ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ​សាំង ​ណនមេ​គយចល័ត ផ្ទៃប្រទេសប​ង្កើតប៉ុស្ដិ៍ជជុះ​ចំណុច កូនដំ​រីខេត្តបន្ទា​យមា​នជ័យរងការ រិះគន់គៀបសង្កត់ប្រព្រឹត្តពុករ​លួយ.!

 

 

IMG-20190103-WA0000

ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យបានបង្ហើបឲ្យ​ដឹងថាបច្ចុប្បន្នលោកសាំងណនមេគយចល័តផ្ទៃប្រទេសប្រចាំប៉ុស្ដិ៍​ ជជុះចំណុចភូមិកូនដំរីកំពុងបង្កើនសកម្មភាពគៀបយកលុយពីឈ្មួញ​តាម​តូច​តាម​ ធំ​ស្រេច​តែ​អំពើ​ចិត្ត​ របស់ខ្លួន​។ ប្រភពបានបង្ហើបឲ្យដឹងទៀតថាការដែលលោកសាំងណននិងបក្ខ ពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃ ពីសំណាក់មេគយធំៗក្នុងខេត្តបន្ទាយមានជ័យផងដែរទើបអ្វីៗអាច​ប្រព្រឹត្ត​ទៅដោយ​រលូន ​។ ប្រភពដដែលបានបង្ហើបថាលោកសាំងណនឃុបឃិតឲ្យឈ្មួញធំៗ​ដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ពីច្រកប៉ោយប៉ែត ចូលខេត្តបន្ទាយមានជ័យនិងចេញទៅរាជធានីភ្នំពេញយ៉ាងរលូនដោយ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។
ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីច្រកប៉ោយប៉ែតចូលមកខេត្ត បន្ទាយមានជ័យបានឲ្យដឹងថាបច្ចុប្បន្នលោកសាំងណនមេគយចល័ត​ផ្ទៃប្រទេសប្រចាំប៉ុស្ដិ៍ជជុះចំណុចកូនដំរីផ្លូវជាតិលេខ៥សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកំពុងប្រើអំណាចប្រមូលលុយ តាម របៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពបានឲ្យដឹងទៀតថាទោះបីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញ​ដែលបង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយក៏ចៀសមិនផុតពីបង់លុយ​លើតុក្រោមតុលុយថ្លៃបាយថ្លៃទឹកសម្រាប់លោកសាំងណនមេគយ​ចល័ត​ផ្ទៃប្រទេសប្រចាំ​ប៉ុស្ដិ៍​ជជុះ​នៅ​ចំណុច​ភូមិ​កូនដំរី​នោះទេ​។ ជាងនេះទៅទៀតលុយដែលឈ្មួញនិងក្រុមអាជីវករបង់ឲ្យលោកសាំង ណននិងបក្ខពួកគឺមិនដែលទទួលបានវិក្កយបត្រឬបង្កាន់ដៃទាល់ តែសោះហេតុនេះហើយទើបមានការសង្ស័យថាលុយទាំងនោះចូល ទៅក្នុង​ហោប៉ៅ​លោក សាំងណននិងបក្ខពួកយ៉ាងងាញបំផុត។
ប្រភពដែលស្និទ្ធនឹងលោកសាំងណនបានឲ្យដឹងថាក្នុងតួនាទីជាមេ​គយចល័តផ្ទៃប្រទេសក្រុងប៉ោយប៉ែតឈរជើងនៅចំណុចភូមិកូនដំរី សង្កាត់និមិត្តគឺលោកសាំងណនមិនដែលចាត់វិធានការបង្ក្រាបក្រុម​ឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។ ផ្ទុយទៅវិញលោកសាំងណនមានតែឃុបឃិតឲ្យឈ្មួញទាំងនោះដឹក ជញ្ជូនទំនិញទៅដល់គោលដៅយ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហេតុនេះហើយទើបឈ្មួញអាចដឹកជញ្ជូនទំនិញពីច្រកប៉ោយប៉ែត ចូលទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ ទន្ទឹមនឹងនេះនៅពេលឈ្មួញតូចតាចនាំចូលទំនិញគេចពន្ធឬទំនិញ​បង់ពន្ធមិនគ្រប់បន្តិចបន្តួចគឺត្រូវលោកសាំងណនប្រើអំណាចគៀប យកលុយ​យ៉ាង​សប្បាយតែម្តង​។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអំពាវនាវដល់លោកអូនព័ន្ធមុ នីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោកគុណញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគួរលោកចាត់វិធាន ការទប់ស្កាត់ទង្វើដែលមិនប្រក្រតីនិងអំពើពុករលួយរបស់លោកសាំង ណន មេ​គយ​ចល័ត​ផ្ទៃប្រទេសនៅ​ក្រុង​ប៉ោយប៉ែត ខ្លះ​ផង​។ ដោយហេតុថាមួយរយៈចុងក្រោយនេះលោកសាំងណនព្រមទាំងបក្ខ ពួកគៀបយកលុយពីឈ្មួញនិងអាជីវករកាន់តែច្រើនឡើងៗហើយ​សូម្បីតែឈ្មួញនាំចូលទំនិញស្របច្បាប់ក៏ចៀសមិនផុតពីបង់លុយ​លើតុក្រោមតុឲ្យលោកសាំងណនដែលកំពុងល្បីល្បាញខាងពុករលួយនោះដែរ។សូមរម្លឹកថាកាលពីរកន្លងទៅប្រភពបានឲ្យដឹងថាលោកសាំងណន ធ្លាប់បានចាប់ឡានអាជីវករម្នាក់ឲ្យបង់លុយមួយលានរៀលដោយ គ្មានវិក័យប័ត្រផងដែរ។ពាក់ព័ន្ធការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកសាំងណនមេគយ ចល័តផ្ទៃប្រទេសប្រចាំប៉ុស្តិ៍ជជុះចំណុចកូនដំរីបាននោះទេ៕

download-8

r180905i4

download-Copy

IMG-20180904-WA0010-Copy-2-Copy

Filed in: សង្គម

Recent Posts

Bookmark and Promote!