ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក កើត ដារ៉ាស៊ី ប្រធា​នការិយាល័​យ នគរបា​លអន្តោប្រ​វេសន៍ច្រកអ​ន្តរ ជាតិត្រ​ពាំង​ស្រែ​-វ៉ាលឺ រងការិះគន់ពី ឈ្មួញ​ដឹកទំ​និញ​ឲ្យពួកគាត់បង់​លុយក្នុង មួ​យថ្ងៃជា​ច្រើ​នម៉ឺន​ដុល្លា​រ!

 

c-5-1024x416ប្រភពពីញ្មួញបានឲ្យថា លោកកើតដារ៉ាស៊ីប្រធានការិយាល័យ​នគរបាល អន្តោប្រវេសន៍​ច្រកអន្តរជាតិត្រពាំង ស្រែ-វ៉ាលឺ គាត់ ​ មានតួនាទី ភារកិច្ច​ ជាអ្នក​ត្រួតពិនិត្យ​លើទិដ្ឋាការឆ្លងដែនរបស់​ភ្ញៀវជាតិ អន្តរជាតិក៏ដូចជាជួយបំពេញបែបបទឯកសារផ្សេងៗ ជូនថ្នាក់ដឹកនាំប្រតិភូឆ្លងកាត់ប្រជាពលរដ្ឋមានធុរៈជំងឺនេះជាដើម ពិសេសលោកកើតដារ៉ាស៊ីមានភារកិច្ចទប់ស្កាត់ការឆ្លងដែនខុស ច្បាប់​របស់​ ជនអន្តោប្រវេសន៍ ផ្ទុយទៅវិញ លោក កើត ដារ៉ាស៊ី បាន យកអំណាច និងតួនា ទីរប ស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ កើតឡើងជាវប្បធម៌ដ៏អាក្រក់ទន្ទឹមនឹងខ្លួនមានភារកិច្ចឲ្យមន្ត្រីន គរបាលអន្តោប្រវេសន៍គ្រប់គ្រងបារ៉ាស់ទាំងមូល?ក្រុមឈ្មួញបាន​បញ្ជាក់ផងដែរថាគ្រប់រថយន្តដឹកទំនិញទាំងប្រភេទយីឌុបទាំងប្រ ភេទកុងតឺន័រដោយមិនចាំបាច់គិតថារថយន្តដឹកទំនិញនោះបង់ ពន្ធគ្រប់ បង់ពន្ធមិនគ្រប់ទំនិញគេចពន្ធក្លែងភេទទំនិញបង់ពន្ធ ចាំបាច់ត្រូវតែបង់ក្បាលឡានជូនទៅលោកកើតដារ៉ាស៊ីក្នុងមួយឡាន យីឌុប ឬមួយកុងតឺន័រនោះ ចំនួន​២៥០ដុល្លារ? ។              ជាក់ស្តែងក្នុងមួយថ្ងៃយ៉ាងតិចក៏មានរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺនេះចាប់ពី៥០គ្រឿងទៅ៧០គ្រឿង ឬ​ឈានដល់១២០គ្រឿង ។ ដូច្នេះ ក្នុងមួយថ្ងៃៗ លោកកើត ដារ៉ាស៊ីទទួលបានចំណូលដោយរូបភាពរបៀបអំពើពុករលួយកើតឡើង ដោយការជំរិតបង្ខំឲ្យឈ្មួញបង់ប្រាក់ក្បាលឡាននេះក្នុងមួយខែរាប់ម៉ឺន រាប់សែនដុល្លារហើយក៏គេទទួលស្គាល់ថាការប្រព្រឹត្តយកលុយពីឈ្មួញ បែបនេះអាចណនឹងមានអំពើឃុបឃិតគ្នាណាមួយរវាងឈ្មួញនឹងលោក កើតដារ៉ាស៊ីឬលោកកើតដារ៉ាស៊ីមានចំណុចភ្លើងខៀវណាមួយពីថ្នាក់លើ ដែលពាក់ព័ន្ធនឹងការទាញយកលាភសក្ការៈនៃអំពើពុករលួយដ៏ធ្ងន់ធ្ងរធ្វើ ឲ្យ ខាតចំណូលរដ្ធក្នុង១ខែៗរាប់លានដុល្លារ? ។
លោកកើតដារ៉ាស៊ីប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរ ជាតិត្រពាំងស្រែ-វ៉ាលឺបាននិងកំពុងបំពេញតួនាទីភារកិច្ចប្រាស់ចាកទៅ នឹងគោលការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍,អគ្គស្នងការនគរ បាលជាតិនៃក្រសួងមហាផ្ទៃនិងផ្ទុយអំពីតួនាទីភារកិច្ចរបស់ខ្លួននៅក្នុង អនុក្រឹត្យលេខ៦៨បង្កើតឲ្យមានអំពើពុករលួយលក្ខណៈទ្រង់ទ្រាយធំ ខណៈខ្លួនមានលទ្ធភាពរកចំណូលបំពេញតម្រូវការថ្នាក់លើទប់ទល់តំ ណែងរបស់ខ្លួននិងមានសែស្រឡាយអ្នកធំៗរហូតដល់ហ៊ានប្រព្រឹត្ត គាបសង្កត់ជំរិតយកលុយពីឈ្មួញដឹកជញ្ជូនទំនិញទាំងស្របច្បាប់ និងករណីបង់ពន្ធមិនគ្រប់ឬរថយន្តកុងតឺន័រដឹកទំនិញលោតឆ័ត្រឆ្លងពី វៀតណាមចូលទឹកដីខ្មែររួចបែរក្បាលត្រឡប់ទៅចូលទឹកដីវៀតណាមវិញ ក៏​​​តម្រូវ​ឲ្យបង់លុយក្នុងកម្រិតខ្ពស់បំផុត ។
