ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអប អរសាទរខួប២០ឆ្នាំ នៃការបញ្ចប់ ភ្លើងសង្គ្រាមនៅកម្ពុជាក្រោមអ ធិបតីភាពសម្ដេចតេជោ ហ៊ុន សែននិង សម្ដេច កត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.!

 

 

2D06D588-9220-42D9-B42D-79BBA0D4D0C1ភ្នំពេញ៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍«នយោបាយ ឈ្នះឈ្នះ»និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅក្នុងប្រទេសកម្ពុជាក្រោម«នយោបាយឈ្នះឈ្នះ»របស់       សម្តេចតេជោហ៊ុនសែនកាលពីព្រឹកថ្ងៃសៅរ៍៧រោចខែមិគសិរឆ្នាំចសំ រឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨នៅវិមានឈ្នះ ឈ្នះស្ថិតនៅសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមាន មោទនភាពរីករាយចំពោះការសម្ភោធវិមានឈ្នះឈ្នះនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះបងប្អូនជន រួមជាតិខ្មែរនិងមិត្តភ័ក្តិបរទេសទាំងអស់ដែលបានចូលរួមអបអរសាទរ ក្នុងទិវាជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា។            សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍អបអរសាទរនិងឧ ទ្ទិសនូវសមិទ្ធផលនៃនយោបាយឈ្នះឈ្នះដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលបានប្រឹងប្រែងតស៊ូរស់នៅលើទឹកដីដ៏កម្សត់មួយនេះ។
ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំ ពោះសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាដែលបានចូល រួមនៅក្នុងដំណើរការនៃនយោបាយឈ្នះឈ្នះដែលយើងសម្រេចបាន មកទល់ពេលនេះហើយសម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះ គណបក្សហ្វុនស៊ីនប៉ិចនិងអរគុណដល់បងប្អូនអតីតកងកម្លាំងខ្មែរ ក្រហមដែលបានផ្តល់ឱកាសនិងរួមគ្នាចុះចូលសមាហរណកម្មជា មួយរាជរដ្ឋាភិបាលដែលចុងក្រោយគឺមេដឹកនាំខ្មែរក្រហមដែលជា ក្បាលម៉ាស៊ីនសំខាន់ៗទាំងអស់បានសម្រេចមកចុះចូលដល់ផ្ទះរប ស់សម្តេចតេជោដោយផ្ទាល់តែម្តងដែលធ្វើអោយកម្ពុជាទាំងមូលទ ទួលបានជោគជ័យក្រោមនយោ បាយឈ្នះឈ្នះរបស់សម្តេច។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថាពិតណាស់ ប្រទេសកម្ពុជាបានរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃ ទី៧មករាឆ្នាំ១៩៧៩ក៏ប៉ុន្តែពេលនោះកម្ពុជាមិនទាន់ទទួលបាននូវ សុខសន្តិភាពពេញលេញនៅឡើយទេគឺយើងនៅមានពួកខ្មែរក្រហម មានតំបន់ត្រួតត្រាច្រើននិងពោរពេញដោយគ្រោះថ្នាក់ជាច្រើនកន្លែង ដូចជាតំបន់ប៉ៃលិនសំឡូតម៉ាឡៃអន្លង់វែងឱរ៉ាល់តាកែនកោះស្លានិងភ្នំវល៌្លជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ពីហេតុផល សំខាន់ចំនួន៣ដែលបានដាក់ចេញក្នុងពេលធ្វើសមាហរណកម្មខ្មែរ ក្រហមជាមួយរាជរដ្ឋាភិបាលគឺៈ១)ធានាចំពោះអាយុជីវិតនិងរូបកាយ។ ២)ធានាចំពោះអាជីពនិងមុខរបរនិង៣ធានាចំពោះកម្មសិទ្ធិរួមទាំង ចល នាទព្យ និងអចលនទ្រព្យ។                                    ដោយសារជំនឿទុកចិត្តនិងការធានាចំពោះ៣ចំនុចខាងលើនេះហើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមដោយជោគជ័យនិងមាន សុខសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។
នៅក្នុងឱកាសនេះដែរសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍អំពីផលប្រយោជន៍ដែលទទួលបានពីនៃនយោបាយឈ្នះ ឈ្នះដែលយើងទទួលបានដូចជា៖១)បានបញ្ចាប់សង្គ្រាមប្រដាប់ អាវុធទាំងស្រុងលែងមានតទៅទៀតហើយនៅក្នុងប្រទេសកម្ពុជា។
២)ដំណើរការនៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅតំបន់ គ្រប់គ្រងដោយអតីតខ្មែរក្រហមចាប់ពីដើមឆ្នាំ១៩៩៦ដល់ចុងឆ្នាំ ១៩៩៨គឺមិនមានការប្រើប្រាស់អាវុធហើយក៏មិនមានមនុស្សស្លាប់ដោយគ្រាប់កាំភ្លើងដែរ។៣)ជាប្រវត្តិសាស្ត្រនៃការឯកភាពទឹកដីបញ្ចប់នូវតំបន់ត្រួតត្រាច្រើន មកជាតំបន់ត្រួតត្រាតែមួយមានព្រះមហាក្សត្រតែមួយមានរដ្ឋធម្មនុញ្ ញតែមួយមានរាជរដ្ឋាភិបាលតែមួយនិងមានកងកម្លាំងតែមួយដែល បានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិសន្តិភាព និងទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ។
