ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ឈ្មួញធំៗនៅបន្តបំផ្លាញ​ព្រៃឈើ ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌគិរី យ៉ាង​មហន្តរាយ​ដោយមានការបើក ដៃឃុបឃិតពីអាជ្ញាធរនិងសមត្ថកិច្ច ជំនាញពិសេសចៅហ្វាយខេត្ត!

 

IMG-20181202-WA0001ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្ត មណ្ឌលគិរី បាន​ឲ្យ​ដឹងថាបច្ចុប្បន្ននេះមន្ត្រីរដ្ឋបាលព្រៃឈើមន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ឃុបឃិត​ឲ្យ​ឧកញ៉ា តុ​ប វី​ដាដែលជាឧត្តមសេនីយ៍យោធាផងនោះបន្តសកម្មភាពបំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ​។ ប្រភព​បាន​ឲ្យ​ដឹងទៀតថាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨កម្លាំងនគរបាល​ខេត្តមណ្ឌលគិរីបានស្ទាក់ចាប់រថយន្តយីឌុបមួយគ្រឿងដឹកឈើ​មូលពេញប្រៀបរបស់ឧកញ៉ាតុបវីដានៅចំណុចផ្លូវលំជិតស្នាក់ការ​របៀង​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ ក៏ប៉ុន្តែចំណាត់ការរបស់សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីមិន បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ជឿជាក់​នោះទេ ព្រោះ​ឧកញ៉ា តុ​ប វី​ដាដែលល្បីល្បាញខាងបំផ្លាញព្រៃឈើច្រើនឆ្នាំមកហើយ​នោះ​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។
តាមប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំរយ៉ស្រុក​កោះញែកបានឲ្យដឹងថារថយន្តយីឌុបដឹកឈើដែលត្រូវសមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី បង្ក្រាប​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ត្រេអ៊ី​ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង​3A-7788 ផ្ទុក​ឈើមូល​ប្រភេទ​សុ​ក្រំ​ចំនួន​៣៧​កំណាត់​ធំៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​ត្រូវគេ​កាប់​នៅក្នុង​តំបន់​អភិរក្ស​ឃុំរ​យ៉ដឹកចូលស្នាក់ការឃ្លាំងក្រុមហ៊ុនយីនីហ្គ្រីនដែលគេដឹងច្បាស់​ថា​ជា​ក្រុមហ៊ុន​របស់​ឧកញ៉ា តុ​ប វី​ដា ក្នុង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ ចំណែក​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តុ​ប វី​ដា បាន​ឲ្យ​ដឹងថា មាន​មេការ​ម្នាក់​ឈ្មោះ ផាន់​ណា ត្រូវជាប្អូនប្រុសរបស់ឧកញ៉ាតុបវីដាគឺជាអ្នកចាត់ចែងបន្តសកម្ម ភាព​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក តាម​អំពើ​ចិត្ត​។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកកោះញែក បាន​ឲ្យ​ដឹងថារហូតមកដល់ពេលនេះឧកញ៉ាតុបវីដានិងបក្ខពួក​នៅតែ​បន្ត​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្សក្នុងស្រុកកោះញែកយ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីអាជ្ញា ធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថានឬសមត្ថកិច្ចពាក់ព័ន្ធណា​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ ជាការ​ពិត​លោក ស្វាយ សំ​អ៊ាង ចៅហ្វាយខេត្ត​មណ្ឌលគិរី លោក អ៊ុំវណ្ណសុភគ៌នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថានខេត្តមណ្ឌលគិរីបានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮ​អ្វី​ទាំងអស់​ក្នុងខណៈដែល​ឧកញ៉ា តុ​ប វី​ដា បន្ត​បំផ្លាញ​ព្រៃឈើ​យ៉ាង​រាលដាល​។                                                      ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាមកដល់ពេលនេះឧកញ៉ា តុបវីដាបន្តសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗពីស្រុក​កោះញែកខេត្តមណ្ឌលគិរីចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​។                     មានសេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថាករណីសមត្ថកិច្ចនគរបាល​ខេត្តមណ្ឌលគិរីបង្ក្រាបរថយន្តដឹកឈើរបស់ឧកញ៉ាតុបវីដាកាលពី​ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨គឺអាចទាក់ទងនឹងទំនាស់ផលប្រយោជន៍​ទើប​គេ​ធ្វើ​ឲ្យ​ល្អមើល​តែម្តងទៅ​៕

Filed in: សង្គម

Recent Posts

Bookmark and Promote!