ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក កែវ អង្កាមគយចល័ត ផ្ទៃប្រទេសនិងលោក ណុប សំអាន ប្រធានការិយាល័យគយនិងរដ្ឋាករ ទំនប់រលករងការចោទប្រកាន់ជំរិត ឲ្យឈ្មួញបង់លុយ!

 

IMG-20181117-WA0017

ខេត្តព្រះសីហនុ៖ប្រភពទំនិញគេចពន្ធជាច្រើនប្រភេទត្រូវបានគេ ទទួលស្គាល់ថាបានឡើងតាមទូកពីប្រទេសថៃមកចូលចតនៅផែ ទំនប់រលកខេត្តព្រះសីហនុនិងមានទំនិញមួយចំនួនទៀតបង់ពន្ធ នាំចូលដែរប៉ុន្តែបង់ពន្ធមិនគ្រប់និងក្លែងភេទទំនិញពីទំនិញបង់ពន្ធ នាំចូលខ្ពស់មកបង់ពន្ធជាទំនិញបង់ពន្ធនាំចូលទាបហើយមិនគ្រប់ ចំនួនទៀតផង ។
អំពើរត់ពន្ធទំនិញទាំងនេះបង្កើតឡើងដោយលោកណុបសំអានប្រ ធានការិយាល័យគយនិងរដ្ឋាករទំនប់រលកសហការជាមួយលោក កែវអង្កាមគយចល័តផ្ទៃប្រទេសប្រចាំការនៅផែទំនប់រលកជាមេខ្លោង បើកភ្លើងខៀវឲ្យទំនិញគេចពន្ធហូរចូលជាមួយនិងទង្វើដ៏មិនគម្បី តាមរយៈការគាបសង្កត់ឈ្មួញឲ្យបង់លុយតាមអំពើចិត្តសុទ្ធតែជា ចំណូលនៃប្រភពសេដ្ឋកិច្ចសម្រាប់បុគ្គលមេគយទាំង២រូបបក្ខពួក ដោយគ្រាន់តែលោកណុបសំអាននិងលោកកែវអង្កាមអាចប្រមូល ប្រភពសេដ្ឋកិច្ឋទាំងនេះយកទៅ បំពេញតម្រូវការថ្នាក់លើ ។
ប្រភពក្រុមឈ្មួញបានបញ្ជាក់យ៉ាងលម្អិតថាទាំងលោកណុបសំអាន ប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលកនិងលោកកែវអង្កាម គយចល័តផ្ទៃប្រទេសប្រចាំការនៅផែទំនប់រលកបានបង្ខំឲ្យឈ្មួញ បង់ប្រាក់ជាច្រើនដំណាក់កាលទី១-មេគយទាំង២រូបបានយកលុយ ពីការដឹកជញ្ជូនទំនិញគ្រប់ប្រភេទនៅលើទូកដែលមកចតនៅកំពង់ ផែទី២-លោកកែវអង្កាមក្រុមគយចល័តផ្ទៃប្រទេសបានគំរាមនិងតម្រូវ ឲ្យគយប្រចាំការនៅកំពង់ផែទំនប់រលកត្រូវបង់លុយមកឲ្យខ្លួនក្នុង នាមគយចល័តផ្ទៃប្រទេសនិងបង់លុយឲ្យគយចល័តផ្ទៃប្រទេសស រុបរួមទី៣-លោកណុបសំអាននិងលោកកែវអង្កាមបានយកលុយពី ម្ចាស់ទំនិញដែលត្រូវលើកពីទូកយកមកដាក់លើគោកលើកដាក់រថ យន្តនោះទី៤-លោកកែវអង្កាមនិងលោកណុបសំអានបានយកលុយ ពីក្រុមរថយន្តដឹកជញ្ជូនទំនិញទាំងនោះ។
ឈ្មួញបញ្ជាក់ថាបើជាទំនិញធម្មតាលោកកែវអង្កាមផ្នែកគយចល័ត ផ្ទៃប្រទេសបានយកលុយក្នុងមួយរថយន្ត១៥០ដុល្លារសម្រាប់កញ្ចប់ រួមគយចល័តនិង១០០ដុល្លារផ្សេងទៀតសម្រាប់បុគ្គលខ្លួនផ្ទាល់។ប្រភពបង្ហើបថាលោកកែវអង្កាមដែលត្រូវជាប្អូនបង្កើតរបស់លោកកែវ សុខឃាងប្រធាននាយកដ្ឋានគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសបាន អះអាងប្រាប់ឈ្មួញថាលុយបង់១០០ផ្សេងនេះគឺសម្រាប់ចាត់ចែង ជូនលោកបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ នាយកអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា ។
