ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អ្នកស្រី ហូវ ដាណេ នាយិកាឌែ ម៉ូគ្លីនិក ដែលទើបចូលរោងការ ជាមួយតារាថៃថ្មីៗនេះ ត្រូវប៉េ អឹម ក្រុងភ្នំពេញចាប់ខ្លួន និង កំពុងឆែកឆេហាងគ្លីនិក ពាក់ ព័ន្ធករណីជំរិតទារប្រាក់.!

 

 

photo_2019-01-02_15-55-59ភ្នំពេញៈប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថាហាងគ្លីនិករបស់ លោកស្រីហូវដាណេបានដាក់កាមេរ៉ាលួចថតរូបតារាៗមួយចំនួនរួម ទាំងអតិថិជនផ្សេងទៀតនៅពេលចូលទៅកែសម្ផស្សហើយបានយក រូបភាពទាំងនោះទៅជំរិតទារប្រាក់ពីជនរងគ្រោះច្រើនម៉ឺនដុល្លារទើប ធ្វើឲ្យមានកំហឹងផ្ទុះឡើងក្នុងចំណោមជនរងគ្រោះជាច្រើនហើយក៏ ដាក់ពាក្យបណ្ដឹងមកកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសតែម្ដង។
កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨លោកស្រីហូវដាណាបានសម្រេច ចិត្តចូលរោងជ័យជាមួយអ្នកជំនួញល្បីឈ្មោះម្នាក់មានប្រាក់វាល់លាន ដុល្លារពីធីអាពាហ៍ពិពាហ៍បានធ្វើនៅវីឡាដ៏ស្កឹមស្កៃមួយក្នុងបុរីវិមាន ភ្នំពេញក្រោមវត្តមានតារាល្បីៗជាច្រើន។
អ្នកសិល្បៈដែលឃើញវត្តមានចូលរួមក្នុងកម្មវិធីនោះមានដូចជាស្រីម៉ុច, អ្នកនាងយុគចិន្ដា,អ្នកនាងគង់សុជាតិនិងលោកជាវិបុលអ្នកនាងសុគន្ធ នីសា និងស្វាមី,កញ្ញាសុខសីឡាលីព,លោកអ៊ុនសិទ្ធា លោក   សា វីន ហ្វីលីព,លោកករុណាពេជ្រ,កញ្ញាព្រះកាយច័ន្ទ។
អ្វីដែលជាការចាប់អារម្មណ៍ក្នុងអាពាហ៍ពិពាហ៍របស់អ្នកជំនួញស្រី ដែលមានសក្ដានុពលខ្លាំងលើវិស័យកែសម្ផស្សរូបនេះក្រៅពីវត្តមាន តារាល្បីជាច្រើនរូបខំឆ្លៀតទៅចូលរួមចំថ្ងៃឆ្លងឆ្នាំខណៈដែលតារាម្នាក់ៗ ជាកម្មវិធីជាច្រើននោះគឺត្រង់កូនកំលោះមានវ័យក្មេងរហូតដល់ទៅ១៨ឆ្នាំ ហើយជាអ្នកជំនួញមានមុខជំនួញច្រើនមុខទ្រព្យលានដុល្លារក្នុងប្រទេសថៃ។ លោក Thammarat Thurathongត្រូវបាន គេស្គាល់ថា គឺ ជាកូនពៅក្នុងត្រកូលអភិជនដែលមានកូនតែ២នាក់និងជាអ្នកជំនួញ ជួរមុខក្នុងប្រទេសថៃដែលមានក្រុមហ៊ុនធំៗក្នុងដៃជាច្រើនដូចជាក្រុម ហ៊ុន យន្តហោះឯកជន,ក្រុមហ៊ុនកប៉ាល់ឯកជន,ក្រុមហ៊ុនលក់ មា ស, ក្រុមហ៊ុន ផលិតជី,ក្រុមហ៊ុនលក់ដី,ក្រុមហ៊ុន សណ្ឋា គារនិងភោជនីយដ្ឋានលំដាប់ផ្កាយ៥,ក្រុមហ៊ុនកែសម្ផស្សជាដើម។
