ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក សុខ លូចៅហ្វាយខេត្ត កំពង់ធំនិងលោក បែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្ត កំពង់ធំនៅពីក្រោយបទល្មើសឧប ករណ៍នេសាទខុសច្បាប់ស្រុក ស្ទោងខេត្តកំពង់ធំ.!

 

 

r181202bf31ខេត្ត​កំពង់ធំ ៖ ប្រភព​ពី​ប្រជា​នេសាទ ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​សាន​គរ ស្រុក កំពង់ស្វាយ ខេត្ត​កំពង់ធំ​បានឲ្យដឹងថា បច្ចុប្បន្ន ជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបនៅ តែកើតឡើងយ៉ាងរាលដាលហើយមន្ត្រីរដ្ឋបាលជលផលមន្ត្រីអា ជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នាំគ្នា​សម្ងំស្ងៀម មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះឡើយ​។​​                                       បទល្មើសខាងលើនេះស្ថិតក្នុងដែនសមត្ថកិច្ចនិងការទទួលខុស ត្រូវ​របស់លោកយ៉ាន់វិសាក់ហៅសែនាយផ្នែករដ្ឋបាលជលផល​ផាត់​សណ្តា​យ ។ យ៉ាង ណា​ក៏​ដោយ​ពួក​ឈ្មួញ​ដែលរ​ក​សីុប​ទ ល្មើសនេសាទអះអាងថាពួកគេបានបង់ប្រាក់ឲ្យក្រុមមន្ត្រីជលផល​ប្រចាំ​នៅ​តំបន់ រួមមាន​លោក សៅ វណ្ណ​សេរី​វុទ្ធ នាយ សង្កាត់​រដ្ឋបាល​ជលផល​កំពង់ស្វាយ ក៏​ដូច ជា​លោក យ៉ាន់វិសាក់ហៅ​សែ នាយផ្នែក រដ្ឋបាល​ជលផល​ផាត់​សណ្តាយ​រួចរាល់ ហើយ  ទើប​អាច​ប្រព្រឹត្តល្មើស​បានដោយ ។​
ឧបករណ៍នេសាទរបាំងណរ៉ាវរាប់ពាន់ម៉ែត្របានដាក់ធ្វើសកម្មភាព​ពេញត្រៀបត្រាលើផ្ទៃទឹកស្ថិតនៅចំណុចបឹងប្រទះជៀលភូមិស្តែង​ខ្ពស់ឃុំសានគរស្រុកកំពង់ស្វាយខេត្តកំពង់ធំដោយបទល្មើសទាំង នេះពុំត្រូវបានយកចិត្តទុកដាក់ពីសំណាក់លោកនាយសង្កាត់ឡើយ​ដែលជាហេតុធ្វើឲ្យមហាជនមានការសង្ស័យថាប្រហែលជាលោក នាយសង្កាត់មកប្រមូលលាភសក្ការៈដោយមិនខ្វល់ពីការទប់ស្កាត់​ឬ បង្ក្រាប​បទល្មើស​នេសាន​ខុសច្បាប់​នេះ​ទេ​។​
ប្រជានេសាទបានបន្ថែមថាមានឈ្មួញជាច្រើនដូចជាឈ្មោះរ៉ូ,ហឿន​,គន,អាម៉ង់ប្រធានសហគមន៍នេសាទឈរចាំប្រមូលទិញត្រីនិង​ជាអ្នករត់ការយកលុយពីអ្នកប្រព្រឹត្តបទល្មើសមកបង់ឲ្យស្ថាប័ន​សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំដូចជាមន្ត្រីជំនាញរដ្ឋបាលជល ផល​ រួម​ទាំង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​កំពង់ធំផងដែរ។
ប្រជានេសាទដែលរស់នៅទីនោះបាននាំគ្នារអ៊ូរទាំថាការនេសាទ​នេះគឺសុទ្ធតែពពួកឈ្មួញដែលមានលុយច្រើនសម្រាប់ការបិទមាត់ បិទច្រមុះលោកសៅវណ្ណសេរីវុទ្ធនាយសង្កាត់រដ្ឋបាលជលផលកំ ពង់ស្វាយនិងអាជ្ញាធរស្រុកកំពង់ស្វាយធ្វើឲ្យមន្ត្រីរដ្ឋបាលជលផល អ​សកម្មភាព ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ ។​
លោកសៅវណ្ណសេរីវុទ្ធនាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ​ត្រូវបានមហាជនរិះគន់ថាមិនខ្វល់អ្វីនឹងការចុះផ្សាយរបស់អ្នកសារ ព័ត៌មាន​នោះទេ ។                                                     បើមេគេរករឿងខ្លាំងជូនកញ្ចប់លុយដល់ថ្នាក់ដឹកនាំទៅដោយប្រើ ប្រាស់រូបភាពយកលុយពីប្រជានេសាទតាម​ចំនួន​កញ្ចប់ និង​ធ្វើ​ជាលិខិតផាកពិន័យបន្តិចបន្តួចមួយច្បាប់ជូនមេទៅរួចខ្លួនបាត់ទៅ ហើយចំណែកប្រជានេសាទដែលត្រូវបានរៃអង្គាសលុយនោះខំប្រឹង នេសាទ​ជំនួស​លុយ​ដែល​បាន​បង់​ទៅ​វា​ចប់ រឿង​ហើយ ។​
ចំណែកលោកសុខលូចៅហ្វាយខេត្តកំពង់ធំនិងលោកប៉ែនវណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានរក្សាភាពស្ងៀមស្ងាត់​ទុកឲ្យមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកំពង់ស្វាយនិងស្រុកស្ទោង ឃុបឃិតបើកដៃឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​ពេញទំហឹង។                      ដូច្នេះសូមលោកអេងជាសានអគ្គនាយករដ្ឋបាលជលផលនៃក្រសួង កសិកម្មក៏ដូចលោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទគួរពិនិត្យមើលភាពអសកម្មនិងអំពើពុករលួយរបស់មន្ត្រី​រដ្ឋបាលជលផលក្នុងខេត្តកំពង់ធំជាបន្ទាន់ផងព្រោះបច្ចុប្បន្នបទល្មើស​នេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងបឹងទន្លេសាបនៃខេត្តកំពង់ធំនៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ។​
លោកយ៉ាន់វិសាក់ហៅសែនិងលោកសៅវណ្ណសេរីវុទ្ធមិនអាចរកការ ពន្យល់បកស្រាយបានទេ។                                           ពួកឈ្មួញបានអះអាងថាប្រសិនបើអ្នកកាសែតសួរនាំមន្ត្រីជលផល​នោះគឺដូចផ្តល់ឱកាសឲ្យពួកមន្ត្រីជលផលទាំងនោះគាបសង្កត់ក្រុម​អ្នករកស៊ី​ល្មើស​បន្ថែមទៀត ។                                       រីឯថ្នាក់ដឹកនាំខេត្តកំពង់ធំមិនដែលខ្វល់ចំពោះបញ្ហាបទល្មើសនេសាទ នេះទេ ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.enn-  tv.com)យើងមិនអាចសុំការពន្យល់ពីអាជ្ញាធរនិងមន្រ្តីជំនា    ញជលផលសមត្ថកិច្ចពាក់ព័ន្ធបាននោះទេ៕

r181202b42

r181202b21

r181216a7

r181216a5

r181216a6

Filed in: សង្គម

Recent Posts

Bookmark and Promote!