ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក កាំង លាង ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិងបក្ខ ពួករងការិះគន់ប្រព្រឹត្តពុករលួ.!

 

FB_IMG_1543054416495ខេត្តព្រៃវែង៖យោងប្រភពពីក្រុមឈ្មួញរកសុីដឹកទំនិញបានទម្លាយ​ឲ្យដឹងថាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងលោកកាំងលាង ប្រើវប្បធម៌ការងារតាមទម្លាប់កៀបសង្កត់បង្ខំអោយឈ្មួញបង់ប្រាក់ គិតជាក្បាលឡានគិតជាខែគ្រប់ឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនទំនិញ​ឆ្លងកាត់ផ្លូវជាតិលេខ១និងផ្លូវជាតិ៨ដោយគាត់ប្រើមធ្យោបាយដោយ​យកអំណាចឥទ្ធិពលក្នុងនាមខ្លួនមានតួនាទីភារៈកិច្ចទប់ស្កាត់បង្ក្រាប​ទំនិញរត់ពន្ធការប្រមូលពន្ធទៅឆក់យកសេដ្ឋកិច្ចសម្រាប់បុគ្គលខ្លួន ឯងបក្ខពួកនិងរកប្រភពសេដ្ឋកិច្ចពុករលួយមួយចំនួនធំទៀតត្រូវ​យក​ទៅ​បំពេញ​តម្រូវការ​ថ្នាក់លើ​។​
ប្រភពបានបន្តថាដើម្បីបានលុយពីឈ្មួញក្រៅវិក័យបត្របង់ពន្ធចូល​រដ្ឋគឺលោកកាំងលាងរកគ្រប់វិធីសាស្ត្រក្នុងន័យគម្រាម«បើមិនបង់ លុយគឺចាប់ឬឆែកឆេរ»សំដៅរំខានឈ្មួញក្រុមហ៊ុនដឹកជញ្ជូនខណៈ​គាត់បានក្តោបព័ត៌មានជុំស្គាល់ពីក្រយ៉ៅមុខឈ្មួញរកសុីគេចពន្ធបង់ ពន្ធមិនគ្រប់បង់ពន្ធក្លែងភេទទំនិញពីទំនិញនាំចូលបង់ពន្ធខ្ពស់មក​ជាទំនិញបង់ពន្ធទាបហើយបង់មិនគ្រប់ចំនួនថែមទៀត,ទំនិញបង្កប់ ពិសេស​ទំនិញគេចពន្ធ​បង្កប់​តាម​ឡានក្រុង​នេះ​ជាដើម​។​ល​។​
ប្រភពបន្តឲ្យដឹងទៀតថា៖ករណីបង់លុយអោយលោកកាំងលាងប្រ ធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងគឺបង់អោយខាងសាខាក្រោម​ការគ្រប់គ្រងរបស់លោកកាំងលាងផងទើបអាចដំណើរការដឹកជញ្ជូន​លោតឆ័ត្រ​បាន បង់ពន្ធ​ខ្លះ គេច​ពន្ធ​ខ្លះ ទំនិញ​បង្កប់​ខ្លះ ។     ក្នុងនោះលោកកាំងលាងបែកចែកឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនជា​២ប្រភេទ៖ទី១-បើឈ្មួញមានបុណ្យស័ក្តិយសមានសែទុយោមាន​អ្នកធំផ្តាំផ្ញើលោកកាំងលាងអោយបង់តែក្បាលឡានទេដោយ១ឡាន​យក១៥០ដុល្លារទៅ២០០ដុល្លារឬពី២៥០ដុល្លារ៣០០ដុល្លារ។ ទី២-បើជាឈ្មួញក្រុមហ៊ុនដឹកជញ្ជូនធម្មតាគឺលោកកាំងលាងតម្រូវ អោយបង់១ឡានយក១៥០ដុល្លារទៅ២០០ដុល្លារឬពី២៥០ដុល្លារ​-៣០០ដុល្លារនិងបង់ប្រចាំខែបន្ថែមក្នុង១ខែចាប់ពី៥០០០ដុល្លារ ទៅ​១០០០០​ម៉ឺន​ដុល្លារ ។                                           ក្រៅពីបង់របៀបនេះលោកកាំងលាងក៏បង្ខំអោយឈ្មួញបង់បន្ថែម​មួយ​ជាន់​ទៀត​ក្រោម​ការគ្រប់គ្រង​របស់​គាត់​។
