ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ណុប សំអានប្រធាន ការិយាល័យគយនិងរដ្ឋាករ ទំនប់រលកនិងលោក កែវ អង្កាម គយចល័តផ្ទៃប្រទេសប្រចាំ៣ខេត្ត ក្រុងព្រះសីហនុ កោះកុង កំពត រងការរិះគន់ដោយបង្ខំឈ្មួញឲ្យ បង់លុយថ្លៃក្បាលរថយន្តដឹកទំនិញ ដោយមិនចេញវិក័យបត្រ័ !

 

FB_IMG_1536571242966

ខេត្តព្រះសីហនុ៖ប្រភពក្រុមឈ្មួញដឹកទំនិញតាមទូកតាមរថយន្ត បានក្លាយទៅជាផ្ទាំងស៊ីបលោកណុបសំអានប្រធានការិយាល័យ គយនិងរដ្ឋាករទំបនប់រលកនិងលោកកែវអង្កាមគយចល័តផ្ទៃប្រ ទេសកៀបជំរិតបង្ខំឲ្យបង់លុយក្រៅវិក័យបត្រនៃចំណូលប្រយោជ ន៍បុគ្គលប្រព្រឹត្តអំពើពុករលួយក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធ របស់រដ្ឋតាមរយៈអំណាចខ្លួនមានតួនាទីទប់ស្កាត់ទំនិញគេចពន្ធ បង្ក្រាបសហការជាមួយស្ថាប័នប្រមូលពន្ធជូនហើយក្លាយជាតួអង្គ  ឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែទំនប់រលកធ្វើការ របៀបកន្ទេលធំបន្លំដេក ឬជាមន្ត្រីគ្រាប់ល្ពៅនោះ ។
កន្លងមកក៏ដូចបច្ចុប្បន្នកំពង់ផែទំនប់រលកទំនិញជាច្រើនប្រភេទត្រូវ បានគេដឹងថាភាគច្រើនគេចពន្ធបន្ទាប់ពីសមត្ថកិច្ចនិងខាងស្ថាប័ន គយរបស់លោកណុបសំអាននិងលោកកែវអង្កាមជាអ្នកបើកភ្លើងខៀវ ក្នុងនោះមានប្រភេទទំនិញស្ករសចាប់ហួយស្រាបៀកង់រថយន្តដែក ស៊ីម៉ងត៍ ។ល។                                                        ការនាំចូលបង់ពន្ធមិនគ្រប់ដោយសារអំពើឃុបឃិតគ្នារវាងឈ្មួញនិង សមត្ថកិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ។                     ក្នុងនោះគេបានបញ្ជាក់ថាក្រុមឈ្មួញដែលមានឱកាសប្រើប្រាស់ រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ឬបង់ពន្ធក្លែងភេទទំនិញជាដើម.ដឹកចេញពីកំពង់ផែ ទំនប់រលកបានមានដូចជាក្រុមហ៊ុន១-គាធី -២ចៃរ៉ា៣ ចែវី-៤  ណុប៥-កូ៦-សុខុម៧ហួតនិងមានឈ្មួញជាច្រើនទៀតដែលជាសែ ទុយោក្រាស់ៗនិងមានខ្នងបង្អែកជាមេកម្លាំងប្រដាប់អាវុធជាដើម។
ប្រភពបានលួចទម្លាយថាលោកណុបសំអាននិងលោកកែវអង្កាមបាន ឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាលស្របពេល រាល់ទំនិញដឹកតាមទូកចូលមកកំពង់ផែទំនប់រលកភាគច្រើនគេចពន្ធ។ ដូច្នេះលោកណុបសំអាននិងលោកកែវអង្កាមបានឲ្យកូនចៅប្រើវិធីរក លុយដោយការគាបឈ្មួញទី១-យកលុយពីម្ចាស់ទំនិញនៅលើទូក ដែលដឹកពីប្រទេសថៃ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញ ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើឲ្យបង់ជាក្បាលរថយន្ត ក្នុង មួយរថយន្តពី៣០០ដល់៥០០ដុល្លារ ។                      លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាបខណៈឈ្មួញ បង់ ពន្ធគ្រប់ចំនួន ។
