ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ស៊ុយ ឌីម៉ង់កូនប្រុស បង្កើតលោក ស៊ុយ សែមរដ្ឋមន្រ្តី ក្រសួងរ៉ែនិងថាមពលត្រូវតែងតាំង ជារដ្ឋលេខាធិការនៅក្នុង​ក្រសួង ​រ៉ែនិង​ថាមពល!

photo_2018-11-06_21-23-37​ភ្នំពេញ៖លោកស៊ុយឌីម៉ង់កូនប្រុសរបស់លោកស៊ុយសែមរដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពលនៅពេលនេះត្រូវបានតែងតាំងជារដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​។                                             ព្រះរាជក្រឹត្យតែងតាំងលោកស៊ុយឌីម៉ង់ជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលដែលលោកស៊ុយសែមជាឪពុកធ្វើជារដ្ឋមន្ត្រីត្រូវបាន​ផ្សព្វផ្សាយនៅយប់ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៨កាលពីម្សិលមិុញ ដោយមានការតែងតាំងបន្ថែមរដ្ឋលេខាធិការ២រូបនិងអនុរដ្ឋលេខា ធិការ២​រូប នៅ​ក្រសួង​រ៉ែនិង​ថាមពល​។​
មុនក្លាយជារដ្ឋលេខាធិការលោកស៊ុយឌីម៉ង់អគ្គនាយកក្នុងក្រសួង​រ៉ែ និង​ថាមពល​។                                                      តាំងពីដើមមកបុគ្គលិកក្នុងក្រសួងជ្រួញចិញ្ចើមខ្សិបខ្សៀវគ្នាមិន សប្បាយចិត្តនឹងលោកស៊ុយឌីម៉ង់ទេពោលគឺឪកូនកាន់ក្រសួងតែ១។​
កាលពីឆ្នាំ២០១៥លោកស៊ុយឌីម៉ង់ដែលជាកូនប្រុសរបស់រដ្ឋមន្ត្រី​ក្រសួងរ៉ែនិងថាមពលលោកស៊ុយសែមត្រូវបានតែងតាំងជាអ្នកនាំ ពាក្យក្រសួងបន្ថែមលើមុខងារជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ច ការទូទៅរបស់ក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររៀបចំ​ឯកសារគោលណែនាំស្តីពីកិច្ចការរដ្ឋបាលរបស់ក្រសួងរ៉ែនិងថាមពល។​
តួនាទីនិងភារកិច្ចដែលមានចែងនៅលើគេហទំព័ររបស់ក្រសួងរ៉ែនិង​ថាមពលបង្ហាញថាអគ្គនាយកដ្ឋានកិច្ចការទូទៅនេះទទួលខុសត្រូវ​លើផ្នែករដ្ឋបាលនិងព័ត៌មានវិទ្យាផ្នែកបុគ្គលិកគណនេយ្យនិងហិ រញ្ញវត្ថុសហប្រតិបត្តិការនិង​កិច្ចការ​អាស៊ាននិង​នីតិកម្ម​។
មន្ត្រីក្នុងក្រសួងបានលើកឡើងថាកូនកាន់ផ្នែករដ្ឋបាលផ្នែកគណនេយ្យ និងហិរញ្ញវត្ថុក្នុងក្រសួងដែលមានឪជាមេក្រសួងគឺមិនល្អទេជាទំនាស់​ផលប្រយោជន៍ខុសត្រូវចែកមិនដាច់ហើយអ្នកទឹកភ្នែកគឺមន្ត្រីក្រោមឱវាទ។​
​មន្ត្រី​ក្នុង​ក្រសួងក៏បាន​បន្ថែមថា(ការតែងតាំងសាច់ញាតិជាកូន- ឪពុកក្នុងក្រសួងតែមួយបែបនេះគឺមិនមែនជាគំរូល្អទេនិងជាការបំបាក់ ទឹកចិត្ត​មន្ត្រី​ជុំវិញ ដែលមាន​ស្នាដៃ​ល្អតែ​គ្មាន​ឱកាស​ដូច​ឪ​កូន​។រឿងដែលបារម្ភនិងការបំបាក់ទឹកចិត្តដល់ការខំធ្វើល្អគឺនៅត្រង់ផល ប្រយោជន៍​ជាតិ នឹង​តូច​ជាង​ផលប្រយោជន៍​ឪ​កូន​)។​
យ៉ាងណាក៏ដោយជាឪពុកគឺសប្បាយចិត្តហើយដែលជួយកូនឲ្យ​មានឱកាសកាន់តែធំឡើងនៅក្នុងក្រសួងខ្លួនក៏ប៉ុន្តែការរៀបចំបែបនេះ នឹងបង្កើតឲ្យមានជំងឺសង្គមដ៏រ៉ាំរៃដែលពិបាកព្យាបាលការបាក់ស្រុត នៅពេល​អនាគត៕

photo_2018-11-06_21-08-50

photo_2018-11-06_21-10-07

photo_2018-11-06_21-06-50

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!