ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ អ៊ុក​ កុសលស្នងការ ន​គរបាល​ខេត្តកំ​ពង់ធំនិងប​ក្ខ ពួក​ប្រព្រឹត្តអំពើពុករ​លួយលោក ឱមយិនទៀងប្រធានអង្គភាព ប្រឆាំងអំពើពុករលួយគួរបើកការ សើបអង្កេតឲ្យបានសីុជម្រៅ!

 
IMG-20181018-WA0001ប្រភពដែលស្និទ្ធលោកអ៊ុកកុសលបានឲ្យដឹងថាក្នុងតំណែងជាស្នង ការនគរបាលខេត្តកំពង់ធំគឺលោកអ៊ុកកុសលប្រើអំណាចប្រមូលលុយ​ តាមរបៀប​ពុករលួយ​ស្រេច​តែ ​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភពបានឲ្យដឹងទៀតថាលោកអ៊ុកកុសលពង្រាយមនុស្សជំនិតរបស់ ខ្លួនឲ្យចាំរាប់ក្បាលរថយន្តដឹកទំនិញនិងដឹកឈើឆ្លងកាត់ខេត្តកំពង់ ធំយកលុយតាមរបៀបពុករលួយដោយក្នុងរថយន្តមួយគ្រឿងត្រូវ​បង់លុយពី២០ដុល្លារទៅ៥០ដុល្លាររហូតដល់១០០ដុល្លារទៀតផង?។ក្រុមមនុស្សជំនិតរបស់លោកអ៊ុកកុសលបានបង្ហាញនូវភាពក្រអឺត ក្រទមយ៉ាងខ្លាំងព្រោះពួកគេធ្វើអ្វីៗតាមបញ្ជារបស់លោកអ៊ុកកុសល ហើយគ្មានឈ្មួញឈើឬឈ្មួញឹដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពង់ធំ ណា​ម្នាក់​ហ៊ាន​តវ៉ាឡើយ ​។
តាមការបង្ហើបពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថាការប្រឡងចូលក្របខ័ណ្ឌនគរបាលក្នុងខេត្តកំពង់ធំ នាពេលកន្លងមកពោរពេញទៅដោយអំពើពុករលួយហើយមានបេក្ខ ជនខ្លះចំណាយលុយពី៥០០០ដុល្លាររហូត១០០០០ម៉ឺនដុល្លារដើម្បី​អាច​ប្រឡង​ចាប់​?។ បញ្ហានេះគឺជារឿងដែលនាយឧត្តមសេនីយ៍នេតសាវឿនមិនគួរមើល រំលងតទៅទៀតនោះទេហើយក្រុមអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ គួរបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើរឿងអាស្រូវពុករលួយនិងទង្វើ​មិនប្រក្រតីរបស់លោកអ៊ុកកុសលព្រមទាំងបក្ខពួកឲ្យបានស៊ីជម្រៅ។ ទន្ទឹមនឹងនេះលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរទុកឲ្យលោកអ៊ុកកុសលព្រមទាំងបក្ខពួកប្រព្រឹត្តអំពើពុករលួយ​តាមច្រើន​រូបភាព។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបាន​លាតត្រដាងជាបន្តបន្ទាប់នូវរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតី​របស់លោកឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំ។ ទន្ទឹមនឹងនេះមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មួយចំនួនក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្ត​មសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិចាត់វិធានការទប់ស្កាត់​អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោកអ៊ុកកុសលស្នងការនគរ បាល​ខេត្តកំពង់ធំ ជាបន្ទាន់​។
សេចក្ដីរាយការណ៍ពីមន្ត្រីនគរបាលខេត្តកំពង់ធំបានឲ្យដឹងទៀតថា ចាប់តាំងពីទទួលបានតំណែងជាស្នងការនគរបាលខេត្តកំពង់ធំរួចមក គឺលោកអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំប្រើអំណាចប្រព្រឹត្ត អំពើពុករលួយប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថាគ្រប់ប្រធានការិយាល័យជំនាញនៅក្នុងស្នង ការដ្ឋាននគរបាលខេត្តកំពង់ធំត្រូវបានលោកអ៊ុកកុសលប្រើអំណាច គាប សង្កត់​សព្វបែបយ៉ាង​តែម្តង​។ ជាងនេះទៅទៀត​សូម្បីតែ​អធិការនគរបាលក្រុងស្ទឹងសែននិងអធិការនគរបាលតាមបណ្ដាស្រុក​នានាក្នុងខេត្តកំពង់ធំក៏ត្រូវលោកអ៊ុកកុសលប្រើអំណាចគាបសង្កត់​យ៉ាង​កំរោល​ផងដែរ​។ ប្រការនេះហើយដែលធ្វើឲ្យមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាល​ខេត្តកំពង់ធំអត់ធ្មត់តទៅទៀតលែងបានហើយបើកកកាយរឿងអាស្រូវ​ពុករលួយនិងទង្វើមិនប្រក្រតីរបស់លោកអ៊ុកកុសលដើម្បីឲ្យនាយ​ឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។

46665332_334347317361635_3673928962167275520_n

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!