ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក យុឹក យូ ប្រធានសាខា គយនិងរដ្ឋាករច្រកទ្វារអន្តរជាតិ កំពង់ផែខេត្តព្រះសីហនុអាងខ្នង ជំទាវ គុណ ញឹម ជិះសេះលែងដៃ!

38471347_477174502693816_5929360518593642496_n23
ព្រះសីហនុ៖ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តព្រះសីហនុមួយ ចំនួនបានឲ្យដឹងថាបើទោះបីរឿងអាស្រូវពុករលួយរបស់លោកយ៉ឹក យូប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ត្រូវបានបើកកកាយយ៉ាងណាក៏ដោយក៏មេគយធំៗនៅក្នុងអគ្គនា យកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏ដូចជាលោកអូនព័ន្ធមុនីរ័ត្នដែល ជារដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។         ហេតុនេះហើយទើបលោកយ៉ឹកយូមានសិទ្ធិអំណាចកាន់តែធំធេង ក្នុងការឃុបឃិតឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីប្រ មូលលុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួន​យ៉ាង​គឃ្លើន​។                 ជាងនេះទៅទៀតលោកយ៉ឹកយូបានឃុបឃិតជាមួយមន្ត្រីគយលើ ផ្ទៃសមុទ្រដើម្បីគាបយកលុយពីក្រុមឈ្មួញនាំចូលទំនិញតាមទូក តាមកប៉ាល់កាន់តែច្រើនឡើងៗរហូតដល់រឿងអាស្រូវពុករលួយ របស់លោកយ៉ឹកយូនិងបក្ខពួកត្រូវបានបើកកកាយយ៉ាងពេញបន្ទុក។​
ប្រភពពីមន្ត្រីដែលបម្រើការងារនៅក្នុងកំពង់ផែអន្តរជាតិខេត្តព្រះ សីហនុបានឲ្យដឹងថាមួយរយៈកន្លងទៅនេះលោកយ៉ឹកយូប្រើតួនា ទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្នុងនោះលោកយ៉ឹកយូបានគាបសង្កត់ជំរិតយកលុយពីក្រុមអ្នករត់ ការឯកសារនាំចូលនាំចេញទំនិញតាមច្រកកំពង់ផែអន្តរជាតិក្រុង ព្រះសីហនុស្រេតែអំពើចិត្តរបស់ខ្លួនហើយបើអ្នករត់ការឯកសារក្រុ មហ៊ុននាំទំនិញចេញចូលមិនបង់លុយតាមការកំណត់ទេនោះត្រូវ ប្រឈមនឹងការរំខាន​ជាមិនខាន​។                                   ប្រភពដែលស្និទ្ធនឹងលោកយ៉ឹកយូបានឲ្យដឹងថាបច្ចុប្បន្ននេះលោក យ៉ឹកយូបានរៀបចំបណ្ដាញពុករលួយយ៉ាងរឹងមាំដោយយកលេស ប្រមូលពន្ធជូនរដ្ឋប៉ុន្តែតាមពិតមន្ត្រីគយរូបនេះកំពុងប្រព្រឹត្តអំពើពុក រលួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។​
ប្រភពពីតំណាងក្រុមហ៊ុនក៏ដូចជាក្រុមអ្នករត់ការឯកសារនាំចូលនាំ ចេញទំនិញតាមកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឲ្យដឹងថាប ច្ចុប្បន្នលោកយ៉ឹកយូប្រធានសាខាគយច្រកកំពង់ផែអន្តរជាតិក្រុង ព្រះសីហនុប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗដោយគ្មានញ ញើតអ្វីទាំងអស់។                                                    ការគាបសង្កត់ជំរិតយកលុយពីក្រុមឈ្មួញនាំចូលនាំចេញទំនិញ តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុកាន់តែច្រើនឡើងៗកំ ពុងធ្វើឲ្យលោកយ៉ឹកយូល្បីល្បាញក្នុងការប្រព្រឹត្តអំពើពុករលួយព្រោះ រឿងអាស្រូវ​ទាំងនោះ​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។         លើសនេះទៅទៀតករណីលោកយ៉ឹកយូនិងបក្ខពួកឃុបឃិតឲ្យឈ្មួញ​នាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុកំពុងធ្វើឲ្យរដ្ឋត្រូវខាត បង់ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។         ដូច្នេះលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិ រញ្ញវត្ថុក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាមិនគួរមើលរំលងតទៅទៀតទេព្រោះមួយរយៈចុងក្រោយនេះ លោកយ៉ឹកយូឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព យ៉ាងគឃ្លើនបំផុត។                                                   ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.enn-tv.comយើងខ្ញុំមិនអាចសុំការពន្យល់បកស្រាយពីលោកយុឹកយូប្រធាន សាខាគយនិងរដ្ឋាករកំពងផែអន្តរជាតិខេត្តព្រះសីហនុបាននោះទេ៕

yoekyou1f(2)

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!