ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើដល់និស្សិតពេទ្យគ្រប់រូបត្រូវគោរព ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន!

 

fn-2018-11-01-15-24-49-1ភ្នំពេញ៖លោកសាស្ដ្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានស្នើដល់និស្សិតពេទ្យគ្រប់រូបត្រូវខិតខំលើកកម្ពស់និងត្រូវគោរព ឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈនៅពេលដែលចុះធ្វើកម្មសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈរបស់ខ្លួន។                         ការថ្លែងបែបនេះរបស់លោករដ្ឋមន្ដ្រីក្នុងឱកាសអញ្ជើញបើកបវេសន កាលឆ្នាំសិក្សា២០១៨-២០១៩នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល នៅថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០១៨នេះ។
លោករដ្ឋមន្ដ្រីម៉មប៊ុនហេងបានក្រើនរំលឹកដល់និស្សិតពេទ្យទៀតថា “ពេលកំពុងសិក្សារៀនសូត្រត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព កម្លាំងកាយចិត្ដដើម្បីក្រេបយកចំណេះវិជ្ជានេះយកទៅប្រើប្រាស់ ប្រកបដោយសមត្ថភាពគុណភាពនិងប្រសិទ្ធិភាពខ្ពស់ដល់អ្នកជំងឺ”។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា“សម្រាប់សាកលវិទ្យាល័យវិទ្យាសា ស្ដ្រសុខាភិបាលវិញត្រូវខិតខំបន្ដលើកកម្ពស់គុណភាពនៃការបណ្ដុះ បណ្ដាលនូវចំណេះជំនាញនិងវិធីសាស្ដ្របង្រៀនថ្មីៗទាន់សម័យបច្ចុប្បន្ន ទាំងឧបករណ៍ទ្រឹស្ដីដើម្បីធានាបានថានិស្សិតរបស់យើងទទួលបាននូវ ចំណេះដឹង ជំនាញ និងឥរិយាបថល្អ”។
ជាការឆ្លើយតបលោកសាស្រ្តាចារ្យសាផុនវឌ្ឍនៈសាកលវិទ្យាធិការនៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានថ្លែងថា“យើងខ្ញុំទាំងអស់ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីបណ្ដុះបណ្ដាលចំណេះជំនាញ ជូនដល់និស្សិតពោរពេញទៅដោយសមត្ថភាពចំណេះជំនាញយ៉ាងពិតប្រាកដ”។
បច្ចុប្បន្ននេះសាកលវិទ្យាល័យបាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យកាន់មាន ភាពល្អប្រសើរឡើងនូវគុណភាពនៃការបណ្ដុះបណ្ដាលស្របតាមចក្ខុវិស័យ របស់ខ្លួនដែលប្រែក្លាយសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលជាថ្នាល បណ្ដុះបណ្ដាលឈានមុខគេក្នុងវិស័យវិទ្យាសាស្ដ្រសុខាភិបាលដែលទទួល បាននូវការទទួលស្គាល់ថ្នាក់ជាតិនិងអន្ដរជាតិហើយជាមជ្ឈដ្ឋានមួយដែលគ្រូ និស្សិតមន្ដ្រីនិងបុគ្គលិកសុទ្ធតែខិតខំនាំមកនូវឧត្ដមភាពក្នុងការបង្រៀន ការសិក្សា ការស្រាវជ្រាវ និងការផ្ដល់សេវាសាធារណៈ ។​
លោកសាស្រ្តាចារ្យសាផុនវឌ្ឍនៈបានបញ្ជាក់បន្ថែមថាក្នុងឆ្នាំ២០១៧-២០១៨ កន្លងមកនេះសាកលវិទ្យាល័យបានបណ្តុះបណ្តាលនិសិ្សតមានចំនួនសរុប ៦,១៤៣នាក់ក្នុងនោះមាននិស្សិតស្រីចំនួន៣,១៨១នាក់និងនិសិ្សតទទួល អាហារូបករណ៍របស់រាជរដ្ឋាភិបាលកម្ពុជាមានចំនួន៦៤៦នាក់។ និសិ្សតថ្នាក់វេជ្ជបណ្ឌិតឯកទេសចំនួន១០៤នាក់បានទទួលអាហារូបករណ៍ ពីសម្តេចតេជោ នាយករដ្ឋមន្រី្តកម្ពុជា។                             ព្រមទាំងដំណើរការបណ្តុះបណ្តាលលើគ្រប់មុខជំនាញនិងគ្រប់កម្រិតក្នុង វិស័យសុខាភិបាលពិសេសបានដំណើរការថ្នាក់កម្មវិធីអន្តរជាតិផ្នែកវេជ្ជសាស្រ្ត ផ្នែកគិលានុបដ្ឋាក និងផ្នែកឱសថសាស្រ្ត។                        សាកលវិទ្យាល័យបានជ្រើសរើសសាស្រ្តាចារ្យឆ្នើមសម្រាប់ឆ្នាំសិក្សា២០១៧ -២០១៨ចំនួន១៨នាក់មន្រី្តបុគ្គលិកឆ្នើមសម្រាប់ឆ្នាំ២០១៨ចំនួន១៥នាក់ និងនិសិ្សត ចំនួន១០៣នាក់ផងដែរ។
លោករដ្ឋមន្ដ្រីម៉មប៊ុនហេងបានថ្លែងឲ្យដឹងផងដែរថារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រី្តកម្ពុជាបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្សជាពិសេសក្នុងវិស័យសុខាភិ បាលដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិ បាល នីតិកាលទី៦ នៃរដ្ឋសភា៕

fn-2018-11-01-15-24-50-2

fn-2018-11-01-15-24-51-7

fn-2018-11-01-15-24-52-11

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!