ខេត្តកំពង់ធំ៖ថ្មីៗនេះបទល្មើសនេសាទកើនឡើងពេញផ្ទៃបឹងទន្លេ សាបដោយប្រើឧបករណ៍ខុសច្បាប់នៅស្រុកស្ទោងក្នុងឃុំពាមបាងនិងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំកក្រើកផ្ទៃទឹក ខណៈប្រជានេសាទអំពាវនាវឲ្យចាត់វិធានការបង្ក្រាប។
ប្រជាពលរដ្ឋនេសាទបានលើកឡើងថាប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញទេនោះគឺក្រុមជនល្មើសមិនហ៊ានប្រើឧបករណ៍ខុសច្បាប់ប្រភេទឆ្នុកភ្លើងពណ៌និងយ៉ាំងកាវយ៉ាងពេញ បន្ទុកដូចសព្វថ្ងៃនេះទេ។ ចំណែកលោក ធីវវណ្ណធីរប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំនិងលោកយ៉ាន់វិសាក់ហៅសែក្នុងនាមនាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយត្រូវបានមជ្ឈដ្ឋានមហាជនរិះគន់ថា ជាអ្នកឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំបានឲ្យដឹងថាមួយរយៈនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកំពុងកើតឡើងយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ចំណែកលោកសុខលូចៅហ្វាយខេត្តកំពង់ធំសម្ងំស្ងៀមមិនចាត់វិធាន ការទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យបានទាន់ពេលវេលានោះឡើយ។ បញ្ហានេះហើយដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោងខេត្តកំពង់ធំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅតែឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយហើយពួកគេបែរជាមកគាបសង្កត់មកលើប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងមូលដ្ឋានទៅវិញ។
ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំបានឲ្យដឹងថា បច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌បៃតងនិងបទល្មើសប្រើរបាំងសាច់អួនក្រឡាញឹកដែលមានប្រវែងបណ្ដោយរាប់ពាន់ម៉ែត្រកំពុងកើតឡើងព្រោងព្រាតពេញផ្ទៃបឹងទន្លេសាបនៃឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ។
ប្រភពបានឲ្យដឹងទៀតថាប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ហួនផលនាយសង្កាត់រដ្ឋបាលជលផលពាមបាងទេនោះគឺគ្មានជនល្មើសណាអាចប្រព្រឹត្តបទល្មើសដូចសព្វថ្ងៃនេះទេ។ អាចនិយាយបានថាលោកហួនផលលោកយ៉ាន់វិសាក់ហៅសែក្នុងនាម នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយជាមេខ្លោងនៅពីក្រោយបទ ល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍ទើបបទល្មើសកើតឡើងយ៉ាងពេញបន្ទុក។ ដូច្នេះលោកអេងជាសានអគ្គនាយករដ្ឋបាលជលផលគួរពិនិត្យឡើងវិញចំពោះបញ្ហាខាងលើនេះព្រោះមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោង ខេត្តកំពង់ធំជាអ្នកឃុបឃិតឲ្យមានបទល្មើសប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងអនាធិបតេយ្យ។
តាមប្រភពប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំបានឲ្យដឹងថាលោកហួនផលនិងលោកយ៉ាន់វិសាក់ ហៅសែក្នុងនាមនាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួលហើយឃុបឃិតឲ្យមានបទ ល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងកាន់តែច្រើន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាបច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌និងរបាំងសាច់អួនក្រឡាញឹកកំពុងកើតឡើងយ៉ាងពេញបន្ទុកហើយនៅចំណុចសានក្រងបាក់ដាវពេជ្រក្រីដូនស្ដើងពៅវើយនិងតំបន់បាឡត ឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំហើយសូម្បីតែក្នុងតំបន់អភិរក្សក៏មានបទល្មើសកើតឡើងផងដែរ។ មជ្ឈដ្ឋានប្រជាពលរដ្ឋបានការសង្ស័យថាលោកធីវវណ្ណធីរប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំនិងលោកសុខលូចៅហ្វាយខេត្តកំពង់ធំប្រហែលទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាបនៃឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំទើបធ្វើមិនដឹងមិនឮបណ្ដោយឲ្យបទល្មើសកើតឡើងយ៉ាងដូច្នេះ។ ពាក់ព័ន្ធនិងប្រជានេសាទរិៈគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីមន្រ្តីពាក់ ព័ន្ធឬអាជ្ញាធរបាននោះទេ៕