ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោកកែវអង្កាមគយចល័ត ផ្ទៃប្រទេសនិងលោកណុបសំអាន ប្រធានការិយាល័យគយនិងរដ្ឋាករ ទំនប់រលករងការចោទប្រកាន់ជំរិត ឲ្យឈ្មួញបង់លុយ!

 

IMG-20181119-WA0001ខេត្តព្រះសីហនុ៖ប្រភពទំនិញគេចពន្ធជាច្រើនប្រភេទត្រូវបានគេ ទទួលស្គាល់ថាបានឡើងតាមទូកពីប្រទេសថៃមកចូលចតនៅផែ ទំនប់រលកខេត្តព្រះសីហនុនិងមានទំនិញមួយចំនួនទៀតបង់ពន្ ធនាំចូលដែរប៉ុន្តែបង់ពន្ធមិនគ្រប់និងក្លែងភេទទំនិញពីទំនិញបង់ ពន្ធនាំចូលខ្ពស់មកបង់ពន្ធជាទំនិញបង់ពន្ធនាំចូលទាបហើយមិន គ្រប់ចំនួនទៀតផង។
អំពើរត់ពន្ធទំនិញទាំងនេះបង្កើតឡើងដោយលោកណុបសំអាន ប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលកសហការជាមួយ លោកកែវអង្កាមគយចល័តផ្ទៃប្រទេសប្រចាំការនៅផែទំនប់រលក ជាមេខ្លោងបើកភ្លើងខៀវឲ្យទំនិញគេចពន្ធហូរចូលជាមួយនិងទង្វើ ដ៏មិនគម្បីតាមរយៈការគាបសង្កត់ឈ្មួញឲ្យបង់លុយតាមអំពើចិត្ត សុទ្ធតែជាចំណូលនៃប្រភពសេដ្ឋកិច្ចសម្រាប់បុគ្គលមេគយទាំង២ រូបបក្ខពួកដោយគ្រាន់តែលោកណុបសំអាននិងលោកកែវអង្កាម អាចប្រមូលប្រភពសេដ្ឋកិច្ឋទាំងនេះយកទៅបំពេញតម្រូវការថ្នាក់លើ។
ប្រភពក្រុមឈ្មួញបានបញ្ជាក់យ៉ាងលម្អិតថាទាំងលោកណុបសំអាន ប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលកនិងលោកកែវអង្កាម គយចល័តផ្ទៃប្រទេសប្រចាំការនៅផែទំនប់រលកបានបង្ខំឲ្យឈ្មួញ បង់ប្រាក់ជាច្រើនដំណាក់កាលទី១-មេគយទាំង២រូបបានយកលុ យពីការដឹកជញ្ជូនទំនិញគ្រប់ប្រភេទនៅលើទូកដែលមកចតនៅ កំពង់ផែទី២-លោកកែវអង្កាមក្រុមគយចល័តផ្ទៃប្រទេសបានគំរាម និងតម្រូវឲ្យគយប្រចាំការនៅកំពង់ផែទំនប់រលកត្រូវបង់លុយមក ឲ្យខ្លួនក្នុងនាមគយចល័តផ្ទៃប្រទេសនិងបង់លុយឲ្យគយចល័ត ផ្ទៃប្រទេសសរុបរួមទី៣-លោកណុបសំអាននិងលោកកែវអង្កាម បានយកលុយពីម្ចាស់ទំនិញដែលត្រូវលើកពីទូកយកមកដាក់លើ គោកលើកដាក់រថយន្តនោះទី៤-លោកកែវអង្កាមនិងលោកណុប សំអានបានយកលុយពីក្រុមរថយន្តដឹកជញ្ជូនទំនិញទាំងនោះ ឈ្មួញបញ្ជាក់ថាបើជាទំនិញធម្មតាលោកកែវអង្កាមផ្នែកគយចល័ត ផ្ទៃប្រទេសបានយកលុយក្នុងមួយរថយន្ត១៥០ដុល្លារសម្រាប់ កញ្ចប់រួមគយចល័តនិង១០០ដុល្លារផ្សេងទៀតសម្រាប់បុគ្គលខ្លួនផ្ទាល់។ប្រភពបង្ហើបថាលោកកែវអង្កាមដែលត្រូវជាប្អូនបង្កើតរបស់លោក កែវសុខឃាងប្រធាននាយកដ្ឋានគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស បានអះអាងប្រាប់ឈ្មួញថាលុយបង់១០០ផ្សេងនេះគឺសម្រាប់ចាត់ ចែងជូនលោកបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
