ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោកឧកញ៉ា គិត ម៉េងកំពុង ល្បីឈ្មោះបោះសម្លេងក្នុងខេត្តស្ទឹង ត្រែងទំនួញឈើតំបន់បាតអាងវ៉ារី អគ្គិសនីនៃទំបន់សេសានក្រោម២!

 

IMG-20180927-WA0001ស្ទឹងត្រែង:ម្ចាស់ក្រុមហ៊ុនយ៉ាងច្រើនស្អេកស្កះនៅក្នុងប្រទេសកម្ពុជា គឺឧកញ៉ាគិតម៉េងពេលនេះកំពុងតែមានឈ្មោះបោះសម្លេងល្បីរន្ទឺ ពេញខេត្តស្ទឹងត្រែងក្នុងករណីមុខជំនួញឈើនៅតំបន់បាតអាងនៃ ទំនប់វារីអគ្គិសនី សេសានក្រោម២ កំពុងរងការរិះគន់។
បើយោងតាមប្រភពព័ត៌មានពីក្រុមកម្មករនៅការដ្ឋានក្រុមហ៊ុនវារី អគ្គិសនីសេសានក្រោមពីរស្រុកសេសានខេត្តស្ទឹងត្រែងបានបង្ហើប ឲ្យដឹងថាការដឹកជញ្ជូនឈើចេញពីតំបន់បាតអាងនៃទំនប់វារីអគ្គិសនី សេសានក្រោម២នៅតែកើតមានច្រើនបើទោះបីជាក្រសួងមហាផ្ទៃ បាន បញ្ជា ឲ្យ មន្ត្រី ជំនាញ ថ្នាក់ ជាតិ ចុះស៊ើបអង្កេតក្ដី។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកទឹកចិត្តឲ្យពលរដ្ឋ សហការផ្តល់ដំណឹងទៅមន្ត្រីបរិស្ថានប្រសិនបើរកឃើញពីភាពមិន ប្រក្រតី នៃ បទល្មើស ព្រៃឈើ នៅ តំបន់ នោះ។                ក្រុមកម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២នៃស្រុកសេ សានខេត្តស្ទឹងត្រែងបានឲ្យដឹងនៅពេលថ្មីៗកន្លងនេះថាក្នុងរយៈពេល ជាង២សប្តាហ៍ចុងក្រោយនេះជារៀងរាល់យប់មានរថយន្តសាំយ៉ុង ចាប់ពី១០ទៅ១៥គ្រឿងដឹកជញ្ជូនឈើចេញពីតំបន់បាតអាងនៃទំនប់ វារីអគ្គិសនីសេសានក្រោមពីរនៅពេលយប់ក្នុងនោះគេសង្កេតឃើញថា អាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសនៅ ក្នុងខេត្តស្ទឹងត្រែងមិនមានវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃ ឈើ តាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលនោះឡើយ។
ប្រភពបានបន្តទៀតថាក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់បាតអាងគឺមានការប្រុង ប្រយ័ត្នខ្ពស់និងមានមន្ត្រីអាវុធហត្ថប្រចាំនៅតំបន់នោះយាមកាមយ៉ាង ហ្មត់ចត់ជាទីបំផុតដោយរថយន្តសាំងយ៉ុងមួយគ្រឿងអាចផ្ទុកឈើ ចាប់ពី២ម៉ែត្រគូបទៅ៤ម៉ែត្រគូបហើយក្នុងមួយយប់ៗមានរថយន្ត សាំងយ៉ុងដឹកជញ្ជូនចេញពីតំបន់នោះយ៉ាងហោចណាស់១០គ្រឿង ដែរ ដឹក ចេញពីឃ្លាំងស្តុកឈើតំបន់បាតអាងពីខាងជើងទន្លេ។
ប្រភពដដែលបានបន្តថាបច្ចុប្បន្នឈើមូលដែលនៅសេសសល់ប្រ មាណ៣ពាន់ម៉ែត្រគូបដែលឋិតក្នុងតំបន់បាតអាងនៃទំនប់វារីអគ្គិសនី សេសានក្រោមពីរដែលក្រុមហ៊ុនរបស់លោកឧកញ៉ាគិតម៉េងដឹកមក ស្តុកទុកច្រើនខែមកហើយគឺមានមន្ត្រីអាវុធហត្ថយាមល្បាតយ៉ាង ប្រុងប្រយ័ត្នជាទីបំផុតដោយផ្នែកខ្លះតាមបណ្ដោយទន្លេសេសានក៏ មានការកាប់រំលំឈើមូលដើម្បីដឹកជញ្ជូនចូលការដ្ឋានក្រុមហ៊ុនបាត អាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរដែរការអារឈើនិងកាប់ បំផ្លាញព្រៃឈើនៅអមសងខាងទំនប់ខាងជើងនិងខាងត្បូងនៅតែ កើតមាន ជា ហូរហែ អ្នក ហាមចេះតែហាមអ្នកធ្វើចេះតែធ្វើ?។
គួរម្លឹកផងដែលថាផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរមានផ្ទៃ ដី៣៦.០០០ហិកតារឋិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែងដែលមាន ក្រុមហ៊ុន ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ ( Ang &     Associate Lawyer Co ., Ltd ) របស់ លោក ឧកញ៉ាគិត  ម៉េង ទទួល សិទ្ធិ សម្អាត បាត អាង ចាប់តាំងពី ឆ្នាំ២០១២។ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោកនេត្រភក្ត្រាឲ្យដឹងថាសូម ឲ្យពលរដ្ឋផ្តល់ព័ត៌មានជាក់លាក់នៅមន្ត្រីបរិស្ថានដែលប្រចាំការនៅ តំបន់នោះឬក៏ធ្វើរបាយការណ៍មកក្រសួងបរិស្ថានប្រសិនបើសិនរក ឃើញ ភាព មិនប្រក្រតី នៃ អាជីវកម្ម ឈើនៅតំបន់បាតអាង។
