ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ទំុ ណូ ប្រធានសាខាគយ និងរដ្ឋាករ លោក យុឹកយូ ប្រធាន ការិយាល័យគយនិងរដ្ឋាករច្រកទ្វារ អន្តរជាតិកំពង់ផែស្វយ័តព្រះសីហនុ រងការរិះគន់ប្រព្រឹត្តពុករលួយក ក្រើកពេញខេត្តព្រះសីហនុ.!

 

IMG-20181225-WA0000ខេត្តព្រះសីហនុ៖បើយោងតាមប្រសាសន៍មាសដ៍ថ្លៃថ្លារបស់សម្ដេច តេជោហ៊ុនសែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រុញ​ឲ្យ​អង្គភាពប្រឆាំងអំពើពុករលួយឬ​ហៅកា​ត់ថា​(ACU)ដែល    មានលោកឱមយិនទៀងជាប្រធានគឺមានបេសកកម្មដឹកនាំប្រយុទ្ធប្រ ឆាំងអំពើពុរលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់ទាំងអស់​នៅក្នុងប្រទេសកម្ពុជាតាមរយៈការចាត់វិធានការអប់រំការបង្ការទប់ស្កាត់​ និងការអនុវត្តច្បាប់ដោយមានការចូលរួមពីសាធារណជននិងអន្តរជាតិ​ ចំពេលដែលបែកធ្លាយអំពើពុករលួយរបស់លោកទុំណូប្រធានសាខា គយនិងរដ្ឋាករខេត្តព្រះសីហនុនិងលោកយុឹកយូប្រធានការិយាល័យ គយនិងរដ្ឋាករច្រកកំពងផែស្វយ័តក្រុងកំពង់សោមខេត្តព្រះសីហនុ​ ខណៈដែលមន្ត្រីនិយាយថាទាំងមេគយខេត្តនិងមេគយច្រកកំពង់ផែ គឺបានពិភាក្សាគ្នាស្វែងរកផលប្រយោជន៍យកទៅចែកគ្នាធ្វើមានធ្វើ បានរៀងខ្លួនតាមទម្លាប់ឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយបំបាត់ប្រាក់​ពន្ធចំណូលរដ្ឋយ៉ាងគគ្លើនបំផុតដោយជិះសេះលែងដៃមិនខ្លាចអ្វីទាំង អស់ហាក់ដូចជាមើលស្រាលបទបញ្ជានិងអនុសាសន៍ដ៏ថ្លៃថ្លារបស់​សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដែលបានប្រកាសពីជំហរយ៉ាង ហ្មឺងម៉ាត់របស់រាជរដ្ឋាភិបាលដើម្បីលុបបំបាត់អំពើពុករលួយឲ្យបានទាន់ពេលវេលា។​ថ្លែងប្រាប់អ្នកសារព័ត៌មានជាច្រើនអង្គភាពក្រោយពីបញ្ចប់សន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤១អាណត្តិទី៥របស់គណបក្សប្រជា ជនកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែនប្រធានគណបក្ស(ប្រ.ជ)និងជានាយករដ្ឋមន្ត្រីនៃកម្ពុជានៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ​ រាជធានីភ្នំពេញកាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨នេះសម្តេចតេជោហ៊ុន សែនដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបានប្រកាសយ៉ាងហ្មឺងម៉ាត់ដា​ច់ខាតក្នុងការបង្ក្រាបអំពើពុករលួយនៅកម្ពុជាដើម្បីសម្រេចបាននូវការ អភិវឌ្ឍប្រកបដោយសមធម៌និងយុត្តិ​ធម៌។​
ប្រភពរាយការណ៍ពីខេត្តព្រះសីហនុបានឲ្យដឹងថាលោកទុំណូប្រធាន សាខាគយនិងរដ្ឋាករខេត្តព្រះសីហនុបានឃុបឃឹតគ្នាបើកដៃឲ្យលោក យុឹកយូប្រធានការិយាល័យគយនិងរដ្ឋាករកំពង់ផែស្វយ័តខេត្តព្រះសីហនុ​{កំពង់សោមនៅថ្ងៃចុងសបា្តហ៍គឺក្រុមអ្នករត់ការឯកសារត្រូវរត់ទៅឲ្យ​លោកយុឹកយូស៊ីញ៉េនៅផ្ទះនិងនៅតាមហាងបាយក៏មានព្រោះតែខ្លាច ខកជេីងនិងខូចឥវ៉ាន់ជាពិសេសពេលបង់លុយរត់ឯកសារម្តងៗមាន ច្រេីនកន្លែងណាស់គឺមិនក្រោម៦កន្លែងនោះឡេីយជាងនេះទៅទៀត