ប្រភពមន្ត្រីបានបង្ហើបថាបើទោះជាមានករណីទំនិញខ្លះបង់ពន្ធតាម ឯកសារប្រតិវេទន៍គយក៏លោកណុបសំអាននិងលោកកែវអង្កាមបង្កើត ឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុក្នុងមួយឯកសារយ៉ាងតិច ចាប់ពី៧០ដុល្លារ ឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។
ក្នុងមួយយប់ៗរថយន្តបានដឹកទំនិញចេញពីកំពង់ផែទំនប់រលកដូច ហែកឋិនហើយលោកណុបសំអាននិងលោកកែវអង្កាមក៏ទទួលបាន នូវប្រភពសេដ្ឋកិច្ចពីចំណូលឲ្យឈ្មួញបង់លុយបង់ក្បាលរថយន្តនិង ចំណូលផ្សេងទៀតបានមកពីឈ្មួញបង់ប្រចាំខែក្នុងមួយករណីរកស៊ី ដឹកជញ្ជូនទំនិញគេចពន្ធ ។
ប្រភពមន្ត្រីបានបង្ហើបថាប្រសិនបើថ្នាក់លើមិនបានចាប់អារម្មណ៍ ឬមានវិធានការកំណែទម្រង់រដ្ឋបាលទេនោះវប្បធម៌នៃអំពើពុករលួយ របស់លោកណុបសំអាននិងលោកកែវអង្កាមពិតណាស់ថាគាត់មាន ចេតនាទុច្ចរិតគៃបំបាត់ពន្ធនាំចូលរបស់រដ្ឋដើម្បីប្រយោជន៍បុគ្គល បក្ខពួកហើយក៏ជាប្រភពសេដ្ឋកិច្ចដែលថ្នាក់លើមួយចំនួនប្រឹងទទួល យកសំណូកប្រចាំខែផងក៏អាចថាបាន។
តំបន់កំពង់ផែទំនប់រលកប្រសិនបើលោកបណ្ឌិតគុណញឹមប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ     និងរដ្ឋាករកម្ពុជាមានវិធានការត្រួតពិនិត្យតាមដានរាល់សកម្មភាពនៃ ទំនិញគេចពន្ធហូរចូលហើយតម្រូវឲ្យបង់ពន្ធនាំចូលស្របច្បាប់គ្រប់ ចំនួនតាមប្រភេទទំនិញច្រកមួយនេះអាចនឹងរកចំណូលពន្ធជូនរដ្ឋ មានចំនួនច្រើនលើសលុបប៉ុន្តែបច្ចុប្បន្នការបង់ពន្ធពិតប្រាកដមានកម្រិត។ ដោយឡែកអំពើពុករលួយក្រោមតុគឺមានចំនួនច្រើនលើសលុបបំផុត ទៅលើមេគយនិងមន្ត្រីមួយចំនួនដែលពាក់ព័ន្ធទទួលលាភសក្ការៈ និងគាបសង្កត់ជំរិតឈ្មួញបានកើតឡើងជាទម្លាប់ដែលពួកគេកំពុង យកទៅធ្វើមានបានក្នុងលាភសក្ការៈដែលសង្គមស្អប់ខ្ពើមនិងជាក្រុម មន្ត្រីកន្ទេលធំបន្លំដេក ឬមន្ត្រីគ្រាប់ល្ពៅនោះ ។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើគេហទំព័រ(www.enn-tv.comយើងមិនអាចសុំការពន្យល់បកស្រាយពីលោកណុបសំអានប្រធាន ការិយាល័យគយនិងរដ្ឋាករទំនប់រលកបានទេប៉ុន្តែគេហទំព័រយើង ព្យាយាមសុំការពន្យល់ពីលោកកែវអង្កាមគយចល័តផ្ទៃប្រទេសខល ទូរសព្ទចូលពីរដងតែបានលើចុចផ្ដាច់ទៅវិញ៕

IMG-20181119-WA0000

IMG-20181119-WA0001

IMG-20181119-WA0003

IMG-20181119-WA0002

Filed in: Uncategorized, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!