ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មេឈ្មួញឈើធំៗ ធ្វើសកម្មភាព កាប់បំផ្លាញ ព្រៃឈើដឹកជញ្ជូនផ្គើន បទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន និងការព្រមានដកចៅហ្វាយខេត្ត មណ្ឌលគីរីពីសំណាក់សម្ដេចក្រឡា ហោម ស ខេង ឈ្មួញទាំងនោះហាក់បី ដូចសើច ចំអក ទៅ លោក ស្វាយ សំអ៊ាង .!

 

FB_IMG_1545909313003 យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋពីខេត្តមណ្ឌលគិរី បានបង្ហើបអោយដឹងថា:បច្ចុប្បន្ននេះក្រុមហ៊ុនម៉ាស្ទ័រខេសាន់ខូអិល ធីឌីរបស់ឈ្មួញជើងចាស់ឧកញ៉ាសឹង្ហសំអុលដោយសំអាងថាមាន ច្បាប់អនុញ្ញាតដឹកឈើចេញឈើពីស្រុកកោះញ៉ែកចំនួន១៣ឡាន យីឌុបមានកាត់PCអនុញ្ញាតមួយឡានដឹកបានត្រឹមដប់ប្រាំម៉ែត្រត្រី គុណ ពីររយប៉ែតសិបបួន។                                          ឡានខ្លះដប់ប្រាំម៉ែត្រត្រីគុណមួយរយកៅសិប,ខ្លះPCដប់ ប្រាំបី ម៉ែត្រត្រីគុណ បួនរយចិតសិបប្រាំ ។                                និយាយរួមកាត់PCទាំង១៣ឡានក្នុង១ឡានមិនលើសពីជាងដប់ ប្រាំបីម៉ែត្រត្រីគុណទេជាការកំណត់តាមច្បាប់និងផ្ទុកបែបនេះធានា ដល់ការថែរក្សាផ្លូវជាតិបញ្ចៀសការផ្ទុកធ្ងន់បំផ្លាញផ្លូវងាយស្រុត ប្រេះស្រាំជាដើម ។                                                   តែគេសង្ស័យថា៖ទោះជាមានPអនុញ្ញាតបែបនេះក៏ដោយក៏ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ខូអិលធីឌីរបស់ឧកញ៉ាសឹង្ហសំអុលដឹកលើសពីPC តាមរយៈការផ្ទុកមានទំងន់ទ្រុងឡានខ្ពស់និងក្របតង់កៅស៊ូឡើង ទួលម្តងៗ ឡានប្រើកម្លាំងម៉ាសុីនរោទ៍ខ្លាំង ។                     ដូច្នេះអាចមួយឡានផ្ទុកចាប់ពីជាងម្ភៃម៉ែត្រត្រីគុណឬជិតសាមសិប ម៉ែត្រត្រីគុណលើសពីPCតែករណីនេះមានតែ ខាងជំនាញ រដ្ឋ បាលព្រៃឈើទេទើបដឹង ខណៈគាត់ជាអ្នកចេញPCឲ្យក៏ត្រូវ ទ ទួលស្គាល់ថារឿងដឹកលើសក៏មានកញ្ចប់ក្នុងរូបភាពឃុបឃិតគ្នាជា លក្ខណៈប្រព័ន្ធហែកប្រយោជន៍ចែកគ្នារវាងខាងក្រុមហ៊ុនម៉ាស្ទ័រខេ សាន់ ខូអិលធីឌី និងជំនាញ,សមត្ថកិច្ច,អាជ្ញាធរពាក់ព័ន្ធ ។     សំខាន់បើដឹកគ្រប់ចំនួនកំណត់តាមPCក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ខូអិលធីឌីរកសុីមិនចំណេញព្រោះជាទម្លាប់មិនត្រឹមបង់ពន្ធប៉ុណ្ណោះទេ ខាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខាងរដ្ឋបាលព្រៃចេញច្បាប់ កាត់PCក៏ត្រូវចំណាយលុយដែរតិចឬច្រើនតាមការឯកភាពជាក់ស្តែង…ចុះខាងអាជ្ញាធរសមត្ថកិច្ចនិងជំនាញជាច្រើនស្ថាប័នទៀតទោះជាខាង ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ខូអិលធីឌីរបស់ឧកញ៉ាសឹង្ហសំអុលមានច្បាប់ កាត់PCត្រឹមត្រូវក៏ដោយក៏ខ្លួនឯងដឹងដោយខ្លួនឯងហើយថាឈើដែល អូសចូលក្រុមហ៊ុនជាឈើកាប់ចេញពីតំបន់ណាបើក្រុមហ៊ុនម៉ាស្ទ័រខេ សាន់ខូអិលធីឌីអត់មានព្រៃឈើផងនោះតើនេះមិនមែនជាបទល្មើសទេឬ?