ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ឧកញ៉ា គង់ ក្រឹង យកងារ ជាទីប្រឹក្សាក្រសួងការពារជាតិ សម្រុកដឹកជញ្ជូនឈើប្រណិត យកទៅលក់ប្រទេសវៀតណាម តាមច្រករបៀងដេ៣ ដេ៤ សមត្ថកិច្ចជំនាញស្រុក~ខេត្ត មិនហ៊ានបង្រ្កាប ឬក៍ត្រូវថ្នាំ!

 

FB_IMG_15397673023242(2)

ខេត្តក្រចេះ៖យោងតាមប្រភពបានឲ្យដឹងថាចាប់តាំងពីពេលបោះ ឆ្នោត​ហើយ​ភ្លាមការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែននៅតែបន្ត​កើតមានជាប្រចាំតាមច្រករបៀងដេ៣និងដេ៤ដែលជាកម្មសិទ្ទិឯ​កជនផ្តាច់មុខរបស់ឧកញ៉ាគង់ក្រឹងដ៏ល្បីឈ្មោះប្រចាំស្រុកស្នួល​ខេត្តក្រចេះនិងពូកែខាងសម្តែងតួជាសប្បុរសជនតាមរយៈលុយ កាក់​ដែល​ប្រមូលបាន​ពី​មុខរបរ​ទុច្ចរឹត​កាប់បំផ្លា​ញ​ព្រៃឈើ​។​​ប្រភពបានឲ្យដឹងទៀតថាក្នុងមួយប់ៗឈើគ្រប់ប្រភេទដូចជាឈើ​ប្រណីតប្រភេទឈើធ្នង់ស្រឡៅសុក្រំកកោះនិងឈើឈ្លីករាប់រយ​ម៉ែត្រគូបដឹកតាមរថយន្តសាមយ៉ុងនិងម៉ូតូមកស្តុកទុកក្បែផ្ទះចំនុច​ភូមិត្រពាំងស្រែរួចបន្តដឹកជញ្ជូនឆ្លងដែនយកទៅលក់នៅប្រទេស​វៀតណាមតាមច្រករបៀងដេ៣និងដេ៤ដោយមានកម្លាំងប្រដាប់ អាវុធក្រោមឱវាទលោកឧកញ៉ាគង់ក្រឹងចាំកាងការពារសុវត្ថិភាពឲ្យ​ទៀតផង​។​​ឈើ​ទាំង​នេះ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​តាម​ប្រភេទ​យី​ឌុបប្រភេទរថយន្តវេអងរថយន្តសាំយ៉ុងនិងមួយចំនួនទៀតដឹកតាម​ម៉ូតូរាប់រយគ្រឿងមកលក់ឲ្យឈ្មួញជនជាតិយួនក្រោយបន្ទាយយោ ធាវរៈសេនាតូចលេខ២០៤ដោយប្រេីកេរ្តិ៍ឈ្មោះឧកញ៉ាគង់ក្រឹងចាំ​កាងការពារជាចំហនិងចាំដកតុងយកលុយបង់ឲ្យសមត្ថកិច្ចគ្រប់​ជំនាញ និង​អ្នកមាន​អំណាច​រហូតដល់​ថ្នាក់​ជាតិ​ទៀត​ផង​។​
ក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើបានឲ្យដឹងថាបន្ទាប់ពីទទួល បានគោរម្យងារជាឧកញ៉ាឥឡូវងារជាទីប្រឹក្សាក្រសួងការពារជាតិ បន្ថែមជំនួញឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមរបស់​ឧកញ៉ាគង់ក្រឹងកាន់តែរីកធំធាត់ជាលំដាប់ដោយមានឧត្តមសេនីយ៍ ជឿនសុវណ្ណថាចាំកាងនិងកាន់តែមានអំណាចរហូតហ៊ានឈួសឆា យដីព្រៃរបស់រដ្ឋចាក់ដីក្រហមធ្វើផ្លូវកម្មសិទ្ធិឯកជនចំនួនពីរខ្សែស ម្រាប់ឲ្យរថយន្តប្រភេទយីឌុបនិងប្រភេទវេអងអាចដឹកឈើចំណុះ​ពី៥៥ទៅ៦០ម៉ែត្រគូបឆ្លងដែនទៅប្រទេសវៀតណាមបានដោយ​រលូន គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​។​
