ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក អ៊ុក កុសល ស្នងការ ខេត្តកំពង់ធំនិងបក្ខពួករងការចោទ ប្រកាន់ប្រព្រឹត្តអំពើពុករលួយ!

 

IMG-20180927-WA0001

បែកធ្លាយសារសម្លេងរបស់ស្នងការនគរបាលខេត្តកំពង់ធំគម្រាម ទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការមិនចាត់ការសំណុំរឿងព្រហ្ម ទណ្ឌដោយអយុត្តិធម៌បំផុត។
យើងខ្ញុំជាមន្រ្តីតូចតាចម្នាក់ដែលជាមន្រ្តីប៉ូលីសនៅខេត្តកំពង់ធំ មានការមិនពេញចិត្តចំពោះទង្វើដ៏អាក្រក់របស់លោកអ៊ុកកុសល ស្នងការនគរបាលខេត្តកំពង់ធំ។
សព្វថ្ងៃស្នងការរូបនេះមិនដូចកាលនៅជាស្នងការរងពីមុននោះទេ ក្រោយពីគាត់បានឡើងកាន់ជាស្នងការនគរបាលខេត្តកំពង់ធំមួយ រយៈមកគាត់បានធ្វើបាបកូនចៅគ្រប់ទិសទីតាមស្រុកនានាក្នុងខេត្ត កំពង់ធំក៏ដូចជាស្នងការរងផ្សេងៗទៀតនៃស្នងការរដ្ឋាននគរបាល ខេត្តកំពង់ធំប្រធានការិយាល័យគ្រប់ជំនាញគាត់តែងតែធ្វើបាបគេគ្រប់ៗគ្នា។ សព្វថ្ងៃនេះនៅតែផ្ទុះដូចគ្រាប់ប៉ាក់រម៉ាណូនោះអញ្ចឹងដើរឈ្លោះរក រឿងគ្រប់ស្នងការរងប្រមាថគម្រាមដកដំណែងគេគ្រប់ម៉ោងកូនចៅ ចង់លែងធ្វើការអស់ហើយ។ ប៉ូលីសដែលមានជំនាញធ្វើការគាត់មិនប្រើឱ្យធ្វើការទេគឺគាត់ប្រើតែ បងប្អូនកូនក្មួយរបស់គាត់តែប៉ុណ្ណោះនិងអោយកូនក្មួយរបស់គាត់ ដើរយកលុយគេគ្រប់កន្លែងធ្វើអាជីវកម្មផ្សេងៗ។ បង្ខំឱ្យអធិការក្រុងស្រុកអោយប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាព បង្ខំអោយទិញឡានដាក់តាមស្រុកបើទិញមិនបានគម្រាមដកដំ ណែងចោល ទុកអោយអ្នកមានលទ្ធភាពគេធ្វើវិញ ។ បើនិយាយពីបទល្មើសវិញលោកស្នងការរូបនេះបានប្រើអោយកូន ក្មួយរបស់គាត់ចាំរាប់ក្បាលឡានដែលឆ្លងកាត់ខេត្តកំពង់ធំក្នុងមួយ ឡានៗទារចន្លោះពី២០ទៅ៥០$ទៅ១០០$ជាដើមគ្មានខ្លាចអ្នក ណាឡើយព្រោះគាត់អាងមេសុខលូជាអភិបាលខេត្តកំពង់ធំនៅពីក្រោយ។ ចំពោះសកម្មភាពរបស់លោកស្នងការនៅកន្លែងណាកូនចៅស្អប់ ខ្ពើមនៅកន្លែងនោះមិនដូចមេមុនចេះស្រឡាញ់កូនចៅនោះទេ។ ជាក់ស្ដែងរឿងថ្មីៗនេះគាត់បានអោយអ្នកជំនិតរបស់គាត់ដើរប្រមូល លុយគេរឿងចូលក្របខណ្ឌប្រលងប៉ូលីសដោយទារក្នុងមួយនាក់ៗ យក១០,០០០(ដុល្លារ) ជាង ផ្អើលពេញខេត្តកំពង់ធំ។
ការលើកឡើងខាងលើនេះបើអស់លោកមិនជឿទេសុំដាក់កម្លាំង ដោយសម្ងាត់ស៊ើបអង្កេតមើលចុះដឹងការពិតហើយ ។
ឧទាហរណ៍ដូចករណីខ្សែអាត់សម្លេងដែលគេបង្ហោះតាមបណ្ដាញ សង្គមនោះស្រាប់គឺពុករលួយដល់កំពូលនិងករណីចាក់សាបនៅ មុខអង្គភាពអញ្ចឹងគឺបង្ខំអោយកូនចៅចេញលុយផ្ទាល់ខ្លួនដែល គ្នាមានប្រាក់ខែបន្តិចបន្តួចតែប៉ុណ្ណោះក៏ព្រោះតែមុខមាត់ខ្លួនឯង ម្យ៉ាងទៀតឧស្សារជប់លាងហើយអោយកូនចៅចេញលុយទាំងអស់ និងពេលប្រមូលបានលុយក្នុការជប់លាងនេះខ្លួនបែជាយកទុកហោ ប៉ៅខ្លួនឯងទៅវិញធ្វើឱ្យកូនចៅខ្លះគេដឹងរឿងនេះគេមិនចូលរួមជា ពិសេសមានមន្រ្តីមួយចំនួនដែលជាមិត្តជិតស្និទ្ធនិងគាត់ដែលបាន ជួយជ្រុំជ្រែងមកធ្វើស្នងការនេះក៏បានរាយការណ៍ទៅថ្នាក់លើហើយ ដកគ្នាទៅបញ្ឈរជើងនៅក្រសួងរហូតមកដល់សព្វថ្ងៃ។តែចំពោះកូនចៅដែលជាជំនិតរបស់គាត់វិញទោះមានរឿងប៉ុណ្ណាក៏ ដោយក៏គាត់ប្រាប់ថ្នាក់លើថាល្អដែរដូចជាលោកអធិការសន្ទុកឈ្មោះ ពេជ្រថាល់ដែលគេប្ដឹងពេញខេត្តកំពង់ធំក៏គាត់នៅតែថាល្អដែរ។
សូមអោយអគ្គស្នងការមេត្តាពិនិត្យលើទង្វើដ៏អាក្រក់របស់បុគ្គលនេះឡើងវិញផង។
សូមអោយអង្គភាពប្រឆាំងអំពើពុករលួយនិងខាងតុលាការមេត្តាបើក ការស៊ើបអង្កេតករណីនេះផងព្រោះបុគ្គលនេះថ្នាក់លើដាក់មកចូល អោយធ្វើការតែគាត់មិនចេះធ្វើអីទេចេះតែអែមអបនិងធ្វើបាបតែកូន ចៅក្រោមឱវាទតែប៉ុណ្ណោះនេះព្រោះតែដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោក​ អ៊ុក កុសល ស្នងការខេត្តកំពង់ធំនិងបក្ខពួកបាននោះទេ៕

IMG-20181018-WA0001

FB_IMG_1542591672290

Filed in: Uncategorized, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!