ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក លាង ហៃប្រធានការិយាល័យ គយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញរងការិះគន់ប្រព្រឹត្តពុករលួយ!

 

IMG-20181031-WA0000

ប្រភពថ្មីៗនេះក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាស យានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថាលោកលាងហៃចូលកាន់​តំណែងជាប្រធានការិយាល័យគយប្រចាំច្រកនេះជំនួសលោកហ៊ីវ សុធារិទ្ធមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមសាងភាពល្បីល្បាញខាងពុក រលួយ​មិន​ចាញ់​លោក ហ៊ី​វ  សុធា​រិ​ទ្ធ នោះទេ​ ។
ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថាលោកលាងហៃកំពុងរៀបចំបណ្ដាញ​ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដោយតម្រូវឲ្យមានការបង់លុយសម្រាប់​ឯកសារប្រតិវេទន៍គយក្នុងមួយឯកសារចាប់ពី៣៥ដុល្លាររហូតដល់៧៥ដុល្លារ។
ប្រភពបានឲ្យដឹងទៀតថាការបង់លុយពី៣៥ទៅ៧៥ដុល្លារគឺសម្រាប់​ឯកសារដែលគ្មានកំហុសចំណែកឯកសារដែលមានកំហុសតិចតួច​ត្រូវក្រុមមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោកលាងហៃគាបយក លុយពីអ្នករត់ការឯកសារនាំចូលទំនិញយ៉ាងពេញបន្ទុកតែម្តង។
បញ្ហានេះគឺជារឿងដែលលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោកគុណញឹមអគ្គនាយកនៃអគ្គនាយ កដ្ឋានគយនិងរដ្ឋាករគួរពិនិត្យមើលខ្លះផងព្រោះបច្ចុប្បន្នលោកលាង ហៃកំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងងងើល។ អាចនិយាយបានថាលោកលាងហៃកំពុងអនុវត្តន៍តាមរូបមន្តពុករលួយ​របស់លោកហ៊ីវសុធារិទ្ធយ៉ាងខ្ជាប់ខ្ជួនគឺខំប្រឹងប្រមូលលុយតាមច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​
ទន្ទឹមនឹងនេះលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយ​របស់លោកលាងហៃប្រធានការិយាល័យគយច្រកអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញផងដែរព្រោះមន្ត្រីគយរូបនេះកំពុងប្រព្រឹត្តអំពើពុក រលួយ​គ្មាន​ញញើត​អ្វី​ឡើយ​។​
នៅពេលលោកលាងហៃចូលកាន់តំណែងជាប្រធានការិយាល័យគយ​ច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជំនួសលោកហ៊ីវសុធារិទ្ធមិនបាន​ប៉ុន្មានផងក៏ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយដើម្បីសាងភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​។ ប្រភព​មន្ត្រី​គយ​មួយចំនួន​នៅ​ច្រក​អាកា ស យានដ្ឋានអន្តរជាតិភ្នំពេញបានបង្ហើបឲ្យដឹងថាលោកលាងហៃបន្ត​យកវិធីរបស់លោកហ៊ីវសុធារិទ្ធមកប្រើប្រាស់ដើម្បីប្រមូលលុយតាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោកគុណញឹម ដែលជា​មេគយធំចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកលាងហៃ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាបន្ទាន់​។
បើតាមការអះអាងពីអ្នករត់ការឯកសារនាំចូលទំនិញផ្សេងៗក៏ដូចជា​អ្នករត់ការនាំចូលទំនិញវិនិយោគបានឲ្យដឹងថាសម្រាប់ទំនិញវិនិយោគ​នាំចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រូវបង់លុយប្រមាណ​៧៥​ដុល្លារ​ជា​កំហិត​។ ក្នុងនោះទី១-ត្រូវបង់លុយ៥ដុល្លារសម្រាប់មន្ត្រីគយទទួលផែនចុះលេខ​ឈ្មោះធឿនទី២-បង់លុយចំនួន២០ដុល្លារសម្រាប់គណនេយ្យឈ្មោះ សារ៉ាន់ទី៣-ត្រូវបង់លុយ១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិង ១០​ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ​។ ទី៤-ត្រូវបង់លុយ២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុកបញ្ចុះ​ឯកសារនិងទី៥-ត្រូវបង់ឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារ ជា​កិច្ចបញ្ចប់​ដោយ​មិនអាច​តវ៉ា​បានឡើយ​។
ប្រភពបានឲ្យដឹងទៀតថាសូម្បីតែទំនិញនាំចេញក៏ត្រូវបង់លុយឲ្យ​ក្នុងមួយឯកសារ៣៥ដុល្លារផងដែរដូច្នេះលោកលាងហៃនិងបក្ខពួក​អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោកគុណញឹមអគ្គនាយក​គយពិនិត្យមើលរឿងអាស្រូវពុករលួយរបស់លោកលាងហៃប្រធានការិ យាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់។
ពាក់ព័ន្ធនិងការិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកលាងហៃ ប្រធាន ការិយាល័យគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបាននោះទេ៕

IMG-20181031-WA0001

Filed in: Uncategorized, សង្គម

Recent Posts

Bookmark and Promote!