ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ទី ប៊ុនឡង់ ប្រធានការិយា ល័យគយនិងរដ្ឋាករ ច្រកទ្វាអន្តរ ជាតិព្រំខេត្តប៉ៃលិននិងបក្ខពួករង ការិះគន់ប្រព្រឹត្តពុករលួយ!

 

IMG-20181211-WA0000ខេត្តប៉ៃលិន៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតី​តេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានក្រើនរំលឹកដាស់តឿនឲ្យមន្ត្រី​ជំនាញនៃស្ថាប័នគយនិងរដ្ឋាករត្រូវយកចិត្តទុកដាក់ខិតខំបំពេញ​កាតព្វកិច្ចលើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ក្នងការប្រមូលពន្ធចូល​ថវិកាជាតិប៉ុន្តែមន្ត្រីគយមួយចំនួនមិនបានយកត្រចៀកស្តាប់តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ទេ​ជាក់ស្តែង​លោក ទី ប៊ុន​ឡង់​ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិន​កំពុងរងការិះគន់ថាការប្រមូលលុយចូលរដ្ឋបានតិច(បាត់ចំណូល​ពន្ធឬមិនគ្រប់ចំនួន)លើតារាងប្រាក់ចំណូលប្រចាំខែនិងប្រចាំឆ្នាំ​តាមតួលេខដែលបានធ្វើប្រតិវេទន៍ពន្ធទៅលើមុខទំនិញគ្រប់ប្រភេទ​នាពេលកន្លងមកគឺមានកំរិតអប្បរមាប៉ុន្តែចាប់តាំងពីលោកទីប៊ុនឡង់​មកកាន់តំណែងជាមេគយប្រចាំច្រកព្រំគេសង្កេតឃើញថាមានភាព មិនប្រក្រតីចំពោះការប្រមូលពន្ធជូនរដ្ឋដោយដាក់ការសង្ស័យទៅ លើការប្រព្រឹត្តអំពើពុករលួយច្រើនខណៈដែលរដ្ឋាភិបាលនឹងបើក យុទ្ធនាការកំចាត់អំពើពុករលួយដែលពាក់ព័ន្ធដល់មន្ត្រីបំរើការងារ នៅតាម​ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ​ជា​ច្រើន​។​
តាមសេចក្តីរាយការណ៍បានឲ្យដឹងថាលោកទីប៊ុនឡង់មេគយប្រចាំ​ច្រកព្រំបានបើកដៃឲ្យមន្ត្រីក្រោមឱវាទចាំតែយកលុយពីឈ្មួញរកស៊ី​ដឹកទំនិញគ្រប់ប្រភេទចេញចូលតាមច្រកព្រំមិនឲ្យរួចខ្លួនបានឡើយ​និងដោយគ្មានការត្រួតពិនិត្យនោះទេសូម្បីតែផលិតផលកសិផល​ផ្លែឈើដូចជាស្វាយក្នុងមួយរទេះត្រូវបង់លុយឲ្យគយចាប់ពី៥០០០​រៀលឡើងទៅចំណែករ៉ឺម៉កបង់ពី១០០០០ទៅ១៥០០០រៀលហើយ​រថយន្តនីសាន់សាំយ៉ុងនិងរថយន្តកូរ៉េត្រូវបង់លុយពី២០០០០រៀល ទៅ៣០០០០រៀលទើបឲ្យឆ្លងកាត់ចូលទៅលក់នៅប្រទេសថៃបាន​ដែលក្នុងមួយថ្ងៃៗមានសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងធ្វើ ឲ្យលោកទីប៊ុនឡង់ល្បីល្បាញក្នុងការប្រមូលលុយបានយ៉ាងក្រាស់ ក្រែលជារៀងរាល់ថ្ងៃរាល់ខែនិងមានលុយសល់រាប់លានដុល្លារក្នង​មួយឆ្នាំៗហើយបែរជាបាត់ចំណូលរដ្ឋសួរថាតើលោកទីប៊ុនឡង់យក លុយទៅចូលឯណាខ្លះ?ព្រោះនៅច្រកព្រំនេះសំបូរទៅដោយកាស៊ី ណូបនក្លឹបបាខារ៉ាអូខេច្រើនណាស់ស្ទើរគ្រប់ទីកន្លែងគឺមិនរំលងក្រ សែភ្នែកលោកទីប៊ុនឡង់នោះទេដែលគេដាក់ការសង្ស័យចំពោះការ ប្រមូលលុយចូលហោប៉ៅឯកជនសំរាប់ទប់តំណែងបានយូរទើបប្រ ព្រឹត្ត​អំពើ​ពុករលួយ​បាន​លុយ​ច្រើន​ដើម្បី​បង់​ជូន​មេៗ​ខាងលើ​។​
