ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មេឈ្មួញល្បីឈ្មោះឧកញ៉ា គង់ ក្រឹង យកងារជាទីប្រឹក្សាក្រសួងការពារជាតិ សម្រុកដឹកជញ្ជូនឈើប្រណិតយកទៅ លក់ប្រទេសវៀតណាមតាមច្រករបៀង ដេ៣ ដេ៤សមត្ថកិច្ចជំនាញស្រុក~ ខេត្តមិនហ៊ានបង្រ្កាបឬក៍ត្រូវថ្នាំ!

 

FB_IMG_1541571466154ខេត្តក្រចេះ៖យោងតាមប្រភពបានឲ្យដឹងថាចាប់តាំងពីពេលបោះឆ្នោត​ហើយភ្លាមការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែននៅតែបន្តកើតមាន​ជាប្រចាំតាមច្រករបៀងដេ៣និងដេ៤ដែលជាកម្មសិទ្ទិឯកជនផ្តាច់​មុខរបស់ឧកញ៉ាគង់ក្រឹងដ៏ល្បីឈ្មោះប្រចាំស្រុកស្នួលខេត្តក្រចេះនិង​ពូកែខាងសម្តែងតួជាសប្បុរសជនតាមរយៈលុយកាក់ដែលប្រមូលបាន​ពី​មុខរបរ​ទុច្ចរឹត​កាប់បំផ្លា​ញ​ព្រៃឈើ​។​
ប្រភពបានឲ្យដឹងទៀតថាក្នុងមួយប់ៗឈើគ្រប់ប្រភេទដូចជាឈើប្រណីត​ប្រភេទឈើធ្នង់ស្រឡៅសុក្រំកកោះនិងឈើឈ្លីករាប់រយម៉ែត្រគូបដឹកតាម​រថយន្តសាមយ៉ុងនិងម៉ូតូមកស្តុកទុកក្បែផ្ទះចំនុចភូមិត្រពាំងស្រែរួចបន្ត ដឹកជញ្ជូនឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងដេ​៣និងដេ៤ដោយមានកម្លាំងប្រដាប់អាវុធក្រោមឱវាទលោកឧកញ៉ាគង់ក្រឹង ចាំ​កាង​ការពារ​សុវត្ថិភាព​ឲ្យ​ទៀតផង​។​
ឈើទាំងនេះត្រូវបានក្រុមឈ្មួញដឹកតាមប្រភេទយីឌុបប្រភេទរថយន្តវេអង រថយន្តសាំយ៉ុងនិងមួយចំនួនទៀតដឹកតាមម៉ូតូរាប់រយគ្រឿងមកលក់ឲ្យ​ឈ្មួញជនជាតិយួនក្រោយបន្ទាយយោធាវរៈសេនាតូចលេខ២០៤ដោយ​ប្រេីកេរ្តិ៍ឈ្មោះឧកញ៉ាគង់ក្រឹងចាំកាងការពារជាចំហនិងចាំដកតុងយកលុយ​បង់ឲ្យសមត្ថកិច្ចគ្រប់ជំនាញនិងអ្នកមានអំណាចរហូតដល់ថ្នាក់ជាតិទៀតផង។​
ក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើបានឲ្យដឹងថាបន្ទាប់ពីទទួលបានគោ​រម្យងារជាឧកញ៉ាឥឡូវងារជាទីប្រឹក្សាក្រសួងការពារជាតិបន្ថែមជំនួញឈើ​ខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមរបស់ឧកញ៉ាគង់ក្រឹងកាន់តែរីក​ធំធាត់ជាលំដាប់ដោយមានឧត្តមសេនីយ៍ជឿនសុវណ្ណថាចាំកាងនិងកាន់តែ​មានអំណាចរហូតហ៊ានឈួសឆាយដីព្រៃរបស់រដ្ឋចាក់ដីក្រហមធ្វើផ្លូវកម្មសិទ្ធិ​ឯកជនចំនួនពីរខ្សែសម្រាប់ឲ្យរថយន្តប្រភេទយីឌុបនិងប្រភេទវេអងអាចដឹក ឈើចំណុះពី៥៥ទៅ៦០ម៉ែត្រគូបឆ្លងដែនទៅប្រទេសវៀតណាមបានដោយ​រលូន គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​។​
