ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បែកធ្លាយ លោក ឧកញ៉ាជ័យ យករថយន្តយីឌុបចំនួន១៤ គ្រឿងដឹកជញ្ជូនឈើប្រណិត ចេញពីបាតអាងវារីអគ្គិសនីសេ សានក្រោម២ប្រឆាំងបទបញ្ជា ក្រឡាហោម ស ខេង.!

 

FB_IMG_1545909313003ខេត្តក្រចេះ៖រថយន្តយីឌុបដឹកឈើអារប្រភេទលេខ១រាប់រយម៉ែត្រ គូបនាំយកចេញពីឃ្លាំងបាតអាងវារីអគ្គិសនីសេសានក្នុងខេត្តស្ទឹង ត្រែងត្រូវបានដឹកជញ្ជូនតាមក្បួនរថយន្តយីឌុបចំនួន១៤គ្រឿងរត់​បន្តកន្ទុយគ្នាតាមផ្លូវជាតិលេខ៧ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធចុះឃាត់​ត្រួតពិនិត្យឯកសារដឹកជញ្ជូនកាលពីថ្ងៃទី៦ខែមករាដែលគេនិយាយ​ថាសង្ស័យជាឈើរបស់ឧកញ៉ាជ័យដែលទទួលបន្ទុកឈើបាតអាង សេសានក្រោម២ខេត្តស្ទឹងត្រែងព្រោះគេឃើញឧកញ៉ាជ័យនៅទី នោះជាប់លាប់។ក្រោយ​ការ​ចុះ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​      កម្លាំងសមត្ថកិច្ចចម្រុះនៅខេត្តក្រចេះលើក្បួនរថយនយីឌុប្តដឹកឈើ​ទាំងនេះក្រុមមន្ត្រីរដ្ឋបាលព្រៃថាដឹឈើក្រចេះបានអះអាងថាការដឹក​ជញ្ជូនឈើនេះគឺមានច្បាប់អនុញ្ញាតិឲ្យដឹកជញ្ជូនទៅតាមតំបន់គោល ដៅ​ក្នុងប្រទេស​ត្រឹមត្រូវ​។ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​ធំ ដឹកជាខ្សែរថយន្តបង្កឲ្យមានការចាប់អារម្មណ៍ពីមហាជននេះត្រូវបាន​គេនិយាយថាជាការរបើកឆាកបន្តរនៃថ្ងៃដឹកជញ្ជូនលើកដំបូងពីឈើ​ដែលសង្ស័យកាប់ចេញពីតំបន់ផ្សេងៗនាំចូលមកស្តុកទុកក្នុងបាត​អាងឱ្យក្លាយជាឈើស្របច្បាប់ដែលត្រូវបាននាំចេញពីតំបន់បាតអាង ទំនប់វារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែងក្រោយស្ថានភាព​ការដឹកជញ្ជូនត្រូវបានជាប់គាំងអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ព្រោះបើនិយាយពីឈើបាតអាងវាមិនដែលមានសល់ច្រើនម្ល៉ឹងៗទេ ដែលដឹកចេញមួយលើកនេះភ្ញាក់ផ្អើលខ្លាំងណាស់ក្នុងពិភពឈ្មួញ​ឈើ​ដុះ​ស្លែគ្រាក់ៗ។ក្រុម​មន្ត្រី​ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​បាន​អះអាងប្រាប់ឲ្យដឹងទៀតថារថយន្តធុនធំទាំងនេះមានចំនួន១៤គ្រឿង បានផ្ទុកឈើអារលេខ១ចំនួនជាង១៨ម៉ែត្រគូបក្នុង១រថយន្តនិងមាន ច្បាប់អនុញ្ញាតិឲ្យដឹកជញ្ជូននាំចេញពីរោងម៉ាស៊ីនអារកែច្នៃបណ្តោះ អាសន្ននៅតំបន់បាតអាងស្រុកសេសានខេត្តស្ទឹងត្រែងបន្តនាំឆ្ពោះ​យក​ទៅ​គោលដៅ​នៅ​ខេត្តស្វាយរៀង។                             ប្រជាពលរដ្ឋលើកឡើងថាឈើបាតអាងឯណាដឹកមិនចេះអស់នោះ។ សង្ស័យ(កន្ទេលធំបន្លំដេក)ដោយមានសមត្ថកិចខិល ខូចមួយ ចំនួនជួយបិទបាំងប្រព្រឹត្តអំពើពុករលួយឲ្យកើតមានបទល្មើសព្រៃឈើ​ ទើបត្រូវ​ជាង ។​ យោង​ប្រភពពី​ក្រុម​កម្មករ​នៅ​ការដ្ឋាន​ក្រុមហ៊ុន​វារីអគ្គិសនីសេសានក្រោម២ស្រុកសេសានខេត្តស្ទឹងត្រែងអះអាងថា ការដឹកជញ្ជូនឈើចេញពីតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសាន​ក្រោម២នៅតែកើតមានបើទោះបីជាសម្ដេចក្រឡាហោមសខេងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានបញ្ជាឲ្យមន្ត្រីជំនាញថ្នាក់ជាតិចុះស៊ើបអង្កេតក៏បទ ល្មើសព្រៃឈើនៅតែកើតមានដ៏ដែល។​​
