ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោកឧកញ៉ា តាំង អ៊ាងបង្កើន ប្រជាពលរដ្ឋចូលព្រៃកាប់បំផ្លាញ ព្រៃឈើក្នុងតំបន់ព្រៃអភិរក្សភ្នំសំ កុសស្រុកវាលវែងនិងតំបន់អភិ រក្សជួរភ្នំក្រវាញស្រុកក្រវាញដែល ជ្រកក្រោមស្លាកក្រុមហ៊ុនឧកញ៉ា ទ្រីភាព{MDS}.!

 

 

FB_IMG_1545382805512ពោធិ៍សាត់៖ប្រភពបានបង្ហើបឲ្យដឹងថាបច្ចុប្បន្នសកម្មភាពបទល្មើស កាប់បំផ្លិចផ្លាញព្រៃឈើក្នុងតំបន់ព្រៃអភិរក្សភ្នំសំកុសដែលស្ថិតនៅ​ក្នុងស្រុកវាលវែងនិងតំបន់ព្រៃអភិរក្សជួរភ្នំក្រវាញស្ថិតក្នុងស្រុកក្រវាញ កាន់តែខ្លាំងឡើងៗដោយគេស្គាល់ថាជាក្រុមរបស់លោកឧកញ៉ាតាំង អ៊ាងប្រើដៃពលរដ្ឋចូលកាប់នឹងមានមេការៗឈរតាមតំបន់ចាំប្រមូល ទិញ ដោយជ្រកក្រោមស្លាក ក្រុមហ៊ុនឧកញ៉ា ទ្រីភាព។
ប្រភពពីមន្ត្រីនគរបាលតូចតាចខេត្តពោធិ៍សាត់បង្ហើបឲ្យដឹងថា៖រយៈ​​ពេលជាង០១ខែមកនេះសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នងតំបន់​អភិរក្សដូចបានរៀបរាប់ខាងលើហាក់មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ​ទៅទៀតដោយឃើញមានអ្នកអាឈើបានកើនឡើងរាប់រយនាក់និង​គ្រឿងចក្រប្រភេទរថយន្តប៉ាកុងរថយន្តច្នៃរៀបរាប់រយគ្រឿងកំពុងធ្វើ សកម្មភាពជារៀងរាល់ថ្ងៃ។ ​                                         ហើយឧកញ៉ាតាំងអ៊ាងបានប្រើប្រាស់មេការបស់ខ្លួនចំនួនពីរនាក់ ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​ នៅ​ដេប៉ូ​ធំៗចំនួនពីរទីតាំងផ្សេងៗគ្នា។
ប្រភពបន្តថា៖ព្រៃអភិរក្សភ្នំសំកុសដែលស្ថិតនៅក្នុងស្រុកវាលវែង និងព្រៃអភិរក្សជួរភ្នំក្រវាញក្នុងស្រុកក្រវាញបច្ចុប្បន្នត្រូវមេឈ្មួញឈើ ដែលមានងារជាឧកញ៉ាឈ្មោះតាំងអ៊ាងបានឲ្យមេការរបស់ខ្លួនដើរ កើនមនុស្សរាប់រយនាក់ចូលទៅកាប់បំផ្លាញយ៉ាងរង្គាដោយជ្រកក្រោម ស្លាកក្រុមហ៊ុន​ ​{ MDS​ } ​របស់​ឧកញ៉ា​​ទ្រី​ភាព​និងដោយ មាន ការឃុបឃិតជាប្រព័ន្ធចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ខេត្តនិងថ្នាក់ជាតិ មួយចំនួនតូចដើម្បីចេញរបាយការណ៍ភូតភរបិទបាំងថ្នាក់ដឹកនាំ។​ ​