៤)ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់សមរភូមិប្រយុទ្ធនិងទីកន្លែង សមរភូមិក្តៅលែងមានការព្រួយបារម្ភរឿងសង្គ្រាមនិងលែងព្រួយបារម្ភ រស់ នៅព្រាត់ប្រាស់គ្នារវាងប្តី ប្រពន្ធ និងកូនទៀតហើយ។
៥)កម្ពុជាគឺជាប្រទេសដែលទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍ គ្រប់វិស័យដែលបានឈានពីប្រទេសក្រីក្រទៅជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកំរិតទាបនិងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ហើយនឹងឆ្ពោះទៅកាន់ជាប្រ ទេសដែល មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្រោយពីបញ្ចប់សង្រ្គាមគឺសម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញ នូវយុទ្ធសាស្ត្រ២សំខាន់ក្នុងការអភិវឌ្ឍប្រទេសគឺ១)ប្រែក្លាយតំបន់ស មរភូមិតក្តៅ ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ទីផ្សារ និង ២)    ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់ដែលមាន សន្តិភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។
៦)ដោយសារការខិតខំប្រឹងប្រែងរបស់សម្តេចតេជោហ៊ុនសែនគឺប្រ ទេសកម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិតាមរយៈកិច្ចប្រ ជុំអន្តរជាតិសំខាន់ៗជាច្រើនដូចជា EMEC, CLMV និងCLVជាដើមទន្ទឹមនឹងនេះកម្ពុជាក៏ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលអាស៊ាននិងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល អន្តរជាតិជាច្រើនទៀត។                                              ទន្ទឹមនឹងនេះកម្ពុជាក៏បានបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពជា មួយអង្គការសហប្រជាតិផងដែរ។
៧)ក្រោយពេលបញ្ចប់សង្គ្រាមភ្លាមគឺមានពាណិជ្ជករនិងអ្នកវិនិយោគ គិនជាច្រើនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ជាពិសេស ចំនួនភ្ញៀវទេសចរគឺកើនឡើងជារៀងរាល់ឆ្នាំ។
នៅក្នុងឱកាសនេះផងដែរសម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរានីហ៊ុនសែនបានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សិ រយយសដល់ឥស្សរជនដែលមានស្នាដៃមួយចំនួនដែលបានចូលរួម កសាង វិមាន ឈ្នះ ឈ្នះ នេះ។                                     ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផង ដែរដល់ប្រតិបត្តិករនយោបាយឈ្នះឈ្នះទាំងអស់ជាពិសេសសម្តេច តេពិជ័យសេនាទៀបាញ់និងមន្ត្រីនៃគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។ បន្ទាប់មកសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញកាត់ ខ្សែបូរសម្ពោធវិមានឈ្នះឈ្នះនិងអញ្ជើញទស្សនាចម្លាក់នៅតាមជញ្ជាំង​ ទស្សនាសារៈមន្ទីពិពរណ៍រូបថតនៅខាងលើវិមាននិងពិពរណ៌ជាច្រើន ទៀតនៅខាងក្រោមវិមាននៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែងផងដែរ៕

101F5735-DC6A-49B2-A22B-FC58FECC4D4E

 

EBC60E14-0B21-4A2E-A042-E35090ACC5DE

0D7CA42F-343D-47BF-BF97-910460BA3419

3131FF94-889B-4CA0-B78D-4CE5000759BB

34FFB39B-0FB5-4404-AD68-7F6FD4CB97AA

1471AF81-415F-4C0B-89F6-B843A042E234

1910B181-8CC1-499B-B6E4-E056BAD81407

93181491-30B6-4F3A-AF52-A51AE923AAD7

1989306C-9F27-4332-8375-7C4BD876B769

FAEF501C-CEC6-42B2-BE3A-48FAF25C08A5

656F2602-47DD-4FAE-9744-286D1FEA569A-1024x682

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!