តាមប្រភពពីអ្នករកស៊ីឈើបានលួចខ្សិបប្រាប់ថាឈើធ្នង់ត្រូវបង់ ប្រាក់ចំនួន១៥០០រៀលក្នុងមួយគីឡូក្រាមឲ្យទៅឧកញ៉ាគង់ក្រឹង ឯឈើប្រភេទផ្សេងទៀតត្រូវបង់ចាប់ពី៨០០០ដល់១២០០០ដុល្លារ​អាមេរិកក្នុងមួយរថយន្តយីឌុបឫុរថយន្តវេអងទេីបអាចដឹកឈើឆ្លង​ដែនតាម​ច្រករបៀង​ដេ​៣​និង​ដេ​៤​បាន​។ តាមតួលេខនេះបញ្ជាក់ថាឧកញ៉ាគង់ក្រឹងនឹងទទួលបានចំណូល​រាប់ម៉ឺនដុល្លារក្នងមួយថ្ងៃៗពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ដោយ​មិនទាន់គិតបញ្ចូលប្រាក់ចំណេញពីឈើខុសច្បាប់ដែលឧកញ៉ារូប​នេះ​ប្រមូល​ទិញ​ខ្លួនឯង​ទៀតផង​។​
ជាក់ស្តែងដោយសារអំណាចលុយដែលទទួលបានពីជំនួញឈើខុស​ច្បាប់យ៉ាងមហាសាលនេះនិងដោយមានបុគ្គលមានអំណាចងារ​ឧត្តមសេនីយ៍ជាប់ឈ្មោះបញ្ជីខ្មៅអាមេរិចជាខ្នងបង្អែកយ៉ាងរឹងមាំ​ផងនោះឧកញ៉ាគង់ក្រឹងត្រូវបានគេរៀបចំឲ្យមានការជួបផ្ទាល់ជាមួយ ត្រ​កូល​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ ។ ហើយ​សកម្មភាព​ជំនួញ​ឈើខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមរបស់ឧកញ៉ា គង់ ក្រឹ​ង កាន់តែ​រឹងមាំ​និង​កាន់តែ​រីក ធំ​ឡើងៗ​។ ឯសមត្ថកិច្ចពាក់ព័ន្ធកាន់តែខ្លាចអំណាចមេឈ្មួញរូបនេះដោយសម្ងំ សុខចាំទទួលតែលុយសំណូកជាថ្នូរនឹងការមិនអនុវត្តច្បាប់ទប់ស្កាត់​និងបង្ក្រាបឡើយចំពោះសកម្មភាពផ្គើននឹងបទបញ្ជាលេខ០១របស់​រដ្ឋាភិបាលពីសំណាក់ឧកញ៉ាគង់ក្រឹងដែលចូលចិត្តសម្តែងតួជាសប្បុ រសជនគេមិនទាន់ដឹងថាថ្នាក់ដឹកនាំជាតិបានដឹងពីរបរទុច្ចរឹតបំផ្លាញ​ព្រៃឈើខ្មែរដែលឧកញ៉ារូបនេះកំពុងធ្វើសកម្មភាពកក្រើកទូទាំងខេត្ត​ក្រចេះ​នេះ​ដែរ​ឬទេ​?​។​
​ ពាក់ព័ន្ធនិងព័ត៌មានខាងលើគេហទំព័រ(www.enn-tv.comយើងមិនអាចសុំការពន្យល់បកស្រាយពីអាជ្ញាធរស្រុក~ខេត្តសមត្ថ កិច្ចជំនាញបង្រ្កាបនិងលោកឧញ៉ាគង់ក្រឹងបាននោះទេ៕

Filed in: Uncategorized, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!