ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ សំ កុសល​ប្រធានសា ខាគយខេត្តកោះ​កុងរងការចោទ ប្រកាន់ប្រព្រឹត្តពុករលួយលោកឱម យិនទៀងគួរបើកការអង្កេត!

 

IMG-20181221-WA0005ប្រភពដែលស្និទ្ធនឹងលោកសំកុសលប្រធានសាខាគយខេត្តកោះកុង បានបង្ហើបឲ្យដឹងថាបច្ចុប្បន្នឈ្មួញមួយចំនួននៅតែនាំចូលម៉ូតូទំនើបៗ ​គេចពន្ធរថយន្តទំនើបៗអត់ពន្ធនិងទំនិញគេចពន្ធច្រើនប្រភេទពីទឹកដី​សៀម​ ចូល​ទឹកដី​ខ្មែរ​តាមទឹកតាមកោគ យ៉ាង​រាលដាល​។       ប្រភពបានឲ្យដឹងទៀតថាទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វារអន្តរ ជាតិចាំយាមច្រកស្រែអំបិលច្រកប៉ាក់ខ្លងនិងច្រកផ្សេងៗទៀតគឺបង់ ពន្ធចូលរដ្ឋត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះក្រៅពីនេះគឺមានការ ឃុបឃិតបែងចែកផលប្រយោជន៍គ្នារវាងក្រុមឈ្មួញនិងលោកសំកុសល។ ប្រភពបានឲ្យដឹងទៀតថាការដែលលោកសំកុសលហ៊ានធ្វើអ្វីៗតាម​អំពើចិត្តរបស់ខ្លួនបំពានទៅលើវិធានការកែទម្រង់ស៊ីជម្រៅនៅក្នុង​ស្ថាប័នគយគឺដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយការពារនិង​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។                                   ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកោះកុងមួយចំនួនបានឲ្យដឹង ថាបើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក សំកុសលប្រធានសាខាគយខេត្តកោះកុងត្រូវបានលាតត្រដាងជា​បន្តបន្ទាប់យ៉ាងណាក៏ដោយក៏មកដល់ពេលនេះទាំងលោកអូនព័ន្ធ មុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាមេគយធំៗនៅ ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជានាំគ្នាសម្ងំស្ងាត់ឈឹង។ ហេតុនេះហើយទើបលោកសំកុសលប្រធានសាខាគយខេត្តកោះកុង កាន់តែមានអំណាចធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយដោយគ្មាន​ញញើត​អ្វី​ទាំងអស់​។                                                  ប្រភពពីមន្ត្រីនិងភ្នាក់ងារគយខេត្តកោះកុងបានឲ្យដឹងទៀតថាមួយ រយៈចុងក្រោយនេះលោកសំកុសលប្រើតួនាទីនិងអំណាចប្រព្រឹត្ត​អំពើពុករលួយកាន់តែខ្លាំងតាមរយៈការបើកដៃឲ្យឈ្មួញធំៗនាំចូល​ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែ​ច្រើនឡើងៗ​។បើតាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត កោះកុងមួយចំនួនបានឲ្យដឹងថាអំពើពុករលួយយ៉ាងគឃ្លើនរបស់ លោកសំកុសលប្រធានសាខាគយខេត្តកោះកុងគឺឃុបឃិតឲ្យឈ្មួញ​ធំៗមួយចំនួនបង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាច​នាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាង​ពេញបន្ទុក​តែម្តង​។ អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោកសំកុសលកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗព្រោះទាំងលោកអូនព័ន្ធមុនីរ័ត្នដែលជា​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិង​រដ្ឋាករកម្ពុជាកំពុងសម្ងំស្ងៀមបណ្ដោយឲ្យលោកសំកុសលមេគយ​ខេត្តកោះកុងធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ លើសនេះទៅទៀតលោកសំកុសលតែងតែប្រើប្រាស់ឈ្មោះមេគយ​ធំៗមួយចំនួននៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទ បាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនដោយគ្មានញញើត​អ្វីទាំងអស់ដើម្បីគំរាមមិនឲ្យមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកោះ កុង ធ្វើការ​តវ៉ា​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​   ប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុក រលួយរបស់លោកសំកុសលមេគយខេត្តកោះកុងឲ្យបានស៊ីជម្រៅ។
ពាក់ព័ន្ធនិងរងការចោទប្រកាន់ខាងលើគហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោក សំ    កុសលប្រធានសាខាគយខេត្តកោះកុងបាននោះទេ៕

IMG-20181221-WA0004

IMG-20181221-WA0003

Filed in: សង្គម

Recent Posts

Bookmark and Promote!