ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ឈ្មួញជា​ច្រើននាក់​សម្រុកដឹក ជ​ញ្ជូនឈើ​ខុសច្បាប់​ចេ​ញទៅលក់ ​ស្រុកយួ​នតាម​ច្រកទ្វារអន្តរ​ជាតិអូរ​ យ៉ាដាវ​គ្រប់គ្រងដោយ លោក អីុ ចំរើនមេនគរបាលអន្តោប្រវេសន៍!

 

IMG-20181122-WA0000ប្រភពសមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរីបាន ​ឲ្យ​ដឹងថាឈ្មួញ​ជា ច្រើន នាក់ហើយ កំពុង បន្តធ្វើ​សកម្មភាព​ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះ មាន ដូចជា ឈ្មួញ​ឈ្មោះ ឈ្មួញ​ឈ្មោះ ទូច ប៉ែត ប្រើ ប្រាស់​រ ថយ ន្ត​សាំ​យ៉ុង​១​គ្រឿង ឈ្មួញ​ឈ្មោះ នី កា​ចាញ ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​១ ​គ្រឿង ឈ្មួញ​ឈ្មោះ ស្រី ពៅ ហៅ​ពៅ​បា​ឡែ​ន បាន​ប្រើប្រាស់ ​រថយន្ត​បា​ឡែ​ន​២​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ ​ចេ ញទៅ​ស្រុក​យួន​។ រីឯ​ឈ្មួញ​ឈ្មោះ យាយ​គ្រឿង ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ឈ្មួញ​ឈ្មោះ ស្រី​ល័ក្ខណ៍ ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ឈ្មួញ​ឈ្មោះ ស្រី​ពៅ ហៅ​ពៅ​តា​កូ​ម៉ា ប្រើប្រាស់​រថយន្ត​តា​កូ​ម៉ា​១​គ្រឿង ឈ្មួញ​ឈ្មោះ ឆែ ប្រើប្រាស់​រថយន្ត​ឡិច​ស៊ី​ស​៥៧០​មួយគ្រឿង​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​។
ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អីុ ចំរើន នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រក   ទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ សម្រុក​បើកដៃ​ឲ្យ​ឈ្មួញ​៩​នាក់​ដឹក ជ    ញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។                   ឈ្មួញមួយចំនួន​មាន​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​    ខេត្តរតនគិរី ជា​ខ្នងបង្អែក​រឹងមាំ​ហើយ​ឈ្មួញ​មួយចំនួនទៀត​    បាន​យក​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី   ជា​បង្អែក​ដើម្បី​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​។           ប៉ុន្តែទោះជា​យ៉ាងណា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​      សំណាក់​អាជ្ញាធរនិងជំនាញបង្រ្កាបជាពិសេសលោក អីុ ចំរើន  មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​បាន   នោះឡើយ​។
​ប្រភពពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី      បានឲ្យ​ដឹងថា ឈ្មួញ​ដូច​រៀបរាប់​ឈ្មោះ​ខាងលើនេះ​នៅតែ​      បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​  អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន ព្រោះ​មាន​លោក អីុ ចំរើន ជា​   អ្នកបើក​បា​រ៉ា​ស់​ច្រកព្រំដែន​។ ការដែល​លោក អីុ ចំរើន ហ៊ាន​    ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​    រឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ ជាពិសេស​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​។ ជាក់ស្ដែង​រហូតមកដល់​     ពេលនេះ​លោក អីុ ចំរើន កំពុង​បន្ត​បើកដៃ​ឲ្យ​ឈ្មួញជាច្រើន​     នាក់​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​    រយ៉ា​ដាវ យ៉ាង​គឃ្លើន​ហើយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ          ព្រមទាំង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​       នគរបាល​ជាតិ បែរជា​សម្ងំ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។        ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកអីុចំរើនមេនគរ បាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវបាននោះទេ៕

46651872_361395894668262_2574214719309086720_n

FB_IMG_1542699739322

46667177_2436179239989863_3485618917097865216_n

46928419_731318200562225_5128804006465896448_n

 

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!