មន្ត្រីគយបានលួចបង្ហើបថាលោកកែវអង្កាមពុំបានខ្លាចញញើត អនុវត្តតាមបទបញ្ជារបស់លោកកើតសុធារ៉ាប្រធានគយចល័តទូទាំង ប្រទេសនិងជាមេកើយរបស់ខ្លួនទេដោយសំអាងថាខ្លួនត្រូវបានលោក បណ្ឌិតគុណញឹមនិងភរិយាឲ្យមកឈរជើងនៅកំពង់ផែទំនប់រលកនេះ។ ដូច្នេះគាត់មិនត្រូវការស្តាប់បញ្ជានរណាក្រៅពីលោកបណ្ឌិតគុណញឹម និងភរិយានោះឡើយ ។                                             ក្រៅពីឲ្យឈ្មួញបង់ប្រាក់ក្នុងមួយរថយន្ត១៥០ដុល្លារសម្រាប់កញ្ចប់ រួមគយចល័តផ្ទៃប្រទេសនិង១០០ដុល្លារបន្ថែមទៀតសម្រាប់បុគ្គល លោកកែវអង្កាមផ្ទាល់នៅមានភាពមិនប្រក្រតីប៉ះពាល់អាម្មណ៍ឈ្មួញ រកស៊ីបង់ពន្ធស្របច្បាប់យ៉ាងធ្ងន់ធ្ងរ ។                             ជាក់ស្តែងដូចជាករណីស្ករសជាដើម..ទោះជាមានពន្ធនាំចូលក៏ដោយ ក៏លោកកែវអង្កាមបង្ខំបញ្ជាជំរិតតម្រូវឲ្យបង់ពន្ធក្នុងមួយរថយន្តចំនួន ៣០ដុល្លារសម្រាប់កញ្ចប់រួមគយចល័តផ្ទៃប្រទេសនិង២០ដុល្លារ បន្ថែមទៀតសម្រាប់បុគ្គលខ្លួនគាត់ហើយក៏ចាត់ទុកថាប្រាក់ទាំង នេះ ត្រូវចាត់ចែងឲ្យលោកបណ្ឌិត គុណ ញឹម និង ភរិយា ។
ដោយឡែកលោកណុបសំអានមិនត្រឹមតែឲ្យមន្ត្រីរបស់ខ្លួនយក លុយពីទំនិញលើទូក ចតលើផែនោះទេយកលុយពីម្ចាស់អីវ៉ាន់ យកលុយពីឈ្មួញដឹកទំនិញក្នុងនោះបើឈ្មួញដឹកទំនិញទោះជា រត់ការបង់ឲ្យមន្ត្រីរបស់គាត់និងរត់ការឯកសាររួចរាល់ក៏ដោយក៏ ត្រូវបង់ក្បាលរថយន្តពេលទំនិញដឹកចេញពីកំពង់ផែយ៉ាងតិចក្នុង មួយរថ យន្ត៣០០-៥០០ដុល្លារ ។                                 មន្ត្រីបានលួចបង្ហើបថាលោកណុបសំអានគាត់ហ៊ានប្រព្រឹត្តអំពើ ពុករលួយគាបសង្កត់ឈ្មួញតាមអំពើចិត្តបែបនេះដោយសំអាងថា រាល់ទំនិញដែលចូលតាមកំពង់ផែទំនប់រលកភាគច្រើនគឺគេចពន្ធ។ ដូច្នេះគាត់មានឱកាសគាបសង្កត់ឈ្មួញក៏ដូចជាទុកលទ្ធផលភាព ឲ្យឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធតាមអំពើចិត្តដោយគ្រាន់តែគាត់ ឲ្យកូនចៅដើរប្រមូលកញ្ចប់ពីឈ្មួញប្រចាំខែឬពីការហូរចូលទំនិញ ទាំងនេះសម្រាប់ផែនការតួលេខប្រចាំខែតែប៉ុណ្ណោះ ។
បញ្ហាអំពើពុករលួយនៅទំនប់រលកដែលជាប្រភពសេដ្ឋកិច្ចរបស់ មេគយណុបសំអានក៏ដូចជាលោកកែវអង្កាមខាងក្រុមគយចល័ត ផ្ទៃប្រទេសក៏ត្រូវបានគេទម្លាយក្រុមឈ្មួញជាជនរងគ្រោះផងនិង អ្នករកស៊ីគេចពន្ធផង មាន ចំនួនច្រើននាក់ ។ ក្នុងនោះរួមមាន ១-ឈ្មោះ គា ធី ២-យា វី ៣-ចែ រ៉ា ៤-ណុប ៥-កូ ៦-សុខុម    ៧-ហួត និង មានចំនួនលើសពីនេះ ។                             ឈ្មួញទាំងអស់សុទ្ធតែមានរថយន្តប្រភេទយីឌុបដឹកជញ្ជូនទំនិញ  ក្នុងមួយក្រុមហ៊ុនៗយ៉ាងតិចមួយយប់មាន២ទៅ៥រថយន្តឬ២០- ៣០គ្រឿង ក្នុងឈ្មួញនីមួយៗ ។                                   ដូច្នេះទំហំ់នៃចំណូលកើតឡើងដោយអំពើពុករលួយក្រោមការគ្រប់ គ្រងពីលោកណុបសំអានប្រធានការិយាល័យគយនិងរដ្ឋាករទំនប់ រលកនិងលោកកែវអង្កាមក្រុមគយចល័តផ្ទៃប្រទេសទទួលបាន កញ្ចប់ថវិកាខ្មៅ ក្នុងមួយខែរាប់ម៉ឺន រាប់សែនដុល្លារ។
ពាក់ព័ន្ធនិងរងការចោទប្រកាន់ខាងលើគេហទំព័រ(www.enn-ttv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោក       ណុបសំអានប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលកបានទេ រីឯលោកកែវអង្កាមមេចល័តផ្ទៃប្រទេសប្រចាំការផែទំបន់រលកខល ចូលគ្មាននាក់លើ៕

IMG-20181117-WA0016

IMG-20181116-WA0161

IMG-20181116-WA0162

 

Filed in: សង្គម

Recent Posts

Bookmark and Promote!