លោកបញ្ជាក់ថាមន្ត្រីបរិស្ថានបានត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការ បង្ក្រាបបទល្មើសព្រៃឈើជាមួយពលរដ្ឋអំពាវនាវឲ្យបងប្អូនប្រជាព លរដ្ឋដែលជួបប្រទះបញ្ហាទាំងអស់នេះគឺសូមបន្តសហការជាមួយ មន្ត្រីឧទ្យានុរក្សរបស់យើងហើយរបាយការណ៍ជាលាយលក្ខអក្សរ ជារូបភាពពេលដែលមានបញ្ហាហ្នឹងគឺសូមជួបផ្ទាល់នៅមន្ត្រីដែល ឈរជើង នៅ មូលដ្ឋាន នោះ តែម្ដង ដើម្បី ចាត់វិធានការ។      សម្រាប់មន្ត្រីក្រសួងបរិស្ថានយើងត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការ។
ចំណែកមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក ( ADHOC ) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញ ថា បើ ទោះ បីជាមានការព្រមាននិងបទបញ្ជាឲ្យទប់ស្កាត់បទល្មើសព្រៃឈើជា ច្រើនសាក្តីក៏ប៉ុន្តែមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិមិនបានអនុវត្តឲ្យគ្រប់ ជ្រុងជ្រោយ នោះ ទេ។                                                លោកថាការមិនអនុវត្តច្បាប់ព្រៃឈើបានក្លាយជាជំងឺមហារីកធ្ងន់ធ្ងរ ក្នុងសង្គមខណៈដែលមន្ត្រីពាក់ព័ន្ធមួយចំនួនដែលទទួលខុសត្រូវ រឿងទប់ស្កាត់បទល្មើសព្រៃឈើនៅតែទទួលប្រយោជន៍ពីបទល្មើស ព្រៃដដែលៗធ្វើឲ្យធនធានធម្មជាតិវិនាសមហន្តរាយ?ប្រសិនជាសម្ដី ថ្នាក់ដឹកនាំបញ្ជាចោលហើយថាចោលដោយពុំមានទោសពៃរ៍មិនអាច ទប់ស្កាត់ បទ ល្មើស ព្រៃឈើ បានទេ។                            ជាគំរូក្នុងសង្គមអ្នកណាហ៊ានអ្នកនោះក្លាយជាឧកញ៉ានិងមន្ត្រីជាន់ខ្ពស់។
កន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចក្រឡាហោមសខេងបានថ្លែង ទទួលស្គាល់ពីការកាប់ឈើពីខាងក្រៅបន្លំចូលបាតអាងនៃទំនប់វារី អគ្គិសនីសេសានក្រោមពីរបន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកកម្ពស់ ៧០ ម៉ែត្រ ជា យូរ មក ហើយ។                                    លោកបានស្នើឲ្យអាជ្ញាធរជំនាញគួរពិនិត្យមើលអាជីវកម្មនេះឡើងវិញ ក្រោយពីលោកទទួលបានលិខិតមួយច្បាប់ទាក់ទិនអាជីវកម្មឈើនៅ តំបន់នោះ៖«ខ្ញុំសួរហាសសារ៉េតទៅប្រមូលបាតអាងអីទៀតបើបាត អាង សល់ ទឹក ៧០ ម៉ែត្រ។                                       វាមិនមែនសម្អាតបាតអាងវាទៅកាប់ឈើនៅអីណាណីថាសំអាតបាត អាងវារីអគ្គិសនីធ្វើយូរហើយនៅតែសំអាតបាតអាងមិនទាន់ចប់»។
ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលមើលឃើញថាសកម្មភាពកាប់បំផ្លាញ ព្រៃឈើនិងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់ឆ្ងាយរួចបន្លំចូលបាត អាងបានកើតមានឡើងជាប្រព័ន្ធច្រើនឆ្នាំមកហើយនៅពុំទាន់មាន ស្ថាប័នជាតិណាមួយបង្ហាញជំហរច្បាស់លាស់ស៊ើបអង្កេតឲ្យមាន ការ ទទួលខុសត្រូវ នោះ ទេ។                                      ពាក់ព័ន្ធនិងព័ត៌មានរិះគន់ខាងលើគេហទំព័រ(www.enn-    tv.com)យើងមិនអាចសុំការពន្យល់ពីលោកឧកញ៉ា គិត ម៉េង និងមន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែងបាននោះទេ៕

A1B5A61F-5EFD-4256-982A-FD4C1B96DA47

IMG-20180923-WA0000

IMG-20180923-WA0002

FB_IMG_1543874114164

Filed in: សង្គម

Recent Posts

Bookmark and Promote!