ភ្នំពេញ៖ជនសង្ស័យ០៩នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់លើសុំនុំរឿងប្រើប្រាស់នៅ សាធាតុញៀនក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង០៨និង៣០ នាទីព្រឹកថ្ងៃសុក្រ១៦ខែវិច្ឆិកា ២០១៨នេះ។
សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធសាធាតុញៀនក្នុងនោះសមត្ថ កិច្ចបន្តថាជនសង្ស័យទាំង០៩នាក់ដែលបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាម បណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។
អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាព លរដ្ឋក្នុងមូលដ្ឋានសូមជួយសហការណ៍និងផ្តល់ព័ត៌មានដល់សមត្ថ កិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើងអំពើលួចឆក់ផ្សេងៗជាពិសេស ក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍ មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបអោយ ទាន់ពេលវេលា៕