ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

រដ្ឋបាលជល់ផលខេត្តកំពង់ធំ កំពុងត្រូវថ្នាំសន្ដំឈ្មួញនេសាទ ប្រើឧបករណ៍ខុសច្បាប់ពេញ ផ្ទៃបឹងទន្លេសាប!

 

FB_IMG_1540562015326ឈ្មួញធំៗនេសាទប្រើឧបករណ៍ខុសច្បាប់និងបំពាក់ម៉ាស៊ីនធំៗលើទូក ហើយប្រើអួនអូសក្រឡាញឹកគឺជាឧបករណ៍ខុសច្បាប់យ៉ាងធ្ងន់ធ្ងរតែ មន្ត្រីជលផលបិតភ្នែកដេកលក់អស់ខេត្តកំពង់ធំការបំពាក់ម៉ាស៊ីនលើ​ទូកហើយប្រើអួនអូសដោយប្រើម៉ាសីុនគឺជាឧបករណ៍ខុសច្បាប់ស្តីពី​ច្បាប់ជលផលប៉ុន្តែទូកដែលបំពាក់ឧបករណ៍របៀបនេះមានប្រមាណ​ជាង១០គ្រឿងដែលកំពុងប្រព្រឹត្តល្មើសខុសច្បាប់រាល់ថ្ងៃនៅចំណុច​​​កោះតាបរបឹងទន្លេសាបស្ថិតក្នុងឃុំផាត់សណ្តាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៥ខែតុលា២០១៨គេឃើញទូកឈ្មួញ ទិញត្រីល្អិតៗនិងទូកអ្នកអូសអដោយម៉ាស៊ីននេះបានមកប្រមូលទិញ ត្រីតាមទូកដែលកំពុងនេសាទនៅចំណុចកោះតាបរក្បែរស្នាក់ការលោក យ៉ាន់ វីសាក់ ហៅសែ នាយផ្នែកជលផលផាត់សណ្តាយ។ យោងតាមប្រភពពីអ្នករកស៊ីអូសអួនដោយម៉ាស៊ីនដែលភាគច្រើនជាជន​ជាតិវៀតណាមបានឱ្យដឹងថាថៅកែបានរត់ការបង់លុយឱ្យសមត្ថកិច្ចជំនាញ​​ ដើម្បីឱ្យពួកគាត់ចេញអូសប៉ុន្តែអូសបានត្រូវតែយកមកលក់ឱ្យថៅកែ។ ប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងប្រមូលទិញត្រីនោះបាននិយាយថា ​ក្នុងមួយថ្ងៃឈ្មួញទិញត្រីល្អិៗបានជាច្រើនតោនហើយយប់ឡើងទើបមាន រថយន្ត​ចាំដឹក​ចេញ​យកទៅលក់នៅតាមផ្សារនានា ឬភ្នំពេញ។
នៅក្នុងបឹងទន្លេសាបមិនអាចទាក់ទងលោកយ៉ាន់វិសាក់ហៅសែនាយផ្នែក ជលផលផាត់សណ្ដាយ។
សូមបញ្ជាក់ថាក្នុងច្បាប់ជលផលមិនអនុញ្ញាតឲ្យប្រើស្បៃក្រឡាញឹកនេះទេ គឺហាមដាច់ខាតចំពោះការនេសាទគ្រប់ប្រភេទនៅក្នុងដែននេសាទ​​ដោយប្រើឧបករណ៍នេសាទទំនើបនាំមកនូវការបំផ្លាញមច្ឆាជាតិ។ ដូច្នេះការប្រើឧបករណ៍អូសអួនក្រឡាញឹកដោយម៉ាស៊ីនគឺខុសនឹងច្បាប់ជលផល៕

FB_IMG_1540562010593

FB_IMG_1540561995400

FB_IMG_1540562003024

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!