មន្ត្រីគយបានលួចបង្ហើបថាលោកកែវអង្កាមពុំបានខ្លាចញញើតអនុ វត្តតាមបទបញ្ជារបស់លោកកើតសុធារ៉ាប្រធានគយចល័តទូទាំង ប្រទេសនិងជាមេកើយរបស់ខ្លួនទេដោយសំអាងថាខ្លួនត្រូវបានលោក បណ្ឌិតគុណញឹមនិងភរិយាឲ្យមកឈរជើងនៅកំពង់ផែទំនប់រលកនេះ។ ដូច្នេះគាត់មិនត្រូវការស្តាប់បញ្ជានរណាក្រៅពីលោកបណ្ឌិតគុណ ញឹម និងភរិយានោះឡើយ ។ ក្រៅពីឲ្យឈ្មួញបង់ប្រាក់ក្នុងមួយរថយន្ត១៥០ដុល្លារសម្រាប់កញ្ចប់ រួមគយចល័តផ្ទៃប្រទេសនិង១០០ដុល្លារបន្ថែមទៀតសម្រាប់បុគ្គល លោកកែវអង្កាមផ្ទាល់នៅមានភាពមិនប្រក្រតីប៉ះពាល់អាម្មណ៍ឈ្មួញ រកស៊ីបង់ ពន្ធស្របច្បាប់យ៉ាងធ្ងន់ធ្ងរ ។ ជាក់ស្តែងដូចជាករណីស្ករសជាដើម..ទោះជាមានពន្ធនាំចូលក៏ដោយ ក៏លោកកែវអង្កាមបង្ខំបញ្ជាជំរិតតម្រូវឲ្យបង់ពន្ធក្នុងមួយរថយន្តចំនួន ៣០ដុល្លារសម្រាប់កញ្ចប់រួមគយចល័តផ្ទៃប្រទេសនិង២០ដុល្លារ បន្ថែមទៀតសម្រាប់បុគ្គលខ្លួនគាត់ហើយក៏ចាត់ទុកថាប្រាក់ទាំង នេះត្រូវចាត់ចែង ឲ្យលោកបណ្ឌិត គុណ ញឹម និង ភរិយា ។
ដោយឡែកលោកណុបសំអានមិនត្រឹមតែឲ្យមន្ត្រីរបស់ខ្លួនយកលុយ ពីទំនិញលើទូកចតលើផែនោះទេយកលុយពីម្ចាស់អីវ៉ាន់យកលុយពី ឈ្មួញដឹកទំនិញក្នុងនោះបើឈ្មួញដឹកទំនិញទោះជារត់ការបង់ឲ្យមន្ត្រី របស់គាត់និងរត់ការឯកសាររួចរាល់ក៏ដោយក៏ត្រូវបង់ក្បាលរថយន្តពេ លទំនិញដឹកចេញពីកំពង់ផែយ៉ាងតិចក្នុងមួយរថយន្ត៣០០-៥០០ដុល្លារ។ មន្ត្រីបានលួចបង្ហើបថាលោកណុបសំអានគាត់ហ៊ានប្រព្រឹត្តអំពើពុក រលួយគាបសង្កត់ឈ្មួញតាមអំពើចិត្តបែបនេះដោយសំអាងថារាល់ ទំនិញដែលចូលតាមកំពង់ផែទំនប់រលកភាគច្រើនគឺគេចពន្ធ។ ដូច្នេះគាត់មានឱកាសគាបសង្កត់ឈ្មួញក៏ដូចជាទុកលទ្ធផលភាពឲ្យ ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធតាមអំពើចិត្តដោយគ្រាន់តែគាត់ឲ្យកូន ចៅដើរប្រមូលកញ្ចប់ពីឈ្មួញប្រចាំខែឬពីការហូរចូលទំនិញទាំងនេះ សម្រាប់ ផែនការតួលេខប្រចាំខែតែប៉ុណ្ណោះ ។
បញ្ហាអំពើពុករលួយនៅទំនប់រលកដែលជាប្រភពសេដ្ឋកិច្ចរបស់មេ គយណុបសំអានក៏ដូចជាលោកកែវអង្កាមខាងក្រុមគយចល័តផ្ទៃប្រ ទេសក៏ត្រូវបានគេទម្លាយក្រុមឈ្មួញជាជនរងគ្រោះផងនិងអ្នករកស៊ី គេចពន្ធ ផង មាន ចំនួនច្រើននាក់ ។ ក្នុងនោះរួមមាន១-ឈ្មោះគាធី២យាវី៣ចែរ៉ា៤ណុប៥កូ៦សុខុម៧ ហួត និង មានចំនួនលើសពីនេះ ។ ឈ្មួញទាំងអស់សុទ្ធតែមានរថយន្តប្រភេទយីឌុបដឹកជញ្ជូនទំនិញ ក្នុងមួយក្រុមហ៊ុនៗយ៉ាងតិចមួយយប់មាន២ទៅ៥រថយន្តឬ២០- ៣០គ្រឿង ក្នុងឈ្មួញនីមួយៗ ។ ដូច្នេះទំហំ់នៃចំណូលកើតឡើងដោយអំពើពុករលួយក្រោមការគ្រប់ គ្រងពីលោកណុបសំអានប្រធានការិយាល័យគយនិងរដ្ឋាករទំនប់ រលកនិងលោកកែវអង្កាមក្រុមគយចល័តផ្ទៃប្រទេសទទួលបានក ញ្ចប់ថវិកាខ្មៅក្នុងមួយខែរាប់ម៉ឺនរាប់សែនដុល្លារ។
ពាក់ព័ន្ធនិងរងការចោទប្រកាន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោក ណុប សំអានប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលកបានទេរីឯលោក កែវអង្កាមមេចល័តផ្ទៃប្រទេសប្រចាំការផែទំបន់រលកទាក់ទងក៍មិនបានដែរ៕

IMG-20181117-WA0016

IMG-20181116-WA0174

IMG-20181117-WA0012

 

Filed in: Uncategorized, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!