។ប្រភពក្រៅផ្លូវការអាចយកជាប្រភពបានបង្ហើបថា៖ឧកញ៉ាសឹង្ហសំអុល បានឲ្យឡានឈើ៣គ្រឿងកាច់ចង្កេះឆ្លងទៅវៀតណាមតាមច្រកដូង៧ ដើមនៅស្រុកមេមត់ខេត្តត្បូងឃ្មុំប៉ុន្តែលោកនូសុីថាប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំបានឲ្យដឹងថា៖លោកមិនទាន់ទទួលបានព័ត៌មាន នេះទេតែចំពោះខេត្តត្បូងឃ្មុំច្រកមួយណាក៏ដោយគឺលោកដាច់ខាតមិន ឲ្យមានបទល្មើសព្រៃឈើឆ្លងកាត់ទេ។                              ប្រភពបន្តថាឈើដែលដឹកចេញពីក្រុមហ៊ុនម៉ាស្ទ័រខេសាន់ខូអិលធីឌី គឺឧកញ៉ាសឹង្ហសំអុលអាចប្រមូលឈើដែលកាប់នៅតំបន់ផ្សេងពីព្រៃ សម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ។                                ពាក់ព័ន្ធបញ្ហាខាងនេះគេហទំព័រយើងមិនអាចសុំការពន្យល់បកស្រាយ ពីឧកញ៉ា សឹង្ហ សំអុល មិនបានទេ។                               ដោយឡែកលោកគង់វីរៈនាយផ្នែករដ្ឋបាលកោះញែកដែលសុីញ៉េកាត់ PCជាមួយអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តមណ្ឌលគិរី លោក ហាន សុភក្តិ ក៏មិនអាចទាក់ទងបានដែរ ។                លោកអ៊ុំវណ្ណសុភ័ក្តនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីមិនអាច ទាក់ទងបានដែរប៉ុន្តែកន្លងទៅលោកធ្លាប់បានប្រាប់អ្នកកាសែតថា៖ខាង ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ខូអិលធីឌីរបស់ឧកញ៉ាសឹង្ហសំអុលជានាយក បម្រុងចេញឈើពីកោះញែក១៣គ្រឿងនោះគឺគាត់កំពុងមករត់ការច្បាប់ មែនតែមិនរួចរាល់នៅយប់ថ្ងៃទី២១ ខែធ្នូ។                         ដោយឡែកលោកកែវសុភ័ក្តប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងថា៖បើ តាមខ្ញំដឹងគេផ្ញើPCតាមគ្រុប Watappគឺនៅថ្ងៃទី២១មាន៧P Cនិងនៅថ្ងៃទី២២មាន៧PCចំពោះការចេញ ប៉ុន្មានពិត ប្រាក ដយ ប់មិញនោះខ្ញុំដឹងមិនច្បាស់ដែរ ។                             ព័ត៌មានច្បាស់ការណ៍ចុងក្រោយទើបទទួលបានគឺឧកញ៉ាសឹង្ហសំអុល បានដឹកឈើឆ្លងទៅស្រុកយួនតាមច្រកដូង៧ដើមក្នុងស្រុកមេមត់ខេត្ត ត្បូងឃ្មុំបន្ទាប់ពីគយកាំកុងត្រូលនគរបាលអន្តោប្រវេសន៍ស្នាក់ការនិង សមត្ថកិច្ច អាជ្ញាធរនេះ បានបើកភ្លើងខៀវ ។                     