តាមការលើកឡើងរបស់អ្នកស្រីហូវដាណេនាក់ទាំងពីរបានស្គាល់គ្នា ជាង២ឆ្នាំមកហើយតាមរយៈការធ្វើជំនួញជាមួយគ្នាផ្នែកកែសម្ផស្ស និងមុខជំនួញផ្សេងទៀតដែលដំបូងឡើយគ្រាន់តែជាដៃគូជំនួញប៉ុន្តែ ក្រោយពីសិក្សាចិត្តគ្នាក៏ឈានដល់មានទំនាក់ទំនងស្នេហាតែម្ដងទៅ។ ទាំងអ្នកសិល្បៈក៏ដូចជាមហាជនបានកោតសរសើរស្នេហាអ្នកជំនួញ១ គូនេះជាខ្លាំងដោយមិននឹកស្មានលោកThammaratThurathong មានវ័យក្មេងជាងដល់ទៅ១៨ឆ្នាំមកស្រលាញ់អ្នកស្រីហូវដាណេដែល ជាស្ត្រីមេម៉ាយកូន២ទៅហើយ។                                     មិនត្រឹមតែប៉ុណ្ណោះក្នុងថ្ងៃអាពាហ៍ពិពាហ៍សាមញ្ញប៉ុន្តែខ្លឹមបានម្ដាយ កូនកំលោះបានឲ្យកាដូយ៉ាងពិសេសខ្សែកពេជ្រ១ខ្សែតាមដែលដឹង មានតម្លៃប្រហែល៤៧ម៉ឺនដុល្លារនិងចិញ្ចៀនពេជ្រ១វង្សមានតម្លៃប្រ ហែល ជាង៣០ម៉ឺនដុល្លារឯណោះ។                                ដោយសារតែកូនកំលោះជាជនជាតិថៃដូចនេះអាពាហ៍ពិពាហ៍ខាង លើបានធ្វើតាមបែបខ្មែរកាត់ថៃអ្នកផាត់មុខនិងធ្វើសក់ខាងកូនកំលោះ នាំយកពីប្រទេសថៃទាំងអស់ដោយឡែកគ្រឿងសម្អាងសំលៀកបំពាក់ គឺសុទ្ធតែកុម្ម៉ង់ថ្មីៗទាំងអស់ដែលអ្នកស្រីបានប្រគល់ឲ្យហាងខ្មែរកាត់ ដេរខ្មែរឌីហ្សាញជាអ្នករៀបចំឲ្យទាំងអស់ក្រោយពីរៀបការរួចគ្រឿងសម្អាង និងសំលៀកបំពាក់មិនត្រូវបានផ្ទេរឲ្យខាងសម្អាងយកទៅជួលបន្តឡើយ គឺពួកគេទុកតាំងជាអនុស្សាវរីយ៍ទាំងអស់។
ជារឿងដែលគួរឲ្យកោតសរសើរទៅទៀតនោះចំណងដៃដែលភ្ញៀវចងដៃ អ្នកជំនួញស្រីដែលមានសក្ដានុពលខ្លាំងលើវិស័យកែសម្ផស្សរូបនេះ ប្រាប់ថានិងយកទៅធ្វើកិច្ចការសប្បុរសធម៌ក្នុងនោះគម្រោងយកទៅសាង សង់សាលាឆទាន១ខ្នងខ្ទង់ចំណាយប្រហែល៥ម៉ឺនដុល្លារក្នុងទឹកដីខេត្តក្រចេះ។ បន្ទាប់ពីរៀបការរួចគូស្នេហ៍១គូរនេះបានបង្ហើបប្រាប់ថានិងបើកសាខាក្រុម ហ៊ុនជួលយន្តហោះនិងកប៉ាល់ឯកជនព្រមទាំងឡានទំនើបៗដែលបច្ចុប្បន្ន មានស្នាក់ការនៅប្រទេសថៃមកបើកនៅក្នុងប្រទេសកម្ពុជាសម្រាស់សេដ្ឋីៗ នៅស្រុកខ្មែរដែលមានបំណងចង់ដើរលេងក្នុងពេលឆាប់ៗនេះថែមទៀតផង៕

photo_2019-01-02_15-56-01

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!