ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ឈើ ​ចេញទៅ​ស្រុក​យួន​តាម​ច្រករ បៀង​ដេ​៣ និង​ដេ​៤ យ៉ាង​ គគ្រឹកគគ្រេងពេញបន្ទុក​!

 

FB_IMG_15397673023242ខេត្តក្រចេះ:ថ្មីៗនេះប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថាមេឈ្មួញឧកញ៉ា គង់ ក្រឹ​ងដែលមានងារជាឧកញ៉ានិងមានឋានៈជាឧត្តមសេនីយ៍​យោធាកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន​យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។              ប្រភពបានឲ្យដឹងថាមន្ត្រីរដ្ឋបាលព្រៃឈើនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចសមត្ថកិច្ចអាវុធហត្ថនិងគយចល័តក្នុងខេត្តក្រចេះបាន ចាត់ទុកសកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញឧកញ៉ាគង់ក្រឹង ជាប្រភពចំណូលរបស់ពួកគេហើយបណ្ដោយឲ្យមេឈ្មួញឧកញ៉ា គង់ ក្រឹ​ង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​លោក ទ្រីសុភ័ក្ត្រនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​លោកវ៉ាថនអភិបាលខេត្ត​ក្រចេះក៏រក្សាភាពស្ងៀមស្ងាត់ដែរទុកឲ្យមេឈ្មួញគង់ក្រឹងដែលជា​ឧកញ៉ានិងជាឧត្តមសេនីយ៍យោធាបង្កើនសកម្មភាពដឹកជញ្ជូន ឈើចេញទៅស្រុកយួនតាមច្រករបៀងដេ៣និងច្រករបៀងដេ៤ កាន់ តែច្រើន​ថែមទៀត​។
សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលខេត្តក្រចេះបានបង្ហើបឲ្យដឹងថា ពួកគេមិនហ៊ានទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញ ដ៍មហិមាគង់ក្រឹងនោះទេព្រោះមេឈ្មួញម្នាក់នេះមានខ្នងបង្អែកជា មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃនិងនៅក្នុងក្រសួងការពារជាតិ។ ថ្មីៗនេះមានអ្នកដឹកឈើតាមម៉ូតូយកទៅលក់ឲ្យមេឈ្មួញគង់ក្រឹង នៅតំបន់ព្រំដែនឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះដួលម៉ូតូហើយឈើ​សង្កត់​ស្លាប់​ជា​បន្តបន្ទាប់​គួរឲ្យ​សង្វេគ​។                            ចំណែកមេឈ្មួញគង់ក្រឹងគិតតែពីរឿងចំណេញនិងផលប្រយោជន៍​ផ្ទាល់ខ្លួនហើយបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន​ដោយគ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតជាប្រព័ន្ធនិង​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទៀតផង។
ប្រភពដែលស្និទ្ធនឹងមេឈ្មួញគង់ក្រឹងបានឲ្យដឹងថាក្នុងចំណោម​ឈ្មួញដែលដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកព្រំដែននិងច្រក របៀងក្នុងឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះគឺមានមេឈ្មួញគង់ក្រឹងកំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​។                                       ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញគង់ក្រឹងមានទីតាំងប្រមូលទិញ​ឈើនិងស្តុកឈើដ៏ធំនៅខាងក្រោយបន្ទាយវរការពារព្រំដែនលេខ​២០៤ស្រុកស្នួលខេត្តក្រចេះហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណា​ហ៊ានចូលទៅដល់ទីតាំងស្តុកឈើរបស់មេឈ្មួញម្នាក់នេះទេព្រោះ​មាន​សន្តិសុខ​ការពារ​យ៉ាងរឹងមាំ​។                                  មិនតែប៉ុណ្ណោះមេឈ្មួញគង់ក្រឹងក៏ជាអ្នករត់ការបើកផ្លូវឲ្យឈ្មួញដ ទៃទៀតដឹកជញ្ជូនឈើឆ្លងដែនទៅស្រុកយួនយ៉ាងរលូនផងដែរព្រោះ​តែមេឈ្មួញគង់ក្រឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ព្រំដែន​គ្រប់​ស្ថាប័ន​។              ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើក្នុងខេត្តស្ទឹងត្រែងខេត្តក្រចេះ និងខេត្តមណ្ឌលគិរីកំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះបច្ចុប្បន្ន​មេឈ្មួញគង់ក្រឹងកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើទៅស្រុក​យួនតាមច្រករបៀងដេ៣និងដេ៤ក៏ដូចជាតាមច្រកត្រពាំងស្រែយ៉ាង​ពេញបន្ទុក​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។                   ប្រភពបន្តថាមេឈ្មួញគង់ក្រឹងធ្លាប់អួតអាងថាក្នុងខេត្តក្រចេះនេះ គ្មាននណាហ៊ានរកសុីដឹកជញ្ជូនឈើទៅស្រុកយួនដូចគាត់បាន នោះទេតែបើហ៊ានត្រូវសមត្ថកិច្ចនិងចាប់ទាំងអស់មិនខានឡើយ។
ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.enn-tv.comយើងមិនអាចសុំការពន្យល់បកស្រាយពីជំនាញពាក់ព័ន្ធក្នុងខេត្ត  ក្រចេះបាននៅឡើយទេ៕

FB_IMG_15397673023242

Filed in: សង្គម

Recent Posts

Bookmark and Promote!