បន្ទាប់ពីការយកប្រាក់របៀបនេះនៅមានអំពើពុករលួយករណីឃុបឃិតជា មួយឈ្មួញក្រុមហ៊ុនឯកជនក្នុងចេតនាទុច្ចរិតបំបាត់ពន្ធនាំចូលរបស់រដ្ឋ​យ៉ាងធ្ងន់ធ្ងរលើសពីនេះខណៈជាទម្លាប់លោកកើតដារ៉ាស៊ីបានឲ្យរថយន្ត​កុងតឺន័រដឹកទំនិញរបស់ឈ្មួញវៀតណាមដឹកទំនិញប្រភេទដែលប្រទេស វៀតណាមហាមឃាត់មិនឲ្យនាំចូលឬកាត់សៀវនៅក្នុងទឹកដីវៀតណាម មានន័យថាទំនិញប្រភេទនេះត្រូវតែទ្រែនស្លីបពីបរទេសឆ្លងកាត់វៀតណាម ចូលទឹកដីកម្ពុជាប៉ុន្តែឈ្មួញមានល្បិចគឺនាំទំនិញទាំងនេះពីបរទេសឆ្លង កាត់វៀតណាមរួចចូលទឹកដីខ្មែរបានត្រឹមពីរទៅបីគីឡូម៉ែត្រក៏បែរក្បាល ត្រឡប់ទៅទឹកដីវៀតណាមវិញក្នុងរូបភាពជាទំនិញដែលនាំចូលពីប្រទេ សកម្ពុជាក្នុងនោះលោកកើតដារ៉ាស៊ីបានយកប្រាក់ក្នុងមួយកុងតឺន័រ២៥០០ដុល្លារ។ ចុះបើករណីឡានចូលហើយបែរក្បាលត្រឡប់ទៅវិញយកមួយឡានកុង តឺន័រ២៥០០ដុល្លារនោះទៅហើយតើក្នុងមួយថ្ងៃការយកប្រាក់ដោយរបៀប នេះមានរថយន្តប៉ុន្មានកុងតឺន័រដែលជាចំណូលរបស់លោកកើតដារ៉ាស៊ី ?ដោយឡែកបញ្ហាឡានកុងតឺន័រវៀតណាមចូលទឹកដីកម្ពុជារួចត្រឡប់ក្បាល ចូលទឹកដីវៀតណាមវិញដើម្បីឲ្យក្លាយទៅជាទំនិញស្របច្បាប់នាំចូលពី ប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាមដោយស្របច្បាប់ក្រុមឈ្មួញឬក្រុម ហ៊ុនត្រូវចំណាយប្រាក់គ្រប់សមត្ថកិច្ចទាំងអស់នៅមាត់ច្រកអស់ចំនួន​៥ពាន់ទៅ៦ពាន់ដុល្លារក្នុងនោះមានតែលោកកើតដារ៉ាស៊ីប្រធានការិយា ល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺគ្រាន់តែ​អង្គភាពរបស់គាត់មួយគឺយក២៥០០ដុល្លារលើសពីអង្គភាពស្ថាប័នជាច្រើន ទៀតដែលមានតួនាទីភារកិច្ចនៅមាត់ច្រកតាមអនុក្រឹត្យលេខ៦៨នោះ? គួររំលឹកផងដែរថា.លោកដារ៉ាស៊ីប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺគាត់មានឱកាសប្រព្រឹត្តអំពើពុករលួយតាមរយៈ ការគាបសង្កត់ជំរិតបង្ខំឲ្យឈ្មួញបង់ប្រាក់គិតជាក្បាលឡាននេះដោយសារ​តែគាត់កើតដារ៉ាស៊ីបានក្តោបព័ត៌មានយ៉ាងណែនពេញដៃពាក់ព័ន្ធនឹងឈ្មួញ យ៉ាងតិចចំនួន៣ក្រុមហ៊ុនដែលបាននាំចូលទំនិញឆ្លងកាត់ចូលតាមច្រកមួយ នេះមានភាពមិនប្រក្រតីក្នុងការដឹកជញ្ជូនទំនិញការបង់ពន្ធនិងឯកសារខ្លះ មានភាពមិនប្រក្រតី​ ក្នុងឯកសារប្រតិវេទន៍គយជាដើម ។ ជាក់ស្តែងក្រុមហ៊ុនមួយដែលកំពុងមានសិទ្ធិឃ្លៀទំនិញជុំវិញពិភពលោក ដើម្បីlនាំមកកាន់ប្រទេសកម្ពុជាគាត់ហ៊ានដឹកជញ្ជូនទំនិញពីបរទេសគ្រប់ ប្រទេលលើពិភពលោកហើយចូលមកកម្ពុជាម៉ៅការឲ្យទាំងស្រុងក្នុងតម្លៃ សេវាទាប ៕

a-15-1024x646

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!