ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក សេង គឹមឃនស្នងការ រងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តកណ្តាលនិយាយ ថារាល់ការចាប់រថយន្តដឹកទំនិញ ដើម្បីបង្ខំឲ្យបង់លុយគឺក្រោម ការចាត់ចែងពីលោក លី សុជាតិ.!

 
photo_2018-12-17_11-10-58កណ្តាលៈក្រោយបែកធ្លាយសកម្មភាពជិះរថយន្តដេញចាប់រថយន្ត សាំងយ៉ុងដឹកទំនិញមិនបង់ព័ន្ធដើម្បីបង្ខំឲ្យបង់លុយពី៦សែនទៅ ១លានរៀលរបស់ប៉ូលីសសេដ្ឋកិច្ចខេត្តកណ្តាលតាមផ្លូវជាតិសំខានៗ ចូលរាជធានីភ្នំពេញនោះពេលនេះត្រូវបានលោកស្នងការរងនគរបា លប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលឆ្លើយបដិសេធថាលោក មិនបានដឹកអ្វីទាំងអស់គឺលោកលីសុជាតិប្រធានការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចជាអ្នកចាត់ចែង។
លោសេងគឹមឃនស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការរដ្ឋាននគរបាលខេត្តកណ្តាលបានមានប្រសាសន៍ថាលោក មិនបានដឹងរាល់សកម្មភាពមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដាក់គោលដៅតាមផ្លូវជាតិនិងជិះរថយន្តដេញតាមរថយន្តសាំងយ៉ុង ដឹកទំនិញដែលមិនបានបង់ពន្ធនោះទេតែបើសកម្មភាពនេះកើតឡើង គឺលោកលីសុជាតិប្រធានករិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចជាអ្នក ចាត់ចែងហើយលោកក៏មិនមានរបាយការណ៍ជូនលោកណាដែលជា មេជាកើយនោះដែរ។
លោកស្នងការរងរូបនេះបានបន្តទៀតថារាល់សកម្មភាពពាក់ពន្ធនឹង បទល្មើសសេដ្ឋកិច្ចក្នុងនាមលោកជាស្នងការរងទទួលផែនប្រឆាំងបទ ល្មើសសេដ្ឋកិច្ចលោកមិនបានដឹងរឿងនេះទេគឺលោកលីសុជាតិជាអ្នក ចាត់ចែងទាំងអស់។
សូមរំឭកថាមន្ត្រីនគរបាលនៃស្នងការនគរបាលខេត្តកណ្ដាលមួយរូប ដែលទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រតិកម្មនឹងមន្ត្រីគយ បន្ទាប់ពីកម្លាំងរបស់ខ្លួនបង្ក្រាបបានរថយន្តសាំយ៉ុងដឹកទំនិញគេច ពន្ធបានហើយ បែរជាមន្ត្រីគយថា ជាទំនិញកំប៉ិកកំប៉ុក។
ក្រុមអ្នករកស៊ីដឹកទំនិញតាមផ្លូវជាតិលេខ២នៅក្នុងខេត្តកណ្ដាល បានបង្ហើបថាក្រោយពេលក្រុមឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុងដឹក ទំនិញគ្រប់ប្រភេទចូលក្នុងរាជាធានីភ្នំពេញហើយត្រូវបានក្រុមមន្ត្រី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្ដាល ជិះរថយន្តប្រដេញយកលុយចាប់ពី៦សែនរៀលទៅ១លានរៀលក្នុង មួយរថយន្តនោះដែលសកម្មភាពនេះត្រូវបានក្រុមឈ្មួញថាកើតឡើង ស្ទើរតែគ្រប់ផ្លូវជាតិចូលរាជធានីភ្នំពេញ។
ក្នុងករណីនេះដែរតាមការអះអាងពីក្រុមឈ្មួញដឹកទំនិញតាមរថយន្ត សាំយ៉ុងបានឲ្យដឹងថាក្រុមឈ្មួញទាំងអស់ត្រូវតែបង់លុយដាក់ខែទៅ ឲ្យមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីយកទៅចែកឲ្យចៅ ហ្វាយរបស់ខ្លួនហើយបើឈ្មួញណាមិនបានបង់លុយដាក់ខែនោះទេ ត្រូវរថយន្តប្រដេញរបស់ក្រុមមន្ត្រីប៉ូលិសសេដ្ឋកិច្ចដេញចាប់ដោយ មិនមានលើកលែងឡើយ។
ក្រោយពីមានប្រតិកម្មពីក្រុមឈ្មួញដឹកទំនិញទាំងនេះថាលោកលីសុ ជាតិប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាល ខេត្តកណ្ដាលបានចេញមុខអះអាងថារថយន្តដឹកទំនិញប្រភេទសាំយ៉ុង ដែលលោកបង្ក្រាបបានកន្លងមកនោះលោកបានប្រគល់ឲ្យទៅខាងមន្ត្រី គយចល័តផ្ទៃប្រទេសប៉ុន្តែពួកគាត់មិនទទួលយកនោះទេថែមទាំងនិ យាយថា ជាទំនិញកំប៉ិកកំប៉ុក។
លោកប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរ បាលខេត្តកណ្ដាលបានបន្តទៀតថាបើនិយាយពីផ្លូវជាតិលេខ២វិញ ក្រោមការគ្រប់គ្រងរបស់មន្ត្រីគយចល័តផ្ទៃប្រទេសខេត្តកណ្តាលក្នុង មួយយប់ៗរថយន្តសាំយ៉ុងដឹកទំនិញរាប់រយគ្រឿងបានឆ្លងកាត់គយ ចល័តផ្ទៃប្រទេសនិងមិនបានបង់ពន្ធត្រឹមត្រូវទេប៉ុន្តែពេលកម្លាំងនគរ បាលរបស់លោកចាប់បានរួចប្រគល់ឲ្យបែរជាមិនទទួលយកហើយនិ យាយថា ជាទំនិញកំប៉ិកកំប៉ុកទៅវិញ។
យោងតាមប្រភពបែកធ្លាយពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលបានឲ្យសារព័ត៌មានយើងដឹងថាលោកលីសុជាតិប្រធាន ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ តកណ្ដាលគឺជាមនុស្សល្បីខាងដេញបង្ក្រាបរថយន្តដឹកទំនិញគ្រប់ប្រ ភេទចំណែកលោកស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច បែរជានៅសម្ងំស្ងៀមដូចជាគ្មានការងារធ្វើទៅវិញ។
ពាក់ព័ន្ននឹងការលើកឡើងរបស់លោកស្នងការរងសេងគឹមឃនមិន អាចសុំការពន្យល់បកស្រាយបាននោះទេរីឯលោកលីសុជាតិក៍មិន អាចសុំការពន្យល់បាននៅឡើយដែរ៕

16FF0465-EC38-4881-AA66-2C05C2B13E75                       photo_2018-12-14_10-28-38

photo_2018-12-14_14-26-15

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!