ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក គឹម ឈុនលី មេ​រដ្ឋបាល ​ព្រៃឈើ​ រងការរិះគន់ពីប្រជាពល រដ្ឋឃុបឃិត​បើដៃឲ្យ​ឈ្មួញ​ដឹកជ ញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ -ជាប្រយោជន៍.!

 
FB_IMG_1545370668655ខេត្តត្បូងឃ្នុំៈប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថាលោកគឹមឈុនលីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត​ត្បូងឃ្មុំកំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយពីក្រុម​ឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងក្រអឺតក្រទមដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក គឹម ឈុនលី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជា​បង្អែក​យ៉ាងរឹងមាំ​ហើយ​ជា​ញឹកញាប់​លោក គឹម ឈុនលី តែង​ប្រើប្រាស់​ឈ្មោះ​លោក វេ​ង សាខុន ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។
ដូច្នេះហើយ​ទើប​ក្រុម​ឈ្មួញ​ធំៗ​មួយចំនួន​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ច្រើនកន្លែងក្នុងស្រុកមេមត់និងស្រុកពញាក្រែកយ៉ាងពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។
ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គឹម ឈុនលី បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំចេញទៅស្រុកយួនតាមច្រក ព្រំដែនក្នុងស្រុកមេមត់និងស្រុកពញាក្រែកសុទ្ធតែមានទំនាក់ទំ នងជិតស្និទ្ធជាមួយលោកគឹមឈុនលីទើបអាចដឹកជញ្ជូនឈើទៅ ដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។
ប្រភពបានឲ្យដឹងទៀតថាឈ្មួញឈើដែលជាមន្ត្រីនគរបាលឬមន្ត្រី​អាវុធហត្ថក៏ដូចជាឈ្មួញជាជនស៊ីវិលជាឧកញ៉ាត្រូវតែមានទំនាក់ ទំនងជិតស្និទ្ធជាមួយលោកគឹមឈុនលីទើបអាចចៀសផុតពីការបង្ក្រាប។
ប្រសិនបើឈ្មួញណាចង់គេចវេះមិនបង់លុយតាមការកំណត់របស់ លោកគឹមឈុនលីគឺត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខាន ព្រោះលោកគឹមឈុនលីអាងមានលោកវេងសាខុនរដ្ឋមន្ត្រីក្រសួង កសិកម្មជាបង្អែកដូច្នេះមិនខ្លាចឥទ្ធិពលឈ្មួញឈើជាកម្លាំងប្រដាប់ អាវុធឡើយ។​ប្រភពមន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូឃ្មុំ បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញឈើច្រើននាក់នៅតែបន្តសកម្មភាព​ដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំចេញទៅស្រុកយួនយ៉ាងពេញ បន្ទុក ជាពិសេស​នៅពេល​យប់​។
ប្រភពបានឲ្យដឹងទៀតថាលោកគឹមឈុនលីបានចាត់តាំងមនុស្ស​ជំនិតរបស់ខ្លួនដែលមានរថយន្តសម្រាប់ប្រដេញចាប់ក្រុមឈ្មួញ​ដឹកជញ្ជូនឈើខុសច្បាប់ផងដែរប្រសិនបើឈ្មួញទាំងនោះមិនរត់ ការ​បង់លុយ​ជាមុន​។ទាក់ទង​បញ្ហា​ខាងលើនេះ​លោក ជាមច័ន្ទ​សោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនៅពេលថ្មីៗជំ នួសលោកលីឡេងមិនគួរមើលរំលងតទៅទៀតទេព្រោះលោកគឹម ឈុនលី និង​បក្ខពួក​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។
ជាពិសេសករណីលោកគឹមឈុនលីចាត់ទុកឈ្មួញឈើជាប្រភពចំ ណូលដ៏សំខាន់របស់ខ្លួនគឺជាមូលហេតុដែលធ្វើឲ្យក្រុមឈ្មួញបង្កើន​សកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំចេញទៅស្រុកយួន កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។                                   ពាក់ព័ន្ធការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)   យើងមិនអាចសុំការពន្យល់បកស្រាយបាននោះទេ៕

IMG-20181217-WA0001

FB_IMG_1545364454456

FB_IMG_1545364445071

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!