ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ក្រុមហ៊ុន​​ទូរស័ព្ទ​បញ្ឈប់​ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម តាម​ការ​ប្រកាសរបស់​ក្រសួង

ភ្នំពេញ ៖ ការព្រួយបារម្ភ​អំពីហានិភ័យ​ឆ្ពោះទៅ​រកការ​រកស៊ី​ផ្ដាច់មុខ​របស់ ក្រុមហ៊ុន​ទូរស័ព្ទ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​​បង្ហាញ​​ឡើង​​ដោយ​​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ ទូរគមនា​គមន៍ និងមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មាន​មួយស្ដីពី​បញ្ញត្តិកម្ម​លើ​សេវាទូរស័ព្ទ នៅល្ងាចថ្ងៃទី៩ ធ្នូ។

បញ្ហាប្រកួតប្រជែងបញ្ចុះតម្លៃសេវាកម្មទូរស័ព្ទរបស់ក្រុមហ៊ុន ទូរស័ព្ទ នៅប្រទេសកម្ពុជា ត្រូវបានមន្ត្រីរដ្ឋាភិបាលចាត់ទុកថា ជា​សង្គ្រាម​មួយក្នុងវិស័យទូរគមនាគមន៍។ សង្គ្រាមនេះ បានធ្វើឱ្យក្រុមហ៊ុនទូរស័ព្ទមួយចំនួនដួលរលំ ហើយរដ្ឋាភិបាល​សម្រេច​ធ្វើអន្តរា​គមន៍​ដោយកំណត់តម្លៃអប្បបរមា ព្រោះតែព្រួយបារម្ភអំពីហានិភ័យឆ្ពោះទៅរកការរកស៊ីផ្ដាច់មុខតែ ឯង។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន មានប្រសាសន៍ថា មានក្រុមហ៊ុនមួយចំនួន​បានបញ្ចុះ​តម្លៃ​ហៅ​ទូរស័ព្ទទាបជាងតម្លៃដើម របស់ខ្លួន ក្នុងការប្រកួតជាមួយក្រុមហ៊ុនជាគូប្រជែង ដែលលោកហៅថា ជាការប្រកួតប្រជែង​មិនស្មោះ​ត្រង់។ លោកពន្យល់ថា ការធ្វើបែបនេះ ជាការបញ្ចុះតម្លៃហួសហេតុ និងជាបច្ចេកទេសដណ្ដើមយកភាពផ្ដាច់មុខ។

លោកឱ្យដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនទូរស័ព្ទចំនួន ២ បានដួលរលំដោយសារតែរត់មិនរួច​នឹងការប្រកួតប្រជែង​នេះ គឺក្រុមហ៊ុន អឹមហ្វូន (M-Fone) និងក្រុមហ៊ុន ស្តាសែល (Star-Cell)។

បញ្ហាជម្លោះប្រកួតប្រជែងរវាងក្រុមហ៊ុនទូរស័ព្ទនៅប្រទេសកម្ពុជា បានកើតមានចាប់តាំងពីឆ្នាំ២០០៩ មក ដោយការបិទខ្ទប់​ការ​តភ្ជាប់​បណ្ដាញសេវារវាងប្រព័ន្ធទូរស័ព្ទមួយទៅ ប្រព័ន្ធទូរស័ព្ទមួយទៀត និងការបញ្ចុះតម្លៃសេវាហៅចេញ។

លោក ប្រាក់ សុខុន ថ្លែងថា ដោយសារតែបញ្ហានេះហើយ ទើបនៅឆ្នាំ ២០០៩ ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចធ្វើអន្តរាគមន៍ ដោយចេញសារាចរ និងបទបញ្ជាអន្តរក្រសួងចំនួន ៣ ដើម្បីបញ្ឈប់​បញ្ហា​ទាំងនេះ។ ក្នុងនោះក៏មានសារាចរលេខ ២៣២ ដែលកំណត់តម្លៃសេវាហៅទូរស័ព្ទអប្បបរមា ឬទាបបំផុតត្រឹម ៤.៥ សេនក្នុង​មួយនាទី។​ លោកបន្តថា តម្លៃដើមនៃសេវាហៅទូរស័ព្ទនេះ គឺជាតម្លៃកំណត់ជាមធ្យមមួយ បន្ទាប់ពីក្រសួងទទួលបានពីក្រុម​ហ៊ុន​ទូរស័ព្ទ​នានា។

លោក ប្រាក់ សុខុន មានប្រសាសន៍ទៀតថា ការដែលរដ្ឋាភិបាលលូកដៃធ្វើអន្តរាគមន៍កំណត់តម្លៃដើមនេះ គឺដោយសារភាព​ចាំបាច់ និងតាមអនុសាសន៍របស់អង្គការសហភាពអន្តរជាតិ ទូរគមនាគមន៍ ដែលហៅកាត់ជាភាសាអង់គ្លេសថា អាយធីយូ (ITU) ដើម្បីដោះ​ស្រាយជម្លោះក្នុងវិស័យនេះ។

ទោះជាមានសារាចរអន្តរក្រសួងលេខ ២៣២ ដែលចេញដោយក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញ​វត្ថុ ចាប់​តាំងពីឆ្នាំ ២០០៩ ក្ដី ក៏មួយរយៈចុងក្រោយនេះ យើងឃើញមានក្រុមហ៊ុនទូរស័ព្ទធំៗ ចំនួន ២ គឺក្រុមហ៊ុនទូរស័ព្ទ​ម៉ូប៊ី​ធែល (Mobitel) និងក្រុមហ៊ុន ស្មាត ហេឡូ (Smart Hello) បានប្រកួតប្រជែងគ្នាខ្លាំង ដោយវិធីផ្ដល់ទឹកប្រាក់ ឬនាទីហៅ​ចេញ​បន្ថែម ដល់​អតិថិជន​របស់ខ្លួនចាប់ពី ១០០% ដល់ ៥០០%។

ប៉ុន្តែ បន្ទាប់ពីទីស្ដីការគណៈរដ្ឋមន្ត្រី ចេញសេចក្ដីណែនាំនៅថ្ងៃទី២១ វិច្ឆិកា ឱ្យក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តអនុវត្តន៍បទបញ្ញត្តិសារាចរអន្តរក្រសួងឱ្យបានម៉ឺងម៉ាត់ ក្រុមហ៊ុនទូរស័ព្ទទាំងនេះ ចាប់​ផ្ដើម​បញ្ឈប់​ការផ្ដល់ទឹកប្រាក់ ឬនាទីហៅចេញបន្ថែមដល់អតិថិជនរបស់ខ្លួន នៅថ្ងៃទី ៤ ធ្នូ។

មន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា វិធានការនេះ គឺគ្រាន់តែ​ជា​វិធាន​ការ​បណ្ដោះអាសន្នប៉ុណ្ណោះ ហើយក្រសួងទាំងពីរ នឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនទូរស័ព្ទជាបន្តទៀត ដើម្បីសិក្សា និងពិនិត្យ​កែសម្រួលតម្លៃការកំណត់តម្លៃសេវា ដែលធ្វើឱ្យមានការប្រកួតប្រជែងស្មើភាព ផ្ដល់គុណភាពសេវាខ្ពស់ តម្លៃថោក និងបង្កើន​ចំណូល​ថវិកាជាតិ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment