ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍ លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធ ឡើងដើម្បីរំឭកពីការទទួលបានឯករាជ្យ ពីអាណានិគមបារាំង ក្រោមព្រះរាជបូ ជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ!

 

photo_2018-11-09_08-10-02ភ្នំពេញៈនៅព្រឹកថ្ងៃទី៩វិច្ឆិកាព្រះករុណាសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងជាព្រះរាជ អធិបតីដ៏ខ្ពង់ខ្ពស់នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥នៃការ ដណ្តើមបានឯករាជ្យសម្រាប់កម្ពុជានៅមុខព្រះបរមរាជវាំងដោយមាន ការចូលរួមពីមហាជន និងការដើរព្យុះហយាត្រាផ្សេងទៀត។    នេះគឺជាការប្រារព្ធបុណ្យឯករាជ្យជាតិកម្ពុជាប្រកបដោយមោទនភាព និងស្ថិតនៅក្នុងបរិបទកម្ពុជាពោរពេញទៅដោយសុខសន្តិភាពពេញ លេញស្ថិរភាពនយោបាយនិងពលរដ្ឋខ្មែរពោរពេញទៅដោយសេចក្តី សុខនិងប្រទេសជាតិពោរពេញទៅដោយការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រសិនបើកម្ពុជាមិនមានសុខសន្តិភាពទេនោះពលរដ្ឋខ្មែរក៏មិនអាចនឹង ប្រារព្ធទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួនក្នុងភាពសប្បាយរីករាយបានឡើយ។ ម្យ៉ាងទៀតប្រសិនបើអង្គការចាត់តាំងនយោបាយរបស់បដិវត្តន៍ពណ៌ មានវត្តមាននៅកម្ពុជានិងប៉ុនប៉ងបំផ្លាញជាតិនិងប្រជាជនកម្ពុជានោះ ក៏កម្ពុជាមិនប្រាកដថាមានទាំងស្ថិរភាពនយោបាយនិងប្រជាពលរដ្ឋ មានសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តនោះដែរ។
តាមពិតទៅសន្តិភាពពេញលេញដែលកម្ពុជាមានសព្វថ្ងៃនេះគឺជាស្នាដៃ និងការប្រឹងប្រែងដឹកនាំបញ្ចប់សង្គ្រាមតាមរយៈនយោបាយ{ឈ្នះ-ឈ្នះ}របស់សម្តេចតេជោហ៊ុន សែននាយករដ្ ឋមន្ត្រីនិង ជា  ប្រមុខនៃគណបក្សប្រជាជនកម្ពុជា។                               សម្តេចតេជោហ៊ុនសែនជាស្ថាបនិកសន្តិភាពពេញលេញនៅកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៨នៅវិមានសន្តិភាពថា៖ {ការញុះញង់ដើម្បីបំផ្លាញសុខសន្តិភាពមិនត្រូវអត់ឱននោះទេ។ ការធ្វើរដ្ឋប្រហារតាមយោធាក៏ដូចជាតាមវិធីផ្សេងៗដែលមិនមែនជា ដំណើរការប្រជាធិបតេយ្យមិនអាចអត់ឱនឲ្យបាននោះឡើយ។
ចង់នរណាថាយ៉ាងម៉េចឲ្យខ្ញុំក៏ថាទៅប៉ុន្តែអ្នកដែលថាឲ្យខ្ញុំក៏បានទទួល ប្រយោជន៍ពីនយោបាយរក្សាសុខសន្តិភាពរបស់ខ្ញុំនេះផងដែរ}។ ពលរដ្ឋខ្មែរទាំងអស់ពិតជាបានមើលឃើញពីជម្រៅចិត្តដ៏ស្មោះសចំពោះ ជាតិសាសនានិងព្រះមហាក្សត្ររបស់រដ្ឋបុរសកម្ពុជាម្នាក់នេះដែលបាន យកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិនិងប្រជាជនកម្ពុជាពីក្រញ៉ាំ ដៃនៃរបបវាលពិឃាតខ្មែរក្រហមនិងខិតខំនាំយកសន្តិភាពពេញលេញជូន ប្រទេសជាតិខ្មែរដែលទទួលរងគ្រោះដោយឥទ្ធិពលភូមិសាស្ត្រនយោបាយ រវាងប្លុកសេរីនិងប្លុកកុម្មុយនិស្តនិងសង្គ្រាមហែកហួរគ្នារវាងខ្មែរនិងខ្មែរ។