ប្រភពដដែលបានឲ្យដឹងថា៖មេការធំមា្នក់ឈ្មោះង៉ូវទីត្រូវជាប្អូនប្រុស ​របស់ឧកញ៉ាតាំងអ៊ាងបានបង្កេីតដេប៉ូយ៉ាងធំសម្បើមមួយចាំទិញ​ឈើ​ខុសច្បាប់​ ក្នុង​បរិ​វណ​ក្រុមហ៊ុន{ MDS​ }ស្ថិតនៅឃុំ        អន្លង់រាប ​ស្រុក​វាលវែង។                                             រីឯមេការធំម្នាក់ទៀតឈ្មោះលីមត្រូវជាកូនប្រុសបង្កើតបស់ឧកញ៉ា​ ​លាងចាន់មុនីដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើនិងជាមនុស្ស ជំនិតរបស់ឧកញ៉ាទ្រីភាពបានយកទីតាំងកែច្នៃឈើយ៉ាងធំនៅទល់ មុខ​ ក្រុមហ៊ុន​{ ​MDS​ ​} ដំណាក់សុក្រំ​ ​ស្ថិត​ក្នុង​ឃុំ​ សំរោង​ ​    ស្រុកក្រវាញសម្រាប់ប្រមូលទិញឈើខុសច្បាប់និងស្ទូចដាក់រថយន្ត​វេ​អង​ ​ដឹក​ចេញទៅ​កាន់​ក្រុងភ្នំពេញ។​
ប្រភពខាងលើបន្តថា៖មេការធំៗទាំងពីរនាក់ខាងលើចែកតំបន់គ្នា​ ដើម្បីប្រមូលទិញឈើខុសច្បាប់ដោយលោកង៉ូវទីទទួលទិញឈើ​ ដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុសចាប់ពីច្រកអូរលាក់មាស-ច្រក​ពងពង់-ច្រកស្ទឹងតាតាំងច្រកក្រពើពីច្រកភ្នំទំព័រនិងតំបន់ភ្នំ១៥០០។ ​រីឯលោកលីមមានសិទ្ធិចាំទិញឈើខុសច្បាប់ដែលគេកាប់ចេញពី​តំបន់​អភិរក្ស​ ជួរភ្នំ​ក្រវាញ​ ​ចាប់ពី​តំបន់​ខ្សាច់​ពូក​ ​ច្រក​ដា​ ​- ច្រក​អំពិល-ច្រករវៀងនិងច្រកអូរលាក់មាសហើយឈើគ្រប់ប្រភេទត្រូវ​បានគេប្រមូលទិញមានឈើប្រណីតដូចជា៖ប្រភេទឈើរាជថ្កុល- ធ្នង់-នាងនួននិងឈើអាប្រភេទលេខ២សម្រាប់ប្រើប្រាស់ក្នុងស្រុក។​
ប្រភពស្និទ្ធលោកឧកញ៉ាបានបង្ហើបឲ្យដឹងថា៖ក្នុងកាចំណាយទឹក ប្រាក់របស់ឧកញ៉ាតាំងអ៊ាងមិនតិចជាង៤សែនដុល្លារទេក្នុងមួយខែៗ ដើម្បីយកទៅញ៉ុកមាត់បិទត្រចៀនឹងបិទភ្នែកមន្ត្រីខិលខូចមួយចំនួន​ ចាប់​ពីថ្នាក់ក្រោម រហូតថ្នាក់លើ ។                                  សកម្មភាពនេះដំណើរការទៅបានក៍ដោយសារមានការឃុបឃិតគ្នា ជាប្រព័ន្ធតាំងពីថ្នាក់ស្រុកថ្នាក់ខេត្តនឹងក្រសួងពាក់ព័ន្ធក្នុងការទប់ស្កាត់​ និងបង្ក្រាបបទល្មើសព្រៃឈើផងដែរទើបឧកញ៉ាឈ្មួញឈើតាំងអ៊ាង​ ​មានអំណាចធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្តរហូតហ៊ានប្រើប្រាស់កម្លាំង ប្រដាប់អាវុធដេីរចាប់ឈើពីប្រជាពលរដ្ឋរកសុីដឹកជញ្ជូនឈើលក្ខណៈ​គ្រួសារតាមម៉ូតូនឹងរទេះគោ.ក្របីដែលមិនព្រមលក់ឲ្យក្រុមហ៊ុនរបស់ ខ្លួន ​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារនោះ។
