ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក គង់ ក្រឹង សែលហ្វីជា មួយថ្នាក់ដឹកនាំកំពូលៗធ្វើជា យ័នសម្រុកដឹកឈើប្រណិតទៅ ស្រុកយួនមិនរំខានសមត្ថកិច្ច.!

 

IMG-20181221-WA0010ខេត្តក្រចេះ៖កាលពីថ្មីៗកន្លងទៅនេះសម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីបានប្រកាសជាសាធារណៈឲ្យលោកនាយឧត្តមសេនីយ៍សៅ សុខាធ្វើជាប្រធានគណៈកម្មការដឹកនាំក្រុមការងារចុះចាប់និងបង្ក្រាប បទល្មើសព្រៃឈើឲ្យខាងតែបានប៉ុន្តែរហូតមកទល់នឹងពេលនេះការ ដឹកជញ្ជូននូវបទល្មើសព្រៃឈើនៅតែមានសកម្មភាពជាបន្តបន្ទាប់មិន បានថមថយនោះឡើយជាក់ស្តែងកាលពីពេលថ្មីៗនេះមានសេចក្តី រាយការណ៍ពីបងប្អូនពលរដ្ឋរស់នៅស្រុកស្នួលបានឲ្យដឹងថាមេឈ្មួញ រកស៊ីឈើដុះស្លែយូឆ្នាំនៅឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះដែលគេបាន ស្គាល់ឈ្មោះលោកគង់ក្រឹងមានងារជាឧកញ៉ាផងនិងជាមន្ត្រីយោធា​ជាន់ខ្ពស់់កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាង​ពេញបន្ទុកដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ ឬ​បង្ក្រាប​ទាល់តែសោះ​។
ប្រភពបានឲ្យដឹងថាមន្ត្រីរដ្ឋបាលព្រៃឈើនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចសមត្ថកិច្ចអាវុធហត្ថនិងគយចល័តផ្ទៃប្រទេក្នុងខេត្តក្រចេះ បានចាត់ទុកសកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញគង់ក្រឹងគឺជា​ប្រភពចំណូលរបស់ពួកគេទៅហើយទើបបណ្ដោយឲ្យមេឈ្មួញគង់ ក្រឹងធ្វើអ្វីៗតាមតែអំពើចិត្តសូម្បីតែលោកទ្រីសុភ័ក្ត្រនាយខណ្ឌរដ្ឋបាល​ព្រៃឈើខេត្តក្រចេះនិងលោកវ៉ាថនចៅហ្វាយខេត្តក្រចេះក៏រក្សាភាព​ស្ងៀមស្ងាត់ផងដែរទុកឲ្យមេឈ្មួញគង់ក្រឹងដែលជាឧកញ៉ានិងជាមន្ត្រី យោធានៅក្នុងអង្គភាពវរៈសេនាធំលេខ២០៤បង្កើនសកម្មភាពដឹក ជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងដេ១ដេ២ដេ៣និងច្រក របៀង​ដេ​៤ កាន់តែច្រើន​ឡើង​ៗថែមទៀត​។                       ទោះបីជាលោកសៅសុខាដែលទទួលបានដាវអាជ្ញាសឹកក្នុងការចាប់​បង្ក្រាបបទល្មើសព្រៃឈើនោះក៏មិនហ៊ានប៉ះពាល់លោកគង់ក្រឹងសូម្បី តែបន្តិចពីព្រោះលោកសៅសុខាត្រចៀកធ្ងន់ស៊ីខ្យល់ធំណាស់ស្តាប់មិន ឮបទបញ្ជារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានោះឡើយ។​
សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលខេត្តក្រចេះបានបង្ហើបឲ្យដឹងថាពួកគេ​មិនហ៊ានទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញគង់ក្រឹងនោះ ទេព្រោះមេឈ្មួញម្នាក់នេះមានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួង មហាផ្ទៃនិងនៅក្នុងក្រសួងការពារជាតិហើយកាលពីពេលថ្មីៗនេះមាន​អ្នកដឹកឈើតាមម៉ូតូយកទៅលក់ឲ្យមេឈ្មួញគង់ក្រឹងនៅតំបន់ព្រំដែន​ឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះរាប់រយម៉ូតូក្នុង១ថ្ងៃៗនិងតាមរថយន្ដតូច ធំថែមទៀតលោកគង់ក្រឹងគិតតែពីរឿងចំណេញផលប្រយោជន៍ផ្ទាល់ ខ្លួនដោយបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុយួនគឺគ្មាន​ញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធនិងអាង​មានខ្នងបង្អែកដ៏រឹងមាំទៀតផងដូច្នេះករណីលោកឧកញ៉ាគង់ក្រឹងមេ ឧក្រិដ្ឋកម្មព្រៃឈើយ៉ាងរង្គាលរូបនេះមានតែសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនោះទេទើបអាចចាត់ការលោកឧកញ៉ាគង់ក្រឹងបាន? បើមិនអញ្ចឹងទេគឺគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ានចាត់ការលោកគង់ ក្រឹង បានជាដាច់ខាត។​
គួររំឭកថាមេឈ្មួញឈើឧកញ៉ាគង់ក្រឹងត្រូវបានអង្គការការពារអភិរក្ស និងឃ្លាំមើលព្រៃឈើមួយចំនួនបានប្តឹងទៅអង្គភាពប្រឆាំងអំពើពុក រលួយហើយក៏ត្រូវបានលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានប្រកាសឲ្យចាប់ខ្លួនលោកឧកញ៉ាគង់ក្រឹងពាក់ព័ន្ធនឹងសំណុំរឿង​ពីបទកាប់បំផ្លាញនិងដឹកជញ្ជូនព្រៃឈើដោយខុសច្បាប់?ប៉ុន្តែក៏បាន ស្ងាត់ស្ងៀមទៅវិញខណៈពេលនេះប្រជាពលរដ្ឋកំពុងចាំមើលថាតើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នឹងចាត់វិធានការបែបណាចំពោះមេឧក្រិដ្ឋជនគង់ក្រឹង?ដូចនេះវិធាន ការកណ្តាប់ដៃដែកច្បាស់ជាត្រូវសំពងចំមេឈ្មួញឈើដុះស្លែរបស់​លោកគង់ ក្រឹង ជាក់ជាមិនខានឡើយ​នៅពេលខាងមុខនេះ​។
ជំវិញករណីបទល្មើសខាងលើមជ្ឈដ្ឋានមហាជនរងចាំមើលតើចំណាត់ ការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានចាត់វិធានការយ៉ាងចំពោះមេឈ្មួញ ឧកញ៉ាគង់ ក្រឹងនេះបាន។
គួរម្លឹកថាសន្តិសុខដែលយាមឃ្លាំងឈើលោកគង់ក្រឹងនោះគឺជាកម្លាំង យោធាសុីប្រាក់ប្រជាពលរដ្ឋទៅយាមឈើខុសច្បាប់ជាឯកជនទៅវិញ។
កាលពីកន្លងទៅសម្ដេចតេជោហ៊ុនសែនសម្ដេចក៍ធ្លាប់មានអនុសាសន៍ មិនអនុញាត្តឲ្យមេកងពលណាម្នាក់យកកម្លាំងប្រដាប់អាវុធដែលជា កម្លាំងការពារសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋមិនឲ្យសុីប្រាក់ខែរដ្ឋ ទៅយាមឲ្យឯកជននោះឡើយដែលផ្ទុយពីអនុសាសន៍សម្ដេចតេជោ ហ៊ុយ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

IMG-20181227-WA0000

SmartSelect_20181220-092540_WhatsApp

SmartSelect_20181220-092304_Telegram

SmartSelect_20181220-092451_Gallery

Filed in: សង្គម

Recent Posts

Bookmark and Promote!