករលួយជាដើមនិងម្យ៉ាងវិញទៀតគឺបានបង្កលក្ខណៈ កាន់តែងាយស្រួលដល់ពាណិជ្ជករនិងបងប្អូនប្រជាពលរដ្ឋក្នុងការ ប្រកបអាជីវកម្មផងដែរ។                                              ទន្ទឹមនិងនោះដែរក៍ជួយអោយសេដ្ឋកិច្ចជាតិមានដង្ហើមរស់បាន ដោយស្រួលទៀតផង។
នៅក្នុងឱកាសនោះសម្តេចតេជោហ៊ុនសែនបានសំណូមពរដល់ ស្ថាប័នសារព័ត៌មានទាំងអស់ត្រូវអនុវត្តនូវចំនុចសំខាន់ៗមួយចំ នួនដូចជា:១-ស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជន ទាំងអស់     ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិតគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជាតិពិតប្រាកដសូមកុំឲ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយ ព័ត៌មានមិនពិតពីសង្គម។
២-ស្ថាប័នព័ត៌មានរដ្ឋនិងឯកជនទាំងអស់ត្រូវផ្សព្វផ្សាយព័ត៌មាន ពិតដោយមានការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋអោយបាន យល់ជ្រាបអំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វីដែលជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបា លវិញគឺទាំងក្នុងកម្រិតតាក់តែងនិងកម្រិតអនុវត្តន៍អោយមានប្រសិទ្ឋភាព។
៣-ស្នើអោយសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនា រាល់កំហុសឆ្គងនិងផែនការដែលបានដាក់ចេញនៃក្រសួងស្ថាប័ន នានាដើម្បីធ្វើការកែលំអរហើយក៏មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។
៤-សំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគជាលក្ខណៈ អន្តរជាតិដើម្បីបានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើង នៅលើពិភពលោកហើយក៏ចង់ឲ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នក វិភាគផងដែរចំពោះព្រឹត្តិការណ៍ក្រៅប្រទេសពីព្រោះកន្លងមកមាន បរទេសគេវិភាគនិងផ្សាយពីកម្ពុជាដូច្នេះយើងត្រូវចេះសិក្សាបក ស្រាយ និងវិភាគពីគេវិញផងដែរ។
៥-សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានត្រឹមត្រូវមាន ក្រមសីលធម៌វីជ្ជាជីវៈពិសេសសម្តេចបានសំណូមពរដល់អ្នកប្រើ ប្រា ស់បណ្តាញសង្គម ហ្វេសហ្វុក (Facebook)               សូមកុំឲ្យមានការជេរប្រមាថហែកកេរ្តិ៍ខ្មាស់គ្នាដែលនាំឲ្យមានរឿង ប្តឹងផ្តល់និងឡើងតុលាការជាដើម។                                 សូមរក្សាតំលៃរបស់ខ្លួនពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែ លច្បាស់ពិតកុំស្មានៗហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តីឡើយ។
៦-ត្រូវចូលរួមលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់គឺកុំធ្វើជា អ្នកសារព័ត៌មានសម្រាប់តែជម្រិតទាលុយពីគេឬមានលក្ខណៈជា ក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។
៧-កុំផលិតនិងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមិនបានផ្តល់ ប្រយោជន៍ដល់សង្គម។                                              ម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគឺអ្នកសារ ព័ត៌មានត្រូវបញ្ចេញព័ត៌មានពិតប្រាកដចេញមកបកស្រាយដើម្បី លុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។
៨-ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាននិងធ្វើការ បណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ។    ជាពិសេសត្រូវទំនាក់ទំនងជាមួយបណ្តាសមាគមស្ថាបន័ជំនាញ សកលវិទ្យាល័យនិងក្រសួងព័ត៌មានជាដើមដើម្បីទទួលបាននូវការ បណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត។              ម្យ៉ាងទៀតគឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ដើម្បីប ង្កើនគុណភាពការងារនិងការផលិតឲ្យមានភាពកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនោះដែរសម្តេចតេជោហ៊ុនសែនបានគាំទ្រនិងជំរុញអោយ មានការរៀបចំយុទ្ឋនាការប្រកួតប្រជែងអំពី“ការផលិតព័ត៌មានពិត ហើយលឿន បើអាចធ្វើច្រើនភាសា គឺរិតតែល្អ”។                 សម្តេចក៏បានគាំទ្រនិងជំរុញអោយមានប្រព័ន្ឋផ្សេព្វផ្សាយអនឡាញ (online)អោយបានច្រើនព្រោះសព្វថ្ងៃនេះអ្នកតាមដានព័ត៌    មានមិនសូវរង់ចាំមើលតាមទូរទស្សន៍ទេ។
នៅថ្ងៃនេះសម្តេចតេជោបានបញ្ជាក់ជូនអ្នកសារព័ត៌មានទាំងអស់ថា សម្តេចនឹងនៅបន្តដឹកនាំប្រទេសយ៉ាងហោចណាស់ដល់ឆ្នំា២០២៨ ដែលសម្តេចគ្រោងនឹងជួបបងប្អូនអ្នកសារព័ត៌មានចំនួន៩ដងទៀត។
នៅក្នុងឱកាសនេះដែរសម្តេចតេជោហ៊ុនសែនបានជូនពរដល់បងប្អូន កូនក្មួយអ្នកសារព័ត៌មានទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើន ព្រមទាំងពុទ្ឋពរ៥ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភាណៈកុំបី ឃ្លៀងឃ្លាតឡើយ៕

FB_IMG_1547212669521

FB_IMG_1547212700070

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!