ប្រភពបានឲ្យដឹងទៀតថាកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៨នេះបាន​ផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋចំនួនពីរលើកជាមួយសមត្ថកិច្ច​ជំនាញដោយក្រុមពលរដ្ឋបានរិះគន់ចំៗថាខ្លួនជាមន្ត្រីសមត្ថកិច្ចស៊ី ប្រាក់ខែរដ្ឋដែលបានពីរាស្ត្របែជាធ្វើកញ្ជះសុីឈ្នួលដាច់ថ្លៃឲ្យឧកញ៉ា តាំង អ៊ាង ជ្រកក្រោមស្លាក ក្រុមហ៊ុន​ { ​MDS​ ​} របស់ឧកញ៉ា ទ្រីភាព  ទៅវិញ។​បើ​តាម​ប្រភពមេការ​ម្នាក់ ដឹកឈើ​ចេញពី​ព្រៃ​ យកមកលក់ឲ្យក្រុមហ៊ុនដោយបានលួចខ្សិបឲ្យដឹងថា៖ដើម្បីបាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន { MDS​ ​} ឧកញ៉ា​ ​តាំង​ ​អ៊ា​ង​ ​បាន​ចំណាយលុយប្រមាណ៣៥០ដុល្លារក្នុង១ម៉ែត្រគូបបង់ឲ្យឧកញ៉ា​ ​ទ្រី​ ​ភាព​ ​ដោយមាន​ប្រធាន​តំបន់​របស់ក្រុមហ៊ុនម្នាក់ឈ្មោះជីវ័ន្ត​{ ​ហៅ​ ពៅ​ ​} ចាំ​សម្របសម្រួល​ រាល់ឯកសារ​ច្បាប់​ ដឹកជញ្ជូន ហើយប្រភេទឈើប្រណីតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមក​ទុក្ខ ​នៅក្នុង​ ក្រុមហ៊ុន​{ ទ្រីភាព​ គ្រុប ​ត្មាត​ពង​ ​}និងមួយចំនួន​ទៀតដឹកយកទៅស្តុកក្នុងឃ្លាំងឈើមួយកន្លែងទៀតនៅក្រោយទីតាំង រោងចក្រកាត់ដេរ៦ជាន់ផ្លូវវេងស្រេងមុននាំចេញទៅលក់នៅក្រៅប្រទេស។​
ពាក់ព័ន្ធទំនួញឈើខាងលើមហាជនបានលើកឡើងនឹងរិះគន់ទៅ លើក្រុមហ៊ុនទ្រីភាពផងដែរថា៖បើពួកគេចាំមិនភ្លេចទេនោះគេនៅ ចាំថាលោកឧកញ៉ាទ្រីភាពបានប្រកាសថាឈប់ពាក់ព័ន្ធទៅនឹងជំនួញ ឈើទៀតហើយចុះហេតអ្វីបានជានៅតែលិចឮធ្វើជាសំបកស្នូកផ្ដល់ ទីតាំងឲ្យក្រុមមេឈ្មួញឧក្រិដ្ឋជនបំផ្លិចបំផ្លាញព្រៃឈើបន្លំខ្លួនចូល ជ្រកស្នូកនឹងផលប្រយោជន៍រហូតអញ្ចឹងឬមួយលោកឧកញ៉ាលោក មិនបានជ្រាបបញ្ហានេះ ឬយ៉ាងណា ។
ពាក់ព័ន្ធដំរីស្លាប់យកចង្អេមកបាំងខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកឧក    ញ៉ាតាំងអ៊ាងនឹងលោកឧកញ៉ាទ្រីភាពនិងអាជ្ញាធរពាក់ព័ន្ធស្រក-ខេត្តបាននោះទេ៕

taingeang1

Filed in: សង្គម

Recent Posts

Bookmark and Promote!