ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.!

 

FB_IMG_1545382805512ប្រភពសេចក្ដីរាយការណ៍ថាក្រុមហ៊ុនប្ល៊ូហ៊ីវិនដែលមានទីតាំងស្ថិត នៅភូមិព្យូជ្រូកឃុំគូលែនជើងស្រុកគូលែនខេត្តព្រះវិហារដែរបាន ទទួលសិទ្ធបំពេញបន្ថែមចុះថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨លិខិត លេខ៦២២ក.សកចុះថ្ងៃទី១៨ខែមករាឆ្នាំ២០១៨របស់ក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទស្តីពីកាទទួលស្គាល់អោយកែច្នៃ ផលអនុផលព្រៃឈើបង់ពន្ធជូនរដ្ឋក្នុងដីសម្បទានសេដ្ឋកិច្ចនោះ គេសង្កេតឃើញការកាប់បំផ្លិចបំផ្លាញព្រៃឈើនៅក្នុងតំបន់ជម្រក​សត្វព្រៃបឹងពេរនិងតំបន់អភិរក្សគូលែនព្រហ្មទេពយ៉ាងរាលដាល។
ប្រភពពីប្រជាសហគមន៍ដែលរស់នៅជិតតំបន់ក្រុមហ៊ុនខាងលើ នេះពួកគាត់់បានលើកឡើងថាក្រោយពីក្រុមហ៊ុនខាងលើទទួលបាន សិទ្ធិពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួចហើយនោះក្រុមហ៊ុន ខាងលើនេះចាប់ផ្ដើមធ្វើសកម្មភាពជិះសេះលែងដៃនិងបានបង្កផល លំបាកដល់ក្រុមប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះក៍ដូចជា ប្រជាសហគមន៍ពោធិ៍រៀងទាំងមូលដោយមួយរយៈកន្លងទៅនេះ ​ក្រុមហ៊ុនប្ល៊ូហ៊ីវិនដែលមានឈ្មោះសេនឡាំជាមេការធំបានឲ្យមនុស្ស របស់ខ្លួនចូលបំផ្លាញព្រៃឈើនៅក្នុងតំបន់ជម្រកសត្វព្រៃបឹងពេរនិង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រាលដាល​។
ប្រភពពីក្រុមប្រជាសហគមន៍បានលើកឡើងនឹងរិះគន់ទៅអាជ្ញាធរ ថាបណ្ដោយឲ្យក្រុមហ៊ុនប្ល៊ូហ៊ីវិនធ្វើអ្វីៗតាមអំពើចិត្តដោយសាមាន ការបើកភ្លើងខៀវពីលោកអ៊ុនចាន់ដាចៅហ្វាយខេត្តព្រះវិហារនឹង មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាល​ព្រៃឈើក្នុងខេត្តព្រះវិហារផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ប្រភពបន្តថាលោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារក៍ ដូចជាមេរដ្ឋបាលព្រៃឈើក្នុងខេត្តព្រះវិហារត្រូវបានបង្ហើបឲ្យដឹងថា​ នៅពីក្រោយការឃុបឃិតបើកដៃឲ្យឈ្មោះសេនឡាំមេការធំរបស់ ក្រុមហ៊ុនប្ល៊ូហ៊ីវិនធ្វើអ្វីៗស្រេចតែអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍​ផ្ទាល់ខ្លួន​​។ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី១១ខែធ្នូកន្លងទៅថ្មីៗនេះប្រជាសហគមន៍ការពារព្រៃឈើបាន នាំគ្នាព័ទ្ធចាប់រថយន្តរ៉េវដឹកឈើហុបមូលចំនួន៩ដើមរបស់លោក សេនឡាំដែលជាឈ្មួញឈើល្បីល្បាញរស់នៅភូមិព្យួរជ្រូកឃុំគូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។                                  ហើយឈើនោះត្រូវបានលោកសេនឡាំមេការក្រុមហ៊ុនប្ល៊ូហ៊ីវិនលួច​ប្រមូលទិញដឹកចេញពីតំបន់អភិរក្សព្រៃឈើគូលែនព្រហ្មទេពកាត់​តាមភូមិពោធិ៍រៀងឃុំគូលែនជើងស្រុកគូលែនត្រូវបានប្រជាសហ គមន៍ការពារព្រៃឈើបានសហការជាមួយសមត្ថកិច្ចមូលដ្ឋានដើម្បី​នាំយករថយន្តរ៉េវនិងឈើជាវត្ថុតាងមករក្សាទុកនៅសាលាស្រុកគូ លែនកាលពីព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨ដើម្បីចាត់ការតាមនីតិវិធី។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំគូលែនជើងស្រុកគូលែន បានឲ្យដឹងថាបច្ចុប្បន្នឈ្មោះសេនឡាំបានប្រើប្រាស់យីហោក្រុមហ៊ុន​ប្ល៊ូហ៊ីវិនដើម្បីប្រមូលទិញឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃ​បឹង​ពេ​រ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រលូន​។        ចំណែកលោកអ៊ុនចាន់ដាចៅហ្វាយខេត្តព្រះវិហារនិងលោកពឹងទ្រី​ដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារព្រមទាំងមេរដ្ឋបាលព្រៃឈើ​ ខេត្តព្រះវិហារកំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោកសេនឡាំមេ ការក្រុមហ៊ុនប្ល៊ូហ៊ីវិនបន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងចំហដោយ មិនខ្វល់អ្វីទាំងអស់។
តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិ.ឃុំខាងលើនេះបានបញ្ជាក់ ឲ្យដឹងថា៖ម្ចាស់ក្រុមហ៊ុននេះគេមិនបានស្គាល់ឈ្មោះនោះទេតែ គេស្គាល់មេការក្រុមហ៊ុនឈ្មោះសេនឡាំមានអាយុប្រហែលជាង ៥០ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើកំពុងសម្រុកកាប់ដឹកជញ្ជូនឈើ ពីតំបន់ខាងក្រៅចូលមកអាច្រៀកដោយគ្មានអ្នកបង្រ្កាបនោះទេ សូម្បីតែលោកអ៊ុនចាន់ដាចៅហ្វាយខេត្តព្រះវិហារក៍អាចសម្ងំចាំ ទទួលប្រយោជន៍ពីក្រុមហ៊ុនមួយនេះផងដែរ?ព្រោះថាចៅហ្វាយ ខេត្តនៃគណ:បញ្ជាការឯកភាពខេត្តក្នុងការដឹកនាំទប់ស្កាត់បទល្មើស ព្រៃឈើហេតុអ្វីពេលនេះបែជារក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យ មេឈ្មួញ ឈ្មោះ សេន ឡាំ ធ្វើសកម្មភាព កាប់ដឹកជញ្ជូនឈើ យ៉ាងគឃ្លើនផ្ទុយពីច្បាប់អនុញ្ញាតដែលខ្លួនមានទៅវិញ?ហើយ បែជាលោកធ្វេីមិនដឹងមិនឮ?ឬមួយដូចពាក្យចាស់ដំណាលពោល ថា​​​ មនុស្សដេកលក់ងាយស្រួលដាស់ប៉ុន្តែចំណែកដែលមនុស្ស ធ្វេីពពុតដេកលក់វិញទេីបដាស់មិនភ្ញាក់ ។
ពាក់ព័ន្ធសកម្មភាព កាប់បំផ្លាញព្រៃឈើ យ៉ាងរង្គាល ខាងលើ បងប្អូនប្រជាពលរដ្ឋជាច្រើនបានអំពាវនាវសូមឲ្យលោកនាយ ឧត្តសេនីយ៍ សៅ​​សុខាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស ដែលសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាបានចាត់តាំងឲ្យឯកឧត្តមបំពេញបេសកម្មពិសេសក្នុងការ ការពារធនធានធម្មជាតិបង្ក្រាបនឹងទប់ស្កាត់សូមឯកឧត្តមដឹកនាំ បញ្ជាចុះពិនិត្យមើលលើទីតាំងក្រុមហ៊ុនខាងលើដែលកំពុងធ្វើ សកម្មភាព អា ច្រៀកឈើ ជារៀងរាល់ថ្ងៃនេះ ជាបន្ទាន់ផង ។ ព្រោះថាក្រុមហ៊ុននេះកំពុងផ្គើនផ្ទុយពីអនុសាសន៍សម្តេចក្រឡា ហោមសខេងដែលថ្មីៗនេះលោកបានព្រមានចៅហ្វាយខេត្តមួយ ចំនួន ពីបទល្មើសព្រៃឈេីនេះផងដែរ​​ ។
ពាក់ព័ន្ធការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋខាងលើគេហទំព័រ (www.enn-tv.com)យើងមិនអាចសុំការពន្យល់ បក        ស្រាយពីលោកអ៊ុនចាន់ដាចៅហ្វាយខេត្តព្រះវិហារនិងលោកសេន ឡាំ មេការក្រុមហ៊ុនប៊្លូហុីវិនបាននោះទេ៕

FB_IMG_1546846966286

FB_IMG_1546846976393

FB_IMG_1546846990790

FB_IMG_1546847006133

FB_IMG_1546847020156

FB_IMG_1546847039258

Filed in: សង្គម

Recent Posts

Bookmark and Promote!