តាមប្រភពពីអ្នករកស៊ីឈើបានលួចខ្សិបប្រាប់ថាឈើធ្នង់ត្រូវបង់ប្រាក់ចំនួន​១៥០០រៀលក្នុងមួយគីឡូក្រាមឲ្យទៅឧកញ៉ាគង់ក្រឹងឯឈើប្រភេទផ្សេងទៀត​ត្រូវបង់ចាប់ពី៨០០០ដល់១២០០០ដុល្លារអាមេរិកក្នុងមួយរថយន្តយីឌុប ឫុរថយន្តវេអងទេីបអាចដឹកឈើឆ្លងដែនតាមច្រករបៀងដេ៣និងដេ៤បាន។ តាមតួលេខនេះបញ្ជាក់ថាឧកញ៉ាគង់ក្រឹងនឹងទទួលបានចំណូលរាប់ម៉ឺនដុល្លារ​ក្នងមួយថ្ងៃៗពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ដោយមិនទាន់គិតបញ្ចូលប្រាក់ ចំណេញពីឈើខុសច្បាប់ដែលឧកញ៉ារូបនេះប្រមូលទិញខ្លួនឯងទៀតផង។​
ជាក់ស្តែងដោយសារអំណាចលុយដែលទទួលបានពីជំនួញឈើខុសច្បាប់​យ៉ាងមហាសាលនេះនិងដោយមានបុគ្គលមានអំណាចងារឧត្តមសេនីយ៍​ជាប់ឈ្មោះបញ្ជីខ្មៅអាមេរិចជាខ្នងបង្អែកយ៉ាងរឹងមាំផងនោះឧកញ៉ាគង់ក្រឹង ត្រូវបានគេរៀបចំឲ្យមានការជួបផ្ទាល់ជាមួយត្រកូលថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ ហើយសកម្មភាពជំនួញឈើខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម​របស់​ឧកញ៉ា គង់ ក្រឹ​ង កាន់តែ​រឹងមាំ​និង​កាន់តែ​រីក ធំ​ឡើងៗ​។ ឯសមត្ថកិច្ចពាក់ព័ន្ធកាន់តែខ្លាចអំណាចមេឈ្មួញរូបនេះដោយសម្ងំសុខចាំ​ទទួលតែលុយសំណូកជាថ្នូរនឹងការមិនអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបឡើយ។ ចំពោះសកម្មភាពផ្គើននឹងបទបញ្ជាលេខ០១របស់រដ្ឋាភិបាលពីសំណាក់​ឧកញ៉ាគង់ក្រឹងដែលចូលចិត្តសម្តែងតួជាសប្បុរសជនគេមិនទាន់ដឹងថា ថ្នាក់ដឹកនាំជាតិបានដឹងពីរបរទុច្ចរឹតបំផ្លាញព្រៃឈើខ្មែរដែលឧកញ៉ារូបនេះ កំពុងធ្វើសកម្មភាពកក្រើកទូទាំងខេត្តក្រចេះនេះ។                   ពាក់ព័ន្ធនិងព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com )  យើងមិនអាចសុំការពន្យល់បកស្រាយ ពីអាជ្ញាធរស្រុក~ ខេត្តសមត្ថកិច្ចជំនាញបង្រ្កាបនិងលោកឧញ៉ាគង់ក្រឹងបាននោះទេ៕

FB_IMG_1541847655476

FB_IMG_1541847643719

IMG-20181106-WA0000

IMG-20181106-WA0002

IMG-20181106-WA0001

Filed in: សង្គម

Recent Posts

Bookmark and Promote!