ដែលសំខាន់ជាងគេបំផុតគឺនៅចំណុចអ្នកអនុញ្ញាតឲ្យរថយន្តដឹកទំនិ ញចេញចូលទាំងអស់មានការឯកភាព(បង់លុយគ្រប់ចំនួន)    និងមានការអនុញ្ញាតពីលោកយុឹកយូប្រធានការិយាល័យគយនិងរដ្ឋាករ​កំពង់ផែក្រុងព្រះសីហនុទើបគេអនុញាតឲ្យរថយន្តដឹកទំនិញចេញឬ ចូលកំពង់ផែនោះបានបើមិនមានការបើកភ្លើងខៀវពីលោទុំណូប្រធាន​សាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនោះទេគច្បាស់ជាមិនអាចរត់ឯ កសារនាំទំនិញចេញចូលបានលឿនដែរហើយថែមទាំងលោកទុំណូ បញ្ជាឲ្បបង្កកទុកទំនិចោមួយរយៈសិនក្រោមលេសមិនទាន់ត្រួតពិនិត្យជាដើមល។ប្រភពពីឈ្មួញធំៗដឹកទំនិញនិងអ្នកវិនិយោគនាំទំនិញចេញចូលតាម ច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថចាប់តាំងពីមានការផ្លា​ ស់ប្តូរតំណែងជាមួយលោកទុំណូដែលបានមកឡើងធ្វើជាប្រធានសា ខាគយនិងរដ្ឋាករខេត្តព្រះសីហនុដោយសារជះលុយលើសលុបលើ​​លោ​​ក ​យុឹក​​ យូ(អតីតប្រធានចាស់) ហើយឲ្យលោក យុឹកយូ បានចូលមកកាន់តំណែងជាប្រធានការិយាល័យគយនិងរដ្ធាករកំពង់ ផែក្រុងព្រះសីហនុមកឃើញថាអំពើពុករលួយនិងបក្ខពួកនិយមបាន កើតឡើងជាលក្ខណៈប្រព័ន្ធនៅក្នុងការិយាល័យគយនិងរដ្ធាករក្រុង ព្រះសីហនុដោយម្ចាស់ទំនិញដែលត្រូវឆ្លងកាត់ចេញនិងចូលត្រូវតែ បង្ខំចិត្តបង់ប្រាក់ក្នុងតម្លៃខ្ពស់គឺចាប់ពី៤៥ដុល្លារឡើងរហូតទៅ៧០ ដុល្លារក្នុងមួយឯកសារហើយការបង់ពន្ធចូលជាថវិការដ្ឋនោះគឺបានតែ​ប្រមាណពី៣០%ទៅ៤០%ប៉ុណ្ណោះ។​                              ប្រភពដដែលបានឲ្យដឹងទៀតថាលោកយឹុកយូប្រធានការិយាល័យ គយនិងរដ្ធាករកំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងតែមានភាពល្បី ល្បាញខាងប្រព្រឹត្តអំពេីពុករលួយលេចធ្លោរខ្លាំងណាស់ដែលគេដាក់ ការសង្ស័យថាលោកទុំណូមិនចោលទម្លាប់ចាស់ក្នុងការបន្លំបំបាត់ ប្រាក់ពន្ធចណូលរដ្ឋដោយរួមដៃគ្នាជាមួយលោកយុឹកយូបង្កើតឆ្នាំង បាយសេដ្ឋកិច្ចផ្ទាល់ខ្លួនស្រូបចូលហោប៉ៅឯកជនយ៉ាងក្រាស់ក្រែល ក្នុងមួយខែៗហើយចំណែកឯប្រាក់ពន្ធចំណូលរដ្ឋវិញនោះគឺមិនកើន ឡើងទេព្រោះជាធម្មតារាល់ឯកសារចុះបញ្ជីប្រតិវេទន៍គយគ្រប់មុខ ទំនិញវិនិយោគនាំចូលនិងនាំចេញក្នុងមួយថ្ងៃៗមិនក្រោមពី២០០ ឯកសារទៅ៣០០ឯកសារនោះឡើយហើយនៅក្នុងនោះគឺលោកយុឹក យូប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុបាន ធ្វើការបែងចែកជាច្រើនប្រភេទគឺឯកសារទំនិញវិនិយោគនាំចេញត្រូវ ចំណាយក្នុងមួយឯកសារចាប់៤៥ដុល្លារទៅដល់៧០ដុល្លារចំណែក ទំនិញនាំចូលចំណាយក្នុងមួយឯកសារចាប់ពី១០៥ដុល្លារទៅដល់ ១៥០ដុល្លារដោយក្នុងនោះគេបែងចែកទៅតាមដំណាក់កាលដោយ បង្កេីតជាការិយាធិបតេយ្យ លុយលើតុ លុយក្រោមតុ(លុយខៅ)ដូចជាផ្នែកចុះលេខ,ផ្នែកគណនីផ្នែកត្រួតពិនិត្យផ្នែកឲ្យបំពេញ,ផ្នែកស្គែន,និងការបិទសៀលទៅទ្វារទូរកុងតឺន័រឬតែមប្រថាប់ត្រាពន្ធ គយនិមួយៗអាចនឹងមានភាពមិនប្រក្រតីទៅលើប្រភេទទំនិញដែល មានតម្លៃខ្ពស់មកបង់ពន្ធតម្លៃទាបនិងមិនគ្រប់ចំនួនទាំងអស់នោះគឺ ស្ថិតនៅក្នុងដៃអនុប្រធាននិងប្រធានការិយាល័យគយនិងរដ្ធាករក្រុង ព្រះសីហនុគឺលោក យុឹក ​យូ នេះតែម្តង។​                         មជ្ឈដ្ឋានប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុបានលើក ឡើងថាមិនមែនលោកបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិបាលទទួល​ បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនបានដឹង​នោះទេគឺបានន័យថាមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនមិនស្ដាប់និងមិនគោរព តាមការណែនាំពីលោកប្រធានអង្គភាពសាម៉ីនោះឡើយសូម្បីតែប្រសា សន៍មាសដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាគឺពួកមន្ត្រីពុករលួយជាលក្ខណ:ប្រព័ន្ធតាមខ្សែរ បណ្ដោយពីថ្នាក់ក្រោមដល់ថ្នាក់លើទាំងអស់ទៅហើយនោះក៏មិនញ ញើតកោតខ្លាចនឹងការបង្ក្រាបអំពើពុករលួយទៅលើលោកទុំណូប្រធាន សាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនេះមិនបានដែរពីព្រោះទាំងមេ គយខេត្តនិងមេគយច្រកលំហរសមុទ្រនៃខេត្តព្រះសីហនុលោកយុឹក យូបានប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយៗក៏មានឈ្មួញនិងអា ជីវកររួមទាំងប្រជាពលរដ្ឋជាច្រើនណាស់ដែលបានរងគ្រោះដោយសារ ថ្នាក់ដឹកនាំសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​មួយនេះ។​      ពាក់ព័ន្ធនឹងការត្អូញត្អែរពីសំណាក់ក្រុមអ្នកវិនិយោគនិងឈ្មួញនាំទំនិញ ចេញចូលរួមទាំងក្រុមអ្នករត់ការឯកសាខាងលេីតេីលោកបណ្ឌិតគុណ​ ញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយគយនិងរដ្ធាករកម្ពុជា មានបានជ្រាបច្បាស់ហើយដែរទេ?ឬចាំដល់ពេលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីផ្តល់ដាវអាជ្ញាសឹកឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ទៅអូសក្បាលយកមកធ្វើការវះកាត់តាមផ្លូវច្បាប់ទើបខំស្រវេស្រវាតាម ក្រោយចាំជួយអន្តរាគមន៍ធ្វើការសម្របសម្រួលជាមួយលោកទុំណូនិង លោកយុឹកយូឲ្យបាននៅបន្តកាន់តំណែងតទៅទៀតឬមួយក៏ចង់ទុកឲ្យ អ្នកទាំងពីរនៅជាឧបសគ្ននៃការអភិវឌ្ឍសេដ្ឋកិច្ចនីតិរដ្ឋប្រជាធិបតេយ្យ សន្តិភាពសង្គមដែលបំផ្លាញគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋដោយសារតែការបង្កើនអំពើពុករលួយកាន់តែខ្លាំងឡើង​ៗនៅក្នុងអង្គភាពគយនិងរដ្ឋាករខេត្តព្រះសីហនុហើយបើនៅតែធ្វើការ​របៀបនេះតទៅទៀតនោះច្បាស់ជាមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ ក្រោមកណ្តាប់ដៃដែករបស់សម្តេចតេជោហ៊ុនសែនជាក់ជាមិនខានឡើយ។​​
ពាក់ព័ន្ធការរិះគន់ខាងលើគហទំព័រ(www.enn-tv.com)     យើងមិនអាចសុំការពន្យល់បកស្រាយពីលោកទំុណូប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុនិងលោកយឹកយូប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបាននោះទេ៕

IMG-20181222-WA0004

IMG-20181222-WA0002

IMG-20181222-WA0003

Filed in: សង្គម

Recent Posts

Bookmark and Promote!