ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ឧបករណ៍នេសាទខុសច្បាប់ស្រុក ស្ទោងខេត្តកំពង់ធំ ឃំុពាមបាង ឃំុ ផាត់សណ្ដាយនិងស្រុកកំពង់ស្វាយ មានការឃុបឃិតបើដៃពីអាជ្ញាធរ និងមន្រ្តីជំនាញជលផល!

 

FB_IMG_1541648858570

ខេត្តកំពង់ធំ៖ថ្មីៗនេះបទល្មើសនេសាទកើនឡើងដោយប្រើឧបករណ៍​ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាបស្ថិតក្នុងស្រុកស្ទោងក្នុងឃុំពាម​បាង​និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយខេត្តកំពង់ធំកក្រើក​ផ្ទៃ​ទឹក​ខណៈ​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បង្ក្រាប​។
ប្រជាពលរដ្ឋនេសាទបានលើកឡើងថាប្រសិនបើគ្មានការឃុបឃិត​បើកដៃពីសំណាក់មន្ត្រីជំនាញទេនោះគឺក្រុមជនល្មើសមិនហ៊ានប្រើ​ឧបករណ៍ខុសច្បាប់ប្រភេទឆ្នុកភ្លើងពណ៌និងយ៉ាំងកាវយ៉ាងរាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។ ចំណែកលោកធីវវណ្ណធីរប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំនិងលោក​យ៉ាន់វិសាក់ហៅសែក្នុងនាមនាយផ្នែករដ្ឋបាលជលផលផាត់សណ្តា​យត្រូវបានមជ្ឈដ្ឋានមហាជនរិះគន់ថាជាអ្នកឃុបឃិតឲ្យមានបទល្មើស​កើតឡើងយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។​
ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាងស្រុក​ស្ទោងខេត្តកំពង់ធំបានឲ្យដឹងថាមួយរយៈនេះបទល្មើសនេសាទប្រើ​ឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកំពុងកើតឡើងយ៉ាងពេញបន្ទុក ដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថ កិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែកលោកសុខលូចៅហ្វាយខេត្តកំពង់ធំសម្ងំស្ងៀមមិនចាត់វិធាន ការទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៅឃុំពាម​បាងស្រុកស្ទោងខេត្តកំពង់ធំឲ្យបានទាន់ពេលវេលានោះឡើយ។ បញ្ហានេះហើយដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោងខេត្ត កំពង់ធំព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅតែឃុបឃិតឲ្យក្រុមជនល្មើស ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយហើយពួកគេបែរជា​មកគាបសង្កត់មកលើប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងមូល ដ្ឋានទៅវិញ។​​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្ត​កំពង់ធំបានឲ្យដឹងថាបច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌បៃតងនិង​បទល្មើសប្រើរបាំងសាច់អួនក្រឡាញឹកដែលមានប្រវែងបណ្ដោយ​រាប់ពាន់ម៉ែត្រកំពុងកើតឡើងព្រោងព្រាតពេញផ្ទៃបឹងទន្លេសាបនៃ​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។
ប្រភពបានឲ្យដឹងទៀតថាប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ហួនផលនាយសង្កាត់រដ្ឋបាលជលផលពាមបាងទេនោះគឺគ្មានជន ល្មើស​ណា​អាច​ប្រព្រឹត្ត​បទល្មើស​ដូច​សព្វថ្ងៃនេះ​ទេ​។ អាចនិយាយបានថាលោកហួនផលលោកយ៉ាន់វិសាក់ហៅសែក្នុង នាមនាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយជាមេខ្លោងនៅពី ក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីជាថ្នូរនឹង ផលប្រយោជន៍​ទើប​បទល្មើស​កើតឡើង​យ៉ាងពេញបន្ទុក។ ដូច្នេះលោកអេងជាសានអគ្គនាយករដ្ឋបាលជលផលគួរពិនិត្យឡើង វិញចំពោះបញ្ហាខាងលើនេះព្រោះមន្ត្រីរដ្ឋបាលជលផលក្នុងស្រុក​ស្ទោងខេត្តកំពង់ធំជាអ្នកឃុបឃិតឲ្យមានបទល្មើសប្រើឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។​
តាមប្រភពប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាងស្រុក​ស្ទោងខេត្តកំពង់ធំបានឲ្យដឹងថាលោកហួនផលនិងលោកយ៉ាន់វិសាក់ ហៅសែក្នុងនាមនាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយគិតតែ​ពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួលហើយឃុបឃិតឲ្យ មានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងកាន់តែច្រើន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាបច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌​និងរបាំងសាច់អួនក្រឡាញឹកកំពុងកើតឡើងយ៉ាងពេញបន្ទុកហើយ នៅចំណុចសានក្រងបាក់ដាវពេជ្រក្រីដូនស្ដើងពៅវើយនិងតំបន់បា ឡតឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំហើយសូម្បីតែក្នុងតំបន់​អភិរក្ស​ក៏​មាន​បទល្មើស​កើតឡើង​ផងដែរ​។ មជ្ឈដ្ឋានប្រជាពលរដ្ឋបានការសង្ស័យថាលោកធីវវណ្ណធីរប្រធានមន្ទីរ​កសិកម្មខេត្តកំពង់ធំនិងលោកសុខលូចៅហ្វាយខេត្តកំពង់ធំប្រហែល​ទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់​នៅក្នុងតំបន់បឹងទន្លេសាបនៃឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ ទើបធ្វើមិនដឹងមិនឮបណ្ដោយឲ្យបទល្មើសកើតឡើងយ៉ាងដូច្នេះ។ពាក់ព័ន្ធនិងប្រជានេសាទរិៈគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់ បកស្រាយ ពីមន្រ្តី ពាក់ ព័ន្ធឬអាជ្ញាធរបាននោះទេ៕

r181202b2

r181202bf3

r181202b4

Filed in: Uncategorized, សង្គម

Recent Posts

Bookmark and Promote!