ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក យុឹក យូ ប្រធានសាខា គយកំពង់ផែច្រកទ្វារអន្តរជាតិ ខេត្តព្រះសីហនុអាងខ្នងជំទាវ គុណញឹមជិះសេះលែងដៃ.!

 

IMG-20181222-WA0004ព្រះសីហនុ៖ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តព្រះសីហនុមួយ ចំនួនបានឲ្យដឹងថាបើទោះបីរឿងអាស្រូវពុករលួយរបស់លោកយ៉ឹក យូប្រធានសាខាគយកំពង់ផែអន្តរជាតិខេត្តព្រះសីហនុត្រូវបានបើក​កកាយយ៉ាងណាក៏ដោយក៏មេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជាក៏ដូចជាលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។                             ហេតុនេះហើយទើបលោកយ៉ឹកយូមានសិទ្ធិអំណាចកាន់តែធំធេង​ក្នុងការឃុបឃិតឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធទំនិញ​បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួន​យ៉ាង​គឃ្លើន​។                       ជាងនេះទៅទៀតលោកយ៉ឹកយូបានឃុបឃិតជាមួយមន្ត្រីគយលើផ្ទៃ​សមុទ្រដើម្បីគាបយកលុយពីក្រុមឈ្មួញនាំចូលទំនិញតាមទូកតាម​កប៉ាល់កាន់តែច្រើនឡើងៗរហូតដល់រឿងអាស្រូវពុករលួយរបស់លោក យ៉ឹក យូ និង​បក្ខពួក​ត្រូវបាន​បើក​កកាយ​យ៉ាង​ពេញបន្ទុក​។​
ប្រភពពីមន្ត្រីដែលបម្រើការងារនៅក្នុងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថាមួយរយៈកន្លងទៅនេះលោកយ៉ឹកយូប្រើតួនាទីនិងអំណាច​ប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នង បង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។       ក្នុងនោះលោកយ៉ឹកយូបានគាបសង្កត់ជំរិតយកលុយពីក្រុមអ្នករត់ការ​ឯកសារនាំចូលនាំចេញទំនិញតាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ស្រេចតែអំពើចិត្តរបស់ខ្លួនហើយបើអ្នករត់ការឯកសារក្រុមហ៊ុននាំទំនិញ​ចេញចូលមិនបង់លុយតាមការកំណត់ទេនោះត្រូវប្រឈមនឹងការរំខាន​ជាមិនខាន​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យ៉ឹក យូបានឲ្យដឹងថា បច្ចុប្បន្ននេះលោកយ៉ឹកយូបានរៀបចំបណ្ដាញពុករលួយយ៉ាងរឹងមាំដោយ​យកលេសប្រមូលពន្ធជូនរដ្ឋប៉ុន្តែតាមពិតមន្ត្រីគយរូបនេះកំពុងប្រព្រឹត្ត​អំពើពុករលួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។​​ប្រភពពីតំណាងក្រុមហ៊ុនក៏ដូចជាក្រុមអ្នករត់ការឯកសារនាំចូលនាំចេញ​ទំនិញតាមកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឲ្យដឹងថាបច្ចុប្បន្នលោក យ៉ឹកយូប្រធានសាខាគយច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រព្រឹត្ត​អំពើពុករលួយកាន់តែខ្លាំងឡើងៗដោយគ្មានញញើតអ្វីទាំងអស់។ ការគាបសង្កត់ជំរិតយកលុយពីក្រុមឈ្មួញនាំចូលនាំចេញទំនិញតាម​ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុកាន់តែច្រើនឡើងៗកំពុងធ្វើឲ្យ​លោកយ៉ឹកយូល្បីល្បាញក្នុងការប្រព្រឹត្តអំពើពុករលួយព្រោះរឿងអាស្រូវ​ទាំងនោះ​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។                      លើសនេះទៅទៀតករណីលោកយ៉ឹកយូនិងបក្ខពួកឃុបឃិតឲ្យឈ្មួញ​នាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាម​ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។                       ដូច្នេះលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរ​មើលរំលងតទៅទៀតទេព្រោះមួយរយៈចុងក្រោយនេះលោកយ៉ឹកយូ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពយ៉ាងគឃ្លើនបំផុត។
ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.enn-tv.comយើងខ្ញុំមិនអាចសុំការពន្យល់បកស្រាយពីលោកយុឹកយូប្រធានសាខា គយនិងរដ្ឋាករកំពងផែអន្តរជាតិខេត្តព្រះសីហនុបាននោះទេ៕

IMG-20181222-WA0002

IMG-20181222-WA0003

Filed in: សង្គម

Recent Posts

Bookmark and Promote!