ប្រភពពីកម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរថ្លែងមិន​ហ៊ានបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពឲ្យដឹងថាសកម្មភាពដឹក ជញ្ជូនឈើចេញពីតំបន់បាតអាងគឺមានការប្រុងប្រយ័ត្នខ្ពស់និងមាន​មន្ត្រី​អាវុធហត្ថ​ប្រចាំ​នៅ​តំបន់​នោះ យាមកាម​យ៉ាង​ហ្មត់ចត់​។ ​
ប្រភពដដែលបន្ថែមថាបច្ចុប្បន្នឈើមូលដែលនៅសេសសល់ជាច្រើន​ពាន់ម៉ែត្រគូបដែលឋិតក្នុងតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសាន​ក្រោម២ដែលក្រុមហ៊ុនរបស់ឧកញ៉ាគិតម៉េងដឹកមកស្តុកទុកច្រើនខែ​មក​ហើយ គឺ​មាន​មន្ត្រី​អាវុធហត្ថយាមល្បាតយ៉ាងប្រុងប្រយ័ត្ន។ លោកថាផ្នែកខ្លះតាមបណ្ដោយទន្លេសេសានក៏មានការកាប់រំលំឈើ មូលដឹកជញ្ជូនចូលការដ្ឋានក្រុមហ៊ុនបាតអាងនៃទំនប់វារីអគ្គិសនី​សេសានក្រោម២ដែរ៖(ការអារឈើនិងកាប់បំផ្លាញព្រៃឈើនៅអម​សងខាងទំនប់ខាងជើងនិងខាងត្បូងនៅតែកើតមានជាហូរហែ។ អ្នក​ហាម​ចេះ​តែ​ហាម អ្នក​ធ្វើ​ចេះតែធ្វើ​)។​
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២មានផ្ទៃដី៣៦.០០០ហិក តារឋិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែងដែលមានក្រុមហ៊ុនឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang&AssociateLawyer Co ., Ltd ) របស់​ឧកញ៉ាគិតម៉េងទទួលសិទ្ធិសម្អាតបាតអាង​តាំងពី​ឆ្នាំ​២០១២​។​​កន្លងទៅ សម្ដេច ក្រឡា​ហោម សខេង      រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងទទួលស្គាល់ពីការកាប់ឈើពីខាង ក្រៅបន្លំចូលបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម២បន្ទាប់ពី​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹក​កម្ពស់ ៧០ ម៉ែត្រ​ជា​យូរ​មក​ហើយ​។   សម្ដេចក្រឡាហោមបានស្នើឲ្យអាជ្ញាធរជំនាញគួរពិនិត្យមើលអាជីវ កម្មនេះឡើងវិញក្រោយពីសម្ដេចទទួលបានលិខិតមួយច្បាប់ទាក់ ទិនអាជីវកម្មឈើនៅតំបន់នោះ៖(ខ្ញុំសួរហាសសារ៉េតទៅប្រមូលបាត អាង​អី​ទៀត បើ​បាត​អាង​សល់​ទឹក ៧០ ម៉ែត្រ​។                   វាមិនមែនសម្អាតបាតអាងវាទៅកាប់ឈើនៅអីណាណីថាសំអាតបាតអាង។ វា​រី​អគ្គិសនី​ធ្វើ​យូរហើយ នៅតែ​សំអាត​បាត​អាង​មិនទាន់​ចប់​)។​
ប្រជាពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលមើលឃើញថាសកម្មភាពកាប់ បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់ឆ្ងាយរួចបន្លំចូល​បាតអាងបានកើតមានឡើងជាប្រព័ន្ធច្រើនឆ្នាំមកហើយនៅពុំទាន់ មានស្ថាប័នជាតិណាមួយបង្ហាញជំហរច្បាស់លាស់ស៊ើបអង្កេតឲ្យមាន​ការទទួលខុសត្រូ​វ​នោះទេ​។                                          បើតាមប្រភពពីអតីតមេកាបានបង្ហើបឲ្យដឹងថាឈើនោះគឺជាឈើរ បស់អ្នកឧកញ៉ាគិតម៉េងមិនមែនឧកញ៉ាជ័យទេ។                 ពាក់ព័ន្ធការដឹកជញ្ជូនឈើខាងលើគេហទំព័រ(www.enn-     tv.com)យើងមិនអាចសុំការពន្យល់ បកស្រាយពី អ្នកឧកញ៉ា គិតម៉េងនិងលោក ឧកញ៉ាជ័យបាននោះទេ៕

IMG-20190108-WA0001

IMG-20190108-WA0002

IMG-20190108-WA0003

IMG-20190108-WA0004

Filed in: សង្គម

Recent Posts

Bookmark and Promote!