ដោយឡែកឡានក្រុងរាប់សិបក្រុមហ៊ុនដឹកអ្នកដំណើរពីកម្ពុជា-វៀត ណាមគ្រប់ក្រុមហ៊ុនគឺលួចបង្កប់ទំនិញគេចពន្ធទាំងអស់មានជាសំ លៀកបំពាក់(ប្រេនគ្រឿងអេឡិចត្រូនិកម៉ាសុឺនប្រេងម៉ាសុឺនសត្វ​ក្រួច ។​ល​។ ពួកគេ​ត្រូវ​បង់លុយ​អោយ​លោក កាំ​ង លាង ប្រចាំ​ខែជាក្បាលឡាននិមួយៗទៅតាមក្រុមហ៊ុនមានឡានតិចឬច្រើន។​
ចំពោះទំនិញវិនិយោគនាំចូលដែលពន្ធអាករជាបន្ទុករបស់រដ្ឋមាន​ជាម៉ាសុឺនម៉ាសុឺនដេរកំណាត់សម្រាប់យកមកដំណើរការអោយវិស័យ​ក្រុមហ៊ុនកាត់ដេរក៏លោកកាំងលាងបង្ខំអោយបង់លុយ១ឡាន២០​ដុល្លារ​ផង​ដែរ​។​​ប្រភព​បាន​បន្តថា ករណី លោក កាំ​ង ប្រធាន​សាខាគយនិងរដ្ឋាករខេត្តព្រៃវែងបានជាប់ពាក់ព័ន្ធនិងអំពើពុករលួយ​យ៉ាងជ្រៅខណៈទឹកបាក់ទំនប់ស្រេកឃ្លាននិងផលប្រយោជន៍លាភ សក្ការៈនិងស្របពេលមេអង្គភាពក៏ត្រូវការអោយកូនចៅបន្តក់ឬឆ្ងាញ់​និងលុយខ្មៅនេះក៏មានមន្ត្រីគយខ្លះលើកឡើងថា៖លោកកាំងលាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងកំពុងមានមោទនភាពនិង​ការបានលុយដោយការងារទម្លាប់ប៉ុន្តែអំពើពុករលួយនេះអាចឈាន​ដល់វិនាសឬគ្រោះថ្នាក់ដល់តំណែងប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរ និងប៉ះពាល់ដល់ថ្នាក់លើក្នុងសម័យកំណែរទម្រង់រដ្ឋបាលសុីជម្រៅ​នៃ​ប្រទេសគ្រប់គ្រង​ដោយ​ច្បាប់​នេះ​។
ពួកគាត់បន្តថា៖បច្ចុប្បន្នបញ្ហាលុយគឺថ្នាក់លើចាំបាច់ត្រូវទទួលយក មិនមែនហោប៉ៅចុះក្រោមទេប៉ុន្តែដល់មានរឿងបែកពាងប្រហុកស្អុយ ឈ្មោះនិងរឿងអំពើពុករលួយប្រាកដណាស់ថាមេខាងលើមិនព្រម​ទទួល​យក​រឿង​ទេ បានន័យថា​៖(សក់អ្នកណាក្បាលអ្នកហ្នឹង) នេះ​ជា​ទម្លាប់​ពីមុន​ទុក​ដល់​បច្ចុប្បន្នកាល​។​
ពាក់ព័ន្ធករណីលោកកាំងលាងប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង យកលុយក្បាលឡានអោយឈ្មួញក្រុមហ៊ុនដឹកជញ្ជូនបង់លុយប្រចាំខែ ផ្ទុយពីគោលការណ៍ណែនាំលោកបណ្ឌិតគុណញឹមអគ្គនាយកអគ្គនា យកដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា​។
​ពាក់ព័ន្ធការិះគន់ខាងលើគេហទំព័រ(www.enn-tv.com)     យើងមិនអាចសុំការបកស្រាយពីលោកកាំងលាងនិងបក្ខពួកបាននោះទេ៕

FB_IMG_1543054440621

FB_IMG_1543054464230

FB_IMG_1543054428743

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!