ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោកឧញ៉ា គង់ ក្រឹងថត រូបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដើ ម្បីមុខទំនួញឈើខុសច្បាប់ ទៅប្រទេសវៀតណាម!

 

FB_IMG_1542723278188ខេត្តក្រចេះ៖រឿងរត់ពន្ធឈើឆ្លងដែនមិនមែនសុទ្ធតែគ្រប់គ្នាអាចធ្វើ​បាននោះទេទាល់តែមានលុយមានខ្សែទុយោមានខ្នងធំៗទើបទៅ​រួចជាក់ស្តែងណាស់នៅភូមិភាគឦសានអ្នកណាក៏ស្គាល់ដឹងយ៉ាង ច្បាស់ថាខេត្តក្រចេះខេត្តស្ទឹងត្រែងខេត្តរតនគិរីខេត្តមណ្ឌលគិរីស ម្បូរព្រៃឈើនៅសល់ច្រើនជាងគេហើយក៏មានឈ្មួញរកស៊ីមានថៅ កែទិញលក់ឈើរាប់មិនអស់តែថៅកែដែលល្បីដុះស្លែដុះស្លឹមរាប់​សិបឆ្នាំមកហើយនឹងមានងារជាឧកញ៉ាទៀតនោះកំពុងធ្វើសកម្មភាព​នាំឈើចេញពីទឹកដីខ្មែររាល់ថ្ងៃគ្មានរវល់ដល់ជំនាញអាជ្ញាធរនៅ​តំបន់​នោះ​ឡើយ​។
ឧកញ៉ាម្នាក់នោះឈ្មោះគង់ក្រឹងដែលកំពុងផ្តាច់មុខទទួលទិញឈើ​ក្នុងទឹកដីស្រុកស្នូលខេត្តក្រចេះត្រូវបានមហាជនទូទៅស្គាល់ដោយ សារតែភាពល្បីល្បាញលើជំនួញរកស៊ីឈើជាយូរឆ្នាំរបស់គាត់។
ក្រុមអ្នកតាមដានបរិស្ថានបាននិយាយថាឈើស្ទើរគ្រប់ប្រភេទត្រូវ​បានក្រុមឈ្មួញតូចតាចប្រមូលដឹកតាមរយៈម៉ូតូម៉ូតូរ៉ឺម៉ករថយន្តសាំ​យ៉ុងរថយន្តកាមរីរថយន្តកែច្នៃក្នុងមួយថ្ងៃៗរាប់រយគ្រឿងទៅលក់​ឲ្យ​ឈ្មួញ​ឧកញ៉ា​ដែល​ដាក់​ដេប៉ូ​ទទួល​ទិញ​នៅ​ជិត​ព្រំដែន​កម្ពុជា​-វៀតណាមច្រកត្រពាំងស្រែដែលអ្នកស្រុកស្នូលនិយមហៅថាក្រោល​គោដែលជាកន្លែងស្តុកឈើសម្រាប់នាំចេញទៅក្រៅប្រទេសនៅពេល​គេ​ទទួល​ទិញ​បាន​គ្រប់​ចំនួន​។
ឈើដែលគេដឹកយកទៅលក់ឲ្យលោកឧកញ៉ាត្រូវបានដឹកចេញពី​តំបន់ការពារតំបន់អភិរក្សនៅខេត្តមណ្ឌលគិរីខេត្តស្ទឹងត្រែងជាដើម​ ហើយឈើទាំងនោះមិនមានប្រភពចេញពីក្រុមហ៊ុនដីសម្បទាន​សេដ្ឋកិច្ចឬសង្គមកិច្ចណាមួយឡើយពោលគឺសុទ្ធជាឈើត្រូវការពារ​ថែរក្សាតែប្រហែលមិនអាចរក្សាគង់វង្សទេបើប្រមូលដឹកចេញទៅ​ស្រុក​យួន​រាប់រយ​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ៗ​យ៉ាងនេះ​។
បើនិយាយពីផ្លូវជាតិលេខ៧និងលេខ៧៦អ្នកធ្វើដំណើរតាមទ្រូងផ្លូវ​ទាំងខ្សែត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដ្បិតម៉ូតូដឹកឈើឡាន​ដឹកឈើបន្តកន្ទុយគ្នាម៉ូតូខ្លះដឹកឈើលើសមាឌឈើមានប្រវែងរហូត​ដល់ជាងបីម៉ែត្រក៏មានដឹកពេញថ្នល់ទទឹងទទែងយ៉ាប់ភ្នែកខ្លាំងណាស់​ ដោយសារដឹកលើសមាឌនេះហើយទើបមានគ្រោះថ្នាក់ស្លាប់មនុស្ស​ស្ទើរ​រាល់ថ្ងៃ ត្រូវ​ឈើ​សង្កត់ពីលើ​យ៉ាង​វេទនា​…​។
មហាជននៅតែមានចម្ងល់ជាខ្លាំងចំពោះសកម្មភាពឧកញ៉ាម្នាក់នេះ ដែលអាចឈរជើងប្រមូលទិញឈើដឹកចេញទៅស្រុកយួនគ្មានផ្អាក​មួយ​ថ្ងៃ ណាឡើយ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋដាក់ចំងល់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ខាងបង្រ្កាបទៅណាអស់ចុះហេតុអ្វើមិនបង្រ្កាប!សង្ស័យត្រូវថ្នាំឈ្មួញ គង់ក្រឹងហើយមើលទៅ។                                            តែបើប្រជាជនកំប៉េកកំបុកវិញជំនាញទាំងនោះបង្រ្កាបយកបណ្ណ័ សរសើរបង្អួតថ្នាក់លើថាខ្លួនពូកែតែវាខ្មេះទេ៕

FB_IMG_15397673023242

Filed in: សង្គម

Recent Posts

Bookmark and Promote!