ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ឱម យិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយគួរ បើកការសើបអង្កេតទៅលើលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំ និងបក្ខពួកប្រព្រឹត្តពុករលួយ!

 

download-1-11(2)

កំពង់ធំៈប្រភពដែលស្និទ្ធលោកអ៊ុកកុសលបានឲ្យដឹងថាក្នុងតំណែង​ជាស្នងការនគរបាលខេត្តកំពង់ធំគឺលោកអ៊ុកកុសលប្រើអំណាច ប្រមូល​លុយ​ តាមរបៀប​ពុករលួយ​ស្រេច​តែអំពើចិត្តរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថាលោកអ៊ុកកុសលពង្រាយមនុស្សជំនិត​របស់ខ្លួន​ឲ្យ​ចាំ​រាប់​ក្បាល​រថយន្ត​ ដឹកទំនិញ​និង​ដឹកឈើ​ឆ្លងកាត់​ខេត្តកំពង់ ធំ យក លុយ​តាមរបៀប​ពុករលួយ​ដោយ​ក្នុង​រថយន្ត​មួយគ្រឿងត្រូវបង់លុយពី២០ដុល្លារទៅ៥០ដុល្លាររហូតដល់១០០​ដុល្លារ​ទៀតផង?​។ ក្រុមមនុស្ស​ជំនិត​របស់លោក អ៊ុក កុសល បានបង្ហាញនូវភាពក្រអឺតក្រទមយ៉ាងខ្លាំងព្រោះពួកគេធ្វើអ្វីៗតាម​បញ្ជារបស់លោកអ៊ុកកុសលហើយគ្មានឈ្មួញឈើឬឈ្មួញដឹក ជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តកំពង់ធំ ណា​ម្នាក់​ហ៊ាន​តវ៉ាឡើយ ​។
តាមការបង្ហើបពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំ ពង់ធំបានឲ្យដឹងថាការប្រឡងចូលក្របខ័ណ្ឌនគរបាលក្នុងខេត្តកំ ពង់ធំនាពេលកន្លងមកពោរពេញទៅដោយអំពើពុករលួយហើយ​មាន​បេក្ខជន​ខ្លះ​ចំណាយលុយ​ពី​៥០០០​ដុល្លារ​រហូត​១០០០០​ម៉ឺន​ដុល្លារ​ដើម្បី​អាច​ប្រឡង​ជាប់​?។ បញ្ហានេះគឺជារឿងដែលនាយឧត្តមសេនីយ៍នេតសាវឿនមិនគួរមើ លរំលងតទៅទៀតនោះទេហើយក្រុមអធិការកិច្ចរបស់ក្រសួងមហា ផ្ទៃគួរបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើរឿងអាស្រូវពុករលួយនិង​ទង្វើមិនប្រក្រតីរបស់លោកអ៊ុកកុសលព្រមទាំងបក្ខពួកឲ្យបានស៊ីជម្រៅ។ ទន្ទឹមនឹងនេះលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុក រលួយមិនគួរទុកឲ្យលោកអ៊ុកកុសលព្រមទាំងបក្ខពួកប្រព្រឹត្តអំពើ ពុករលួយ​តាមច្រើន​រូបភាព។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានលាតត្រដាងជាបន្តបន្ទាប់នូវរឿងអាស្រូវពុករលួយនិងទង្វើមិន​ប្រក្រតីរបស់លោកឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាល​ខេត្តកំពង់ធំ​។ទន្ទឹមនឹងនេះមន្ត្រីនគរបាលក្នុងស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំមួយចំនួនក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួង មហាផ្ទៃនិងនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាល​ជាតិចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់ លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជាបន្ទាន់​។
សេចក្ដីរាយការណ៍ពីមន្ត្រីនគរបាលខេត្តកំពង់ធំបានឲ្យដឹងទៀតថា ចាប់តាំងពីទទួលបានតំណែងជាស្នងការនគរបាលខេត្តកំពង់ធំរួច មកគឺលោកអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំប្រើអំណាច​ប្រព្រឹត្តអំពើពុករលួយប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពបានឲ្យដឹងទៀតថាគ្រប់ប្រធានការិយាល័យជំនាញនៅក្នុង​ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំត្រូវបានលោកអ៊ុកកុសលប្រើ​អំណាច​គាបសង្កត់​សព្វបែបយ៉ាង​តែម្តង​។ ជាងនេះទៅទៀតសូម្បីតែអធិការនគរបាលក្រុងស្ទឹងសែននិងអធិ ការនគរបាលតាមបណ្ដាស្រុកនានាក្នុងខេត្តកំពង់ធំក៏ត្រូវលោកអ៊ុក កុសល ប្រើ​អំណាច​គាបសង្កត់​យ៉ាង​កំរោល​ផងដែរ​។ ប្រការនេះហើយដែលធ្វើឲ្យមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបា លខេត្តកំពង់ធំអត់ធ្មត់តទៅទៀតលែងបានហើយបើកកកាយរឿង អាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់លោកអ៊ុកកុសលដើម្បី​ឲ្យនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិចាត់ វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។
ពាក់ព័ន្ធនិងក្រុមមន្រ្តីក្រោមឱវាទរិះគន់ខាងលើគេហទំព័រ(www. enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពី លោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំនិងបក្ខពួកបាននោះទេ៕

IMG-20181018-WA00011

46665332_334347317361635_3673928962167275520_n

Filed in: Uncategorized, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!