ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.!

 
IMG-20190110-WA0003ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្បែកន្លែងកើតរឿងបានឱ្យដឹងថានៅ​មុននេះបន្តិចប្រហែលម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១០ខែ មករាឆ្នាំ២០១៩នេះមន្ត្រីនគរបាលដែលនៅគណៈកម្មការប្រយុទ្ធ​ប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃត្រូវបានកម្លាំងតម្រួត​បទបញ្ជាសហការជាមួយនគបាលខណ្ឌសែនសុខឃាត់ខ្លួននាំយក ទៅសាកសួរ។បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​រួម​ទាំង​ក្រឡាបញ្ជី​ចុះ​ត្រួតពិនិត្យឃ្លាំងមួយកន្លែងដែលមានការសង្ស័យថាដឹកបារីក្លែងក្លាយ។ ហេតុការណ៍នេះបណ្តាលឱ្យមានការភ្ញាក់ផ្អើលនៅចំណុចមុខឃ្លាំង​នៅតាមផ្លូវភ្នំពេញហាណូយភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌ​សែន​សុខ ។មន្ត្រី​នគរបាល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន​ឧត្តមសេនីយ៍ត្រីផូសុផលរួមទាំងមន្ត្រីនគរបាលចំនួន៥នាក់ទៀត ដែលសរុបទាំងអស់៦នាក់ទាក់ទិននឹងការឃាត់ខ្លួនមន្ត្រីនគរបាល​នេះលោកឧត្តមសេនីយ៍ទោទូចយុទ្ធាអនុប្រធានលេខាធិការដ្ឋាននៃ​គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ​លោកបានឱ្យអ្នកយកព័ត៌មានដឹងថាករណីនេះជាការយល់ច្រឡំគ្នា ដោយនៅមុនពេលកើតហេតុលោកបានអះអាងថាកម្លាំងរបស់លោក​ទទួលបានព័ត៌មានថាមានរថយន្តដឹកបារីក្លែងក្លាយ១គ្រឿងចូលក្នុង​ឃ្លាំង​ខាងលើ ហើយ​សមត្ថកិច្ច​ក៏​មានការ​ស្ទាក់​ត្រួតពិនិត្យ ។
ស្រាប់តែខាងម្ចាស់បារីនោះមិនសហការជាមួយកម្លាំងសមត្ថកិច្ចដោយ​មិនឱ្យមានការត្រួតពិនិត្យនោះទេហើយថែមទាំងរាយការណ៍ទៅខាង លើទើបមន្ត្រីនគរបាលទាំង៦រូបដែលមានទាំងលោកផ្កាយ១នោះចុះ ទៅដោយមិនបានសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ នោះទេក៏មានកម្លាំងតម្រួតបទបញ្ជាសហការជាមួយកម្លាំងអាជ្ញាធរ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​លោកផ្កាយ១និងកូនចៅគាត់តែម្តង។
បើតាមការឲ្យដឹងពីមន្រ្តីមហាផ្ទៃមួយរូបសូមមិនឲ្យបញ្ចេញឈ្មោះ ប្រាប់ថារឿងនេះមិនមែនរឿងច្រឡំទេកន្លែងឃ្លាំងនេះអាចជាឃ្លាំង របសមន្រ្តីធំខាងលើទើបមានការសុំឆែកឆេត្រួតពិនិត្យចូលរួមទាំង ក្រឡាបញ្ជីផងនៅមិនអាចទៅរួចបែរជាមានការឃាត់ខ្លួនកម្លាំងជំ នាញទៅវិញក្រុមប្រជាពលរដ្ឋនៅភូមិចុងថ្នល់បានដាក់ការសង្ស័យ ថានេះជារឿងផ្ទៃក្នុងមន្រ្តីគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែង ក្លាយនៃក្រសួងមហាផ្ទៃនិងក្រុមឈ្មួញនិយាយមិនត្រូវគ្នាទើបធ្វើឲ្យ មានរឿងផ្អើលទាំងកណ្តាលក្រុង។
ពាក់ព័ន្ធរឿងមន្ត្រីនគរបាលដែលសមត្ថកិច្ចឃាត់ខ្លួនមានឧត្តមសេ នីយ៍ត្រីផូសុផលរួមទាំងមន្ត្រីនគរបាលចំនួន៥នាក់ទៀតដែលសរុប​ទាំងអស់៦នាក់ខាងលើនោះអង្គភាពសារព័ត៌មានយើងមិនអាចសុំការ ពន្យល់បកស្រាយលឺពីលោកសថេងស្នងការនគរបាលរាជធានីភ្នំពេញបាននោះទេ៕

IMG-20190110-WA0000

IMG-20190110-WA0001

IMG-20190110-WA0002

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!