គេអាចបង្កើតភ្នក់ភ្លើងសង្គ្រាមតែមួយប៉ព្រិចភ្នែកប៉ុន្តែគេត្រូវតែចំណាយ ពេលរាប់សិបឆ្នាំដើម្បីពន្លត់វាវិញនិងត្រូវចំណាយថវិកាពេលវេលាដើម្បី កសាងប្រទេសជាតិឡើងវិញ។                                      ហេតុដូច្នេះហើយបានជាស្ថាបនិកសន្តិភាពសម្តេចតេជោហ៊ុនសែន ប្រកាសការពារសន្តិភាពដែលកម្ពុជារកបានដោយលំបាកនេះឱ្យបាន គង់វង្សស្ថិតស្ថេរជាដាច់ខាតទោះបីជាក្នុងតម្លៃណាក៏ដោយព្រោះថា ទម្រាំនឹងបានសន្តិភាពក្នុងដៃមានការលះបង់នូវជីវិតពលរដ្ឋខ្មែរជា ច្រើន សែន លាននាក់។
ឯករាជភាពជាតិដែលខ្មែរទទួលបានពីបារាំងគឺជាស្នាព្រះហស្ថរបស់ ព្រះបរមរតនកោដ្ឋហើយពលរដ្ឋខ្មែរត្រូវការពារឱ្យខាងតែបាននូវឯក រាជ្យជាតិនេះដោយមិនអនុញ្ញាតឱ្យជនណាម្នាក់យកឯករាជភាពជាតិ នៃប្រទេសកម្ពុជាទៅដាក់ក្រោមបាតជើងបរទេសនិងបំផ្លាញឯករាជ្យ បូរណភាពដែនដីនិងអធិបតេយ្យ ជាតិឡើយ។                    បច្ចុប្បន្ននេះក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកដឹកនាំដោយ សមរង្ស៊ីនិងកូនស្រីកឹមសុខាគឺកឹមមនោវិទ្យាបានកំពុងបំផ្លាញឯករាជ ភាពជាតិខ្មែរនេះដោយបានលុតជង្គង់ឱនក្បាលបម្រើមហិច្ឆតាបរទេ សមួយចំនួនដើម្បីបំពេញមហិច្ឆតាអំណាចផ្ទាល់ខ្លួននិងបក្ខពួកមួយ ក្តាប់តួចរបស់ខ្លួន។                                                    ពួកគេបានអំពាវនាវឱ្យបរទេសឈប់ផ្តល់ជំនួយដល់កម្ពុជាឈប់វិនិ យោគនៅកម្ពុជានិងឈប់ទិញទំនិញពីកម្ពុជាដែលជាទង្វើបំផ្លាញជាតិ និងប្រឆាំងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សមិទ្ធផលដ៏មហាអស្ចារ្យរបស់ក្រុមជនក្បត់ជាតិទាំងនេះដែលតបស្នង វិញសម្រាប់ជាតិនិងប្រជាជនកម្ពុជានោះគឺការនាំឱ្យខ្មែរបែកបាក់ចំណង សាមគ្គីធ្វើឱ្យចៅហ្វាយបរទេសរបស់ពួកគេប្រមាថខ្មែរសព្វបែបយ៉ាង និងព្រមានដាក់សម្ពាធនយោបាយនិងទណ្ឌកម្មសេដ្ឋកិច្ចឬផ្តាច់ប្រព័ន្ធ អនុគ្រោះពន្ធដល់ទំនិញកម្ពុជាដែលនាំចូលទៅសហភាពអឺរ៉ុបថែមទៀត។ ទង្វើដ៏ស្មោគគ្រោករបស់ពួកគេមិនត្រូវអត់ឱនបានឡើយហើយជនដែល បានឃុបឃិតនឹងបរទេសរៀបចំផែនការបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាដូចជាកឹមសុខាគួរត្រូវកាត់ទោសចំពោះមុខ ច្បាប់មិនអាចលើកលែងទម្លាក់បទចោទប្រកាន់និងដោះលែងជនក្បត់ ជាតិរូបនេះឱ្យមានសេរីភាពបានទេ។                                  អ្នកសមគំនិតផ្សេងទៀតក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ កម្ពុជាប្រារព្វទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៥នៅពេលនេះគឺស្ថិត ក្នុងបរិបទមួយដែលកម្ពុជាបានបង្ហាញភាពចាស់ទុំទាំងផ្នែកនយោបាយ ការទូតប្រជាធិបតេយ្យសិទ្ធិមនុស្សនិងកំណើនផ្នែកសេដ្ឋកិច្ចទៅដល់ ពិភពលោកនិងប្រាប់ពិភពលោកថាកម្ពុជាគឺជារដ្ឋឯករាជ្យអធិបតេយ្យ និងបូរណភាពដែនដីមានសិទ្ធិពេញលេញក្នុងការចាត់ចែងវាសនាជាតិ របស់ខ្លួននិងមិនត្រូវបន្តព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាទៀតឡើយ។
កម្ពុជានៅពេលនេះបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបុណ្យ ឯករាជ្យជាតិក្រោមបរិយាកាសវិជ្ជមាន និងមោទនភាព។        មោទនភាពតាមរយៈ៖ ទី១/ពលរដ្ឋខ្មែរជាង៨៣%ដែលមាន   ឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៨,៣លាននាក់ បាន        អញ្ជើញទៅបោះឆ្នោត ហើយពលរដ្ឋ ៧៧% បានជ្រើសរើស   គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសការពារសន្តិភាព     និងការអភិវឌ្ឍនិងចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទី២/កម្ពុជាត្រូវបានទទួលស្គាល់ថាបានដើរតួនាទីសំខាន់នៅក្នុងតំបន់ និងនៅលើពិភពលោកតាមរយៈតួនាទីជាច្រើនដែលកម្ពុជាទទួលបាន ហើយទំនាក់ទំនងការទូតជាមួយប្រទេសនានាគឺធ្វើឡើងក្នុងភាពជាដៃ គូដោយ ស្មើសិទ្ធិនិងស្មើភាព។
ភាពជោគជ័យនៃបេសកកម្មការទូតក្រោយការរៀបចំបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៦របស់សម្តេចតេជោហ៊ុនសែននៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅប្រទេសប៊ែលហ្ស៊ិករហូត ដល់ទទួលបានការទុកចិត្តនិងការសម្រេចជាឯកច្ឆន្ទពីសមាជិកឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ២០២០ថែមទៀត និងកិច្ចប្រជុំនៅប្រទេសស្វីសជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិ ជាច្រើនទៀត។                                                       ទី៣/កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ពីស្ថាប័នធនាគារពិភព លោកនិងធនាគារអភិវឌ្ឍអាស៊ីថាសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៨ នៅតែមានកំណើនខ្ពស់ប្រមាណ៧% ក្នុងមួយឆ្នាំ។             ទី៤/កម្ពុជាមានសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍហើយក្រោយការ បោះឆ្នោតសកលនាថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ស្ថានភាពនយោបាយល្អ ពលរដ្ឋគ្មានការភ័យខ្លាចគ្មានការព្រួយបារម្ភឡើយគឺខុសគ្នាឆ្ងាយពីស្ថាន ភាពក្រោយការបោះឆ្នោតឆ្នាំ២០១៣ពលរដ្ឋរស់នៅក្រោមការភ័យខ្លាច ដោយសារតែក្រុមបក្សប្រឆាំងអនុវត្តផែនការបដិវត្តន៍ពណ៌បំផ្លាញកម្ពុជា និងប៉ងឡើងកាន់អំណាច តាមបែបមិនប្រជាធិបតេយ្យ។        ទី៥/ក្រៅពីទទួលបានការដំឡើងប្រាក់បៀវត្សរ៍កម្មករកម្មការិនីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនបើកប្រាក់ខែ២អាទិត្យម្តងចាប់ពីខែមករា ឆ្នាំ ២០១៩នេះតទៅ៕

fn-2018-11-09-00-14-45-0

fn-2018-11-09-00-14-45-1

photo_2018-11-09_08-12-08

photo_2018-11-09_08-12-10

photo_2018-11-09_08-12-09

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!