ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ឆែ​ សុធា​ ប្រធានសាខា ​គយនិងរដ្ឋាករខេត្តបន្ទា​យមាន ជ័យត្រៀមលេបថ្នាំOKពន្យា កំណើតលើកទី២ពិតជាមហា លោ​តផ្លោងម​ហាអ​​ស្ចា​រ្យ !

 

IMG-20181211-WA0002ខេត្តបន្ទាយមានជ័យ​៖ ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ លោក ឆែ សុធា  ត្រៀម​លេបថ្នាំOKពន្យា​កំណើត​ជា​លើក ទី​២​ក្រោយ  ពី​សម្តេច​តេជោហ៊ុនសែនបានអនុញាតិឲ្យសុពលភាព ឲ្យ​មួយ​ឆ្នាំ​គិត​ត្រឹម ពី​ថ្ងៃ​ទី​១១  ខែ​ធ្នូ ឆ្នាំ​២០១៧ រហូត​ដល់ថ្ងៃ​ ទី​១ ១ ខែ​ធ្នូ ឆ្នាំ​២០១៨  ទើប​អស់​សុពល ភាព ។​
​បើ​យោង​តាម​ប្រភព​ពី​នាយកដ្ឋាន​គយ និងរដ្ឋាករបានឲ្យដឹងថា លោក  ឆែ សុធា កើត​នៅ​ថ្ងៃទី ១០​ខែ​ធ្នូរ​ឆ្នាំ​១៩៥៧ គិត​រហូត​មកដល់ ​ពេល នេះ​លោក​ឆែ សុធា​មានអាយុបាន៦២ឆ្នាហើយ​ដែល​ល្មម ត្រូវ​ចូល​និវត្តន៍ តែ​បុគ្គល​លោក  ឆែ សុធារូបនេះមិន​ចង់ ​ចូល និវត្តន៍​រួច​បាន​ក្រាញននៀល  សុំ​សម្តេច​តេជោ ហ៊ុន    សែន  ដើម្បី​ពន្យា​កំណើត​បាន ​មួយ​ឆ្នាំ​ទៀត​។​
លោក​បាន​សុំ​អនុញ្ញាតិ្ត​ឲ្យបាន​នៅ​បម្រើ​ការងារ បន្តទៀត​ដោយ​ក្តី​អនុគ្រោះ ។ បន្ទាយមានជ័យ​ថ្ងៃ ទី​៣០​តុលា​ឆ្នាំ​២០១៧ ។   លើ​លិខិត​នោះ សម្តេចនាយក រដ្ឋមន្ត្រី​បាន​ចារ ជូន​ឯកឧត្តម​  គុណ ញឹម​ស្នើ​រក្សាទុក រហូត​ក្រោយ​បោះឆ្នោត​២០១៨ ដើម្បី​  គ្រប់គ្រង​ដោយ​ពេល​នេះ​ជា​ករណី​ពិសេស​។​
​សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ថ្ងៃទី​១៤ ខែ​កុម្ភ​: ឆ្នាំ​២០១៨ បាន​បែកធ្លាយនូវលិខិត១ច្បាប់ដែលលោកឆែសុធាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានសរសេរផ្ញើរជូនសម្តេចតេជោ ហ៊ុនសែន១ច្បាប់សូមគោរពជូនសម្តេចតេជោហ៊ុនសែននាយក​រដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសំណើសុំពន្យាអាណត្តិបម្រើការងាររយ​:​ពេល ១​ឆ្នាំ​បន្តទៀតចាប់ពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៧រហូតដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ។​
ក្នុងលិខិតនេះបានរៀបរាប់ថាសព្វថ្ងៃនេះខ្ញុំបាទបានបម្រើការងារ ជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនិងបានខិត ខំបម្រើជាតិមាតុភូមិទទួលបានសមិទ្ធផលសំខាន់ៗដូចជាចាប់ពី​ខែធ្នូឆ្នាំ២០១៥កន្លងមកខ្ញុំបាទបានខិតខំអនុវត្តយុទ្ធសាស្ត្រកៀង គរចំណូលរបស់រាជរដ្ឋាភិបាលដោយធ្វើឲ្យចំណូលពន្ធគយនៅខេត្ត បន្ទាយមានជ័យមានការកើនឡើងគួរជាទីមោទន:និងថែមទាំងបាន​បង្ការនិងបង្ក្រាបនូវរាល់បាតុភាពអសកម្មនានាដែលធ្លាប់កើតមាន​កន្លងមកដោយជនឆ្លៀតឱកាសមួយចំនួនខ្ញុំបាទជាអនុប្រធានគណ: ពង្រឹងស្រុកមង្គលបូរីនិងជាប្រធានគណ:ពង្រឹងឃុំឬស្សីក្រោកចំនួន ១៧ភូមិស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យលើសពីនេះទៀតខ្ញុំ បាទក៏ជាអនុប្រធានគណ:ពង្រឹងឃុំព្រែកកំពឹស១៧ភូមិស្រុកខ្សាច់ កណ្តាល​ខេត្ត​កណ្តាល ផងដែរ​។​
សូមរំលឹកថាលោកឆែសុធាធ្លាប់មន្ត្រីជាថ្នាក់ដឹកនាំសាខាគយខេត្ត​មួយចំនួនហើយចុងក្រោយបានមកធ្វើជាប្រធានសាខាគយខេត្ត​បន្ទាយមានជ័យកាលពីខែធ្នូឆ្នាំ២០១៥កន្លងមកនេះរួចត្រូវចូលនិ វត្តន៍នៅថ្ងៃទី១១ធ្នូឆ្នាំ២០១៧តាមច្បាប់ស្តីពីសហលក្ខន្តិក:មន្ត្រី រាជការ​ស៊ីវិល​។​ប្រភពពីមន្ត្រីបានឡើងថា ​លោក​ ឆែ​ សុធា កាន់​ជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនេះមានអាកប្ប​កិរយាក្រអឺតក្រទមសំដីសំដៅមិនសូវរាក់ទាក់ទឹកចិត្តចង្អៀតចង្អល់ រើសអើងពេលមកបំពេញការងារនៅបន្ទាយមានជ័យនេះក្នុងនាម​ជាប្រធានសាខាគយខេត្តបន្ទាយមានជ័យត្រូវបានគេសង្កេតឃើញ​មានបញ្ហារច្រើនកន្លងមកដែលមន្ត្រីនៅក្រោមឱវាទពុំមានការពេញ ចិត្ត​ផងដែរ ។​​មជ្ឈដ្ឋាន​មន្ត្រី​គយ​បាន​លើកឡើង​ថា មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យមានតែលោកឆែសុធានេះទេដែលចេះធ្វើការ ងារ​បាន​ល្អ​នោះ ហើយ​អ្នក​ដទៃ​ទៀត មិន​ចេះ​ធ្វើ​ការងារ​ទេ ?    ករណី​លេបថ្នាំOKពន្យា​កំណើត​របស់​លោក ឆែ សុធា ពិតជា​   សែនមហាលោតផ្លោងមហាអស្ចារ្យមែនសូមសរសើដោយស្មោះ៕

IMG-20181211-WA0001

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!