កំពង់ធំ៖ដើម្បីបន្តបម្រើប្រជាពលរដ្ឋអស់ពីទឹកចិត្តមិនគិតពីថ្ងៃឈប់ សម្រាកនៅព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០១៨លោកឧត្តមសេនីយ៍ទោ សោមស៊ុនមេបញ្ជាការរងយោធភូមិភាគទី៤មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំបានបន្តដឹកនាំសហការីរួមជាមួយអាជ្ញាធរដែន ដីជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋទីទ័លក្រចំនួន ១គ្រួសារទៀតដែលរស់នៅភូមិពោធិ៍សែនស្នាយសង្កាត់ស្រយូវក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។
អ្នកស្រីជារីអាយុ៥៤ឆ្នាំស្វាមីស្លាប់ចោលដោយសារត្រូវខ្យល់ព្យុះរំលំ ផ្ទះសង្កត់លើបណ្តាលឲ្យបែកក្បាលនិងបាក់ជើងកាលពីឆ្នាំ២០១៥ ហើយត្រូវបន្តព្យាបាលដល់ឆ្នាំ២០១៧ទើបទទួលមរណភាព។ ក្រោយពេលទទួលមរណភាពស្វាមីគាត់បានបន្សល់មរតកឲ្យគាត់ សម្រាប់សងថ្លៃជំពាក់មីក្រូហិរញ្ញវត្ថុឯកជនក្នុងមួយខែចំនួន៣០០,០០០រៀល។
បច្ចុប្បន្នអ្នកស្រីជារីបានចិញ្ចឹមចៅកំព្រាម្នាក់នៅក្នុងបន្ទុករស់នៅក្នុង ខ្ទមកំសត់បែកបាក់ដំបូលប្រក់ស្លឹកត្នោតធ្លុះធ្លាយដោយប្រកបរបរបេះ ត្រកួនលក់និងជួយលក់អីវ៉ាន់ឲ្យគេដោយគេឲ្យប្រាក់ឈ្នួលក្នុងមួយ ថ្ងៃ៥,០០០រៀល ហើយពេលខ្លះបានធ្វើ ពេលខ្លះមិនបានធ្វើ។
អ្នកស្រីមានកូនចំនួន៥នាក់ខណៈកូន៤នាក់មានគ្រួសារមិនដឹងជា ទៅរស់នៅទីណា មិនដែលមកជួបមុខគាត់ឡើយ។ រីឯកូនស្រីម្នាក់ទៀតកំពុងធ្វើការនៅរោងចក្រនៅរាជធានីភ្នំពេញជួន កាលបានផ្ញើប្រាក់មកគាត់១០០ដុល្លារអាមេរិកតែខែខ្លះមិនបានផ្ញើ ត្រូវបង្ខំឲ្យគាត់ខិតខំរកប្រាក់ដោយស៉ីឈ្នួលគេផ្សេងៗឬបេះក្រកួន លក់ ដើម្បីបានប្រាក់មកសងធានាគារ មីក្រូហិរញ្ញវត្ថុឯកជន។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះលោកឧត្តមសេ នីយ៍ទោសោមស៊ុនបាននាំយកអំណោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ជូនគាត់រួមមាន៖ អង្ករ៥០គីឡូក្រាម,មី២កេស,ទឹកត្រីនិងទឹកស៊ីអ៉ីវ២យួរ និង ថវិកា ចំនួន១០០,០០០រៀលផងដែរ៕