ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី រួមទាំងកូនៗបានធ្វើពិធីប្រារព្ធរំឭក ខួប៤២ឆ្នាំឈ្មោះកូនកំសត់!

 

A267A214-882A-4FF1-A486-AC93648D1C85ត្បូងឃ្មុំៈសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹត្ត បណ្ឌិតប៊ុនរ៉ានីរួមនិងកូនៗនៅព្រឹកព្រលឹមថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៨ នេះបានប្រារព្ធពិធីរំឭកខួប៤២ឆ្នាំនៅមុខផ្នូរសពកូនប្រុសច្បងឈ្មោះ កំសត់នៅក្នុងខេត្តត្បូងឃ្មុំដែលទទួលមរណភាពដោយសាររបបឃោរឃៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេររៀបរាប់ពីការឈឺចាប់ដែល មិនអាចបំភ្លេចបាននៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលមាន ខ្លឹម សារទាំងស្រុងដូចខាងក្រោម៖
កូនប្រុសដ៏កំសត់របស់ពុកនៅថ្ងៃនេះគឺដល់ខួប៤២ឆ្នាំនៃការស្លាប់យ៉ាង វេទនារបស់កូននៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត{១០វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៨}។                                    ពុកនិងម៉ែកូនមិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើង ចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។
ការរៀបចំឡើងនូវផ្នូររបស់កូននិងចម្រៀង“អនិច្ចាកូនកំសត់ប្រវត្តិ ម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ”និង“ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំឭកដល់វិញ្ញាណក្ខ័ន្ឋកូននិងការ ឈឺចាប់នាពេលនោះ។
ពុកនៅចាំបានយ៉ាងច្បាស់ថាក្រោយម៉ោង៦ព្រឹកថ្ងៃទី១០ខែវិច្ចកា ឆ្នាំ១៩៧៦ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូនគ្រូពេទ្យបានធ្វើ ឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូងទៅដល់មន្ទីរពេទ្យ តំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។                       ម្តាយកូនឆ្លងទន្លេម្នាក់ឯង ដោយមិនមានពុកនៅមើលថែទេ។  ពុកមិនបានបំពេញការងារជាប្តីជាឪពុកទេព្រោះពេលនោះមិនថាតែ ពុកនោះទេគឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។                  តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការ ទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះដែលពុកមានឱកាសចូលមើលម្តាយ កូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។
ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើង ចូលដល់មន្ទីរពេទ្យហើយត្រូវអ្នកជំងឺដែលសម្រាកជាមួយម្តាយកូន ស្រែកប្រាប់ថា“រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។            ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ពុកប្រឹង ស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូនក្នុងពេលដែលម្តាយកូនសន្លប់ មិនទាន់ដឹងខ្លួននិងមិនទាន់ដឹងថាកូនស្លាប់នៅឡើយអាស្រ័យដោយ នៅបន្ទប់ផ្សេងគ្នាពុកអត់ធ្វើអ្វីបានទេកូនពុកបានសុំមេបញ្ជាការឃោរ ឃៅដើម្បីយកសពកូនទៅកប់និងនៅមើលថែទាំម្តាយកូនក្រោយឆ្លងទន្លេ។មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេតែពុកត្រូវរងនូវការ ប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “មិត្តឯងមិនមែនគ្រូពេទ្យទេ”“បើមិត្តឯងនៅក៏អាកូននេះមិនរស់ឡើង វិញដែរ”មានពេទ្យយកខ្មោចកូននេះទៅកប់ហើយមិនបាច់កប់ខ្លួនឯង” “ការងារអង្គការសំខាន់ជាងការងារបុគ្គល” ។ល។
ឈឺចាប់ណាស់កូនតែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រមា១ដែលដោះចេញពីកពុកដើម្បី រុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូន ដែលទើប ដឹង ខ្លួនបន្ទាប់ពីសន្លប់ហើយប្រាប់គាត់ថា កូនស្លាប់ហើយនិង ដាក់ ឈ្មោះកូនថា “កំសត់”។ឈ្មោះនេះនៅជាប់ ជានិច្ចក្នុង វិញ្ញា    ណពុកហើយកូនកំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។
ពួកគេបង្ខំឱ្យពុកចាកចេញពីម្តាយកូននិងខ្មោចកូនទាំងការឈឺចាប់ជា មួយទឹកភ្នែករាប់ម៉ឺនដំណក់។                                        ៣ថ្ងៃក្រោយមកទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មីដែល កំពុងមានជំងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា“សល់”។   ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបូរាណខ្មែរកាយទម្លាក់ សុកចេញទើបសង្គ្រោះជីវិតម្ដាយកូនបាន។                       ពុកសុំទោសកូនដែលពុកមិនដឹងថាសាកសពកូនគេយកទៅកប់ឬបោះ ចោលនៅទីណាព្រោះការងារបន្ទាន់របស់ពុកគឺត្រូវយកម្តាយកូនចេញ ពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបូរាណវិញ។                       ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេសង្ឃឹមថា កូនយោគយល់ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សម្រាប់ កូនតាំងពីទសវត្សឆ្នាំ១៩៨០មក។
រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះទឹកភ្នែកពុកតែង តែហូរចេញមកនេះជាទឹកភ្នែកនឹកដល់កូនកំសត់ជាទឹកភ្នែកនឹកដល់ ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្សជាទឹកភ្នែកនឹកដល់ ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុលពតសម្លាប់និងធ្វើបាប ដូចក្រុមគ្រួសារយើងដែរ។
កន្លងមកប្អូនប្រុសប្អូនស្រីនិងក្មួយៗរបស់កូនបានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យកូនផងដែរ។                កូនកំសត់សូមព្រលឹងកូនបន្តតាមថែរក្សាពុកម៉ែប្អូនៗនិងក្មួយៗរបស់ កូនតទៅទៀតពុកនៅតែសូមការយោគយល់ពីកូនដែលមិនបានយក សពកូនទៅបញ្ចុះដោយខ្លួនឯង។                                     ពុកត្រូវអត់ធ្មត់និងធ្វើតាមបញ្ជារបស់ពួកឃាដកតែការអត់ធ្មត់នោះ ហើយដែលរក្សាជីវិតពុកនិងម៉ែកូនព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំ ណែកដឹកនាំចលនាតស៊ូរំដោះជាតិនិងប្រជាជនពីរបបប្រល័យពូជ សាសន៍ប៉ុលពតនិងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ។
ថ្ងៃនេះគឺជាថ្ងៃឯករាជ្យជាតិខួបលើកទី៦៥ពុកគួរតែសប្បាយប៉ុន្តែការ ឈឺចាប់បន្តយាយីអារម្មណ៍របស់ពុកជានិច្ច។                         មានតែពេលពុកស្លាប់ប៉ុណ្ណោះទើបអាចបញ្ចប់ការឈឺចាប់នេះបាន៕

3BAA2D28-ADE8-494C-AB8E-5B8D727B8B2B

05186D51-3443-4F09-AEE5-34AA4F5FF4FA

5FB6C307-5985-4E22-9055-DCFEFB2D861F

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!