លោកឧត្តមសេនីយ៍ទោបែនរ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំបានទទួ លស្គាល់ព័ត៌មាននេះលោកកំពុងឲ្យមន្ត្រីជំនាញស្រាវជ្រាវបន្ថែមបាន ច្បាស់តែគេមិនដឹងថាលោកស្នងការរូបនេះហ៊ានប៉ណ្ណានោះទេ។ លោកបន្តថា៖បើអស់លោកទាំងនោះព្រហើនថ្លើមធំឲ្យឈើឆ្លងយួន ដោយខុសច្បាប់តាមច្រកដូង៧ដើមរួចបានជាលើកទី១ចងចាំថាលើក ទី២ខ្ញុំមិនឲ្យគេចរួចពីវិធានការទប់ស្កាត់បង្រ្កាបរបស់ខ្ញុំឡើយ ។ តាមពិតឈើទាំង១៣ឡាននេះខាងអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរីដែលមានចុះហត្ថលេខាអនុប្រធានមន្ទីរ លោកហានសុភក្តិនិងលោកគង់វីរៈនាយផ្នែករដ្ឋបាលព្រៃឈើកោះញ៉ែក គឺចេញPCឲ្យដឹកឈើចេញពីចំណុចរោងម៉ាសុីនអារកែច្នៃឈើឃុំស្រែ សង្គមស្រុកកោះញែកខេត្តមណ្ឌលគិរីឆ្ពោះមកកាន់គោលដៅភូមិបោះ អង្កាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញតែទីបំផុតឧកញ៉ា សឹង្ហសំអុលនាយកក្រុមហ៊ុនម៉ាស្ទ័រខេសាន់ខូអិលធីឌីលោតឆ័ត្រទៅស្រុក យួនតាមច្រកដូង៧ដើមបានយ៉ាងងាយស្រួលដោយមានការឃុបឃិតពី ក្រុមមន្រ្តីច្រកនេះដែលធ្វើឲ្យគេមើលឃើញថាប្រសាសន៍សម្តេចក្រឡា ហោមសខេងមិនមានឥទ្ធិពលអ្វីធ្វើឲ្យមន្ត្រីខិលខូចពាក់ព័ន្ធជារួមក្នុងបទ ល្មើសព្រៃឈើដែលប្រព្រឹត្តដោយលោកឧកញ៉ាសឹង្ហសំអុលនោះទេ។ ដោយសារតែសកម្មភាពរបស់ក្រុមឈ្មួញធំៗបំផ្លាញព្រៃឈើពិសេសគឺ ពួកឧកញ៉ាៗដូចជាឧកញ៉ាសឹង្ហសំអុលនេះជាដើមគឺមិនខ្លាចញញើតឬ គោរពតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះទេហើយជាងនេះ ទៀតគឺលោកស្វាយសំអ៊ាងចៅហ្វាយខេត្តមណ្ឌលគិរីនិងលោកមេPM លោកមេPoliciខេត្តមណ្ឌលគិរីតែម្តងជាអ្នកឃុបឃិតគ្នាប្រមូ លលាភសក្ការ:ចែកគ្នារួចបើកដៃអោយក្រុមឈ្មួញប្រព្រេឹត្តបទល្មើសបំ ផ្លាញព្រៃឈើដោយសេរី ។                                           ដោយសារតែបែបនេះហើយបានជាប្រជាពលរដ្ឋនិងឈ្មួញឈើសើចចំ អកដល់ស្ថាប័ននិងមន្ត្រីអនុវត្តច្បាប់ថា:មិនផេះអីទេទោះជាព្រះឥន្ទដូរ ចៅហ្វាយខេត្ត មេPM មេPoliciមេទាហានខេត្តមណ្ឌលគិរី១ ០០នាក់ទៀតក៏មិនអាចបង្ក្រាបបទល្មើសព្រៃឈើនៅខេតមណ្ឌលគិរីបានឡើយ៕

FB_IMG_1545909333801

FB_IMG_1545909322995

FB_IMG_1545909361425

FB_IMG_1545909382342

FB_IMG_1545909371482

FB_IMG_1545909344179

FB_IMG_1545909391531

FB_IMG_1545909428931

FB_IMG_1545909437335

FB_IMG_1545909445406

FB_IMG_1545909452823

FB_IMG_1545909461665

FB_IMG_1545909471553

FB_IMG_1545909481429

Filed in: សង្គម

Recent Posts

Bookmark and Promote!