លោកទីប៊ុនឡង់មេគយប្រចាំច្រកព្រំកំពុងបែកធ្លាយរឿងអាស្រូវក្នុង​ការប្រព្រឹត្តអំពើពុករលួយនៅច្រកទ្វាអន្តរជាតិព្រំដែលបានបញ្ជាឲ្យ​កូនចៅចាំយកលុយពីឈ្មួញរកស៊ីដឹកទំនិញសព្វសារពើដែលនាំចេ ញនាំចូលឆ្លងកាត់តាមច្រកព្រំគឺមានករណីគយយកលុយតាមអំពើ​ចិត្តដោយមិនបានត្រួតពិនិត្យទៅលើប្រភេទទំនិញទាំងនោះទេដែល​ទំនងមានការឃុបឃឹតគ្នាជាមួយឈ្មួញរកស៊ីទាំងអស់ឲ្យបង់លុយ​ឲ្យខានតែបានមិនប៉ុណ្ណោះទោះបីជាទំនិញគេចពន្ធទំនិញបង់ពន្ធ​មិនគ្រប់ទំនិញបង្កប់និងទំនិញខុសច្បាប់ក៏ដោយក៏លោកទីប៊ុនឡង់​បើកដៃឲ្យដឹកជញ្ជូនយ៉ាងរលូនដោយចាំតែសម្របសម្រួលបង់លុយ​ទៅតាមភាពជាក់ស្តែងទៅលើមុខទំនិញទាំងនោះដែលមានតុល្យភាព​នឹងតំលៃដាច់ខាតណាមួយជាការស្រេចទើបអាចបន្តរកស៊ីបានជាមួយ​គ្នាទៀតដើម្បីរក្សាបានផលប្រយោជន៍លោកទីប៊ុនឡង់មានឥទ្ធិពល​ខ្លាំងជាងមេគយមុនៗទើបបានជាហ៊ានបើកដៃឲ្យឈ្មួញរកស៊ីដោយ​សុខស្រួលនិងឲ្យកូនចៅរបស់ខ្លួនចាំតែយកលុយយ៉ាងរលូនបំផុត។​​សមត្ថកិច្ចច្រកបានឲ្យដឹងថាលោកទីប៊ុនឡង់កំពុងប្រាសចាកវិជ្ជាជីវៈ​នៅក្នុងស្ថាប័នគយដោយខុសជំនាញតាមរបៀបការងារដែលបង្កើត​ឲ្យមានការិយាធិបតេយ្យយកលុយស្រេចតែអំពើចិត្តដោយគ្មានការ ត្រួតពិនិត្យទៅលើប្រភេទទំនិញនិងលិខិតស្នាមត្រឹមត្រូវនោះឡើយ ជាពិសេសការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តងដែល​ធ្វើឲ្យរដ្ឋាភិបាលខាតបង់នូវប្រាក់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់​។ ហើយ​លុយ​ទាំងនោះ​ត្រូវបាន​ហូរ​ចូល​ហោប៉ៅ​ឯកជន​លោក​ទីប៊ុនឡង់តាមរយៈការប្រព្រឹត្តអំពើពុករលួយដោយមិនញញើតកោត ខ្លាច​នឹង​ច្បាប់​ដែល​ត្រូវ​ផ្តន្ទាទោស​កំហុស​របស់​ខ្លួន​នោះឡើយ​។​
មន្ត្រីគយដែលស្និតនិងលោកទីប៊ុនឡង់មេគយច្រកព្រំថាទង្វើលោក​ទីប៊ុនឡង់សពថ្ងៃកំពង់កឹបកេងថវិកាជាតិធ្វើឲ្យប្រាក់ចំណូលចូល​រដ្ឋនៅក្នុងកំរិតទាបបំផុតរីឯប្រាក់ចំណូលពុករលួយខ្ពស់ហួសពីការ​ស្មានគ្រាន់តែប្រាក់ដំកល់ជ្រែយកតំណែងធ្វើជាប្រធានគយច្រកព្រំ​នេះចំណាយអស់រាប់ម៉ឺនដុល្លារឯណោះដែលជាហេតុធ្វើឲ្យលោកទី ប៊ុន​ឡង់​ខំប្រឹង​ស្រង់ដើម​យ៉ាង​ពេញបន្ទុក​បែបនេះ​។​
ពាក់ព័ន្ធនឹងករណីលោកទីប៊ុនឡង់មេគយប្រចាំច្រកព្រំខេត្តប៉ៃលិន​ប្រព្រឹត្តអំពើពុករលួយល្មមដល់ពេលលោកគុណញឹមប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជានិងលោកទេស រដ្ឋមន្ត្រីឱមយ៉ីនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើក​ការស៊ីបអង្កេតចំពោះការប្រព្រឹត្តអំពើពុករលួយរបស់លោកទីប៊ុនឡង់​ឲ្យបាន​ទាន់ពេវេលាផង​។​                                             កុំឲ្យចាំដល់មានប្រតិកម្មខ្លាំងៗពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបស្រវេស្រវា​ស្លន់ស្លោដេញប្រផាប់ចាប់ប្រភីងតាមក្រោយឲ្យជនល្មើសបានរួចខ្លួន​ពីសំណាញ់ច្បាប់ខណៈដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការក្តៅ​ក្នុងការកំចាត់លុបបំបាត់ចោលភាពអសកម្មនិងអំពើពុករលួយនៅក្នុង​សង្គម​កម្ពុជា​។​ពាក់​ពន្ធ័​ការិះគន់ខាងលើ​គេហទំព័រ (www.     enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពី​លោក​ទីប៊ុនឡង់ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិព្រំបាននោះទេ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!