ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច!

 

WhatsApp-Image-2018-09-18-at-5.14.42-PM(2)រតនគិរី:កម្លាំងប៉េអឹមស្រុកកូនមុំកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១៨ បានចុះទៅចាប់ឈើបានពីរគោយន្ដដែលឈ្មួញរក្សាទុកនៅក្បែរក្រុម ហ៊ុនឥណ្ឌារួចប្រគល់ឱ្យមេព្រៃដើម្បីបង្គ្រប់កិច្ច។
មន្ដ្រីប៉េអឹមស្រុកកូនមុំបានឱ្យដឹងថាកាលពីថ្ងៃទី១៨ខែតុលានេះ ប្រជាពលរដ្ឋបានរាយការណ៏ថាមានគេដឹកឈើចេញពីបាតអាងរាប់ រយកំណាត់យកទៅលាក់ទុកនៅក្បែរដីក្រុមហ៊ុនឥណ្ឌា(SK)ក្នុងភូមិ អូរសាបឃុំត្រពាំងក្រហមស្រុកមុំ។                                  ឈើនោះគេត្រៀមដឹកបន្ដទៅលក់នៅប្រទេសវៀតណាមក្នុងពេល ឆាប់ៗខាងមុខនេះ។
ប្រភពបានឱ្យដឹងទៀតថាក្រោយពីទទួលបានដំណឹងនៅថ្ងៃទី២២ ខែតុលាដដែលនោះកម្លាំងប៉េអឹមស្រុកកូនមុំមួយក្រុមដឹកនាំដោយ លោកវ.រស់វណ្ណាក៏បានចុះទៅបង្ក្រាបដល់ទីតាំងលាក់ឈើនោះ។ក្រុមការងារបានរកឃើញឈើរាប់រយកំណាត់ដែលមានមុខកាត់ធំៗ ដូចសុក្រំ,កកោះនិងធ្នង់។                                            ពេលកម្លាំងប៉េអឹមកំពុងដំណើរការបង្ក្រាបក៏ស្រាប់តែមានមនុស្ស ម្នាក់ឈ្មោះប្រុសប្រាប់ក្រុមការងារតាមទូរស័ព្ទថាឈើនោះជាឈើរ បស់ខ្លួនហើយគាត់កំពុងតែរត់ប៉េសេជាមួយស្ថាប័ណ្ណពាក់ព័ន្ធនៅ ភ្នំពេញដើម្បីដឹកឈើនោះទៅលក់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
ប្រភពដដែលបានឱ្យដឹងទៀតថាក្រោយពីឈ្មោះប្រុសបានប្រាប់ ទៅសមត្ថកិច្ចរួចកម្លាំងប៉េអឹមដែលមានវត្ដមាននៅទីនោះក៏បាន បន្ធូដៃគឹសម្រេចរឹបអូសយកឈើនោះចំនួនតែពីរគោយន្ដឆ្នៃតែ ប៉ុណ្ណោះចំណែកឈើជាច្រើនរយកំណាត់ទៀតគេទុកឱ្យមេឈ្មួញ ឈ្មោះប្រុសវិញ។
នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨មេឈ្មួញឈ្មោះប្រុសក៏បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានប្រចាំខេត្ដរតនគិរីថាឈើរាប់រយកំណាត់ដែល កម្លាំងប៉េអឹមស្រុកមិនបានរឹបអូសយកនោះគឺដោយសារក្រុមការងារ បានចាក់ជីភីអេសទៅឃើញថាគំនរឈើនោះវាស្ថិតនៅលើបរិវេណ ដីសម្បទានក្រុមហ៊ុនS kរបស់ឥណ្ឌា។
ករណីកម្លាំងប៉េអឹមស្រុកកូនមុំបន្ធូបន្ថយច្បាប់មិនបង្ក្រាបឈើឈ្មួញ នៅទីតាំងដូចខាងលើពលរដ្ឋមួយចំនួនបានដាក់ការសង្ស័យថាមន្រ្ដី ប៉េអឹមប្រហែលជាធ្លាប់បានទទួលប្រាក់ពីមេឈ្មួញនោះទេដឹង?ទើប គេរឹបអូសយកឈើតែពីគោយន្ដ។
កន្លងមកពួកឈ្មួញតែងតែឃុបឃិតជាមួយសមត្ថកិច្ចនៅមូលដ្ឋាន ហើយឈានទៅដឹកឈើចេញពីបាតអាងសេសានក្រោមពីរដោយ អនាធិបតេយ្យរួចយកទៅលាក់ក្នុងបរិវេណដីក្រុមហ៊ុនSkជ្រក ក្រោមច្បាប់ដីសម្បទានដើម្បីបន្លំភ្នែកមហាជនថាជាឈើស្របច្បាប់. ដល់មានឱកាសល្អគេនឹងដឹកឈើនោះបន្ដចេញទៅលក់ដោយស្ងាត់ៗតែម្ដង។
ពលរដ្ឋបានបញ្ជាក់ថាបើឈើទាំងអស់នោះបានដកហូតចេញពីបរិ វេណដីក្រុមហ៊ុនSkមែនចុះហេតុអីចាំដឹក ទៅលាក់នៅ ជាយដី ក្រុមហ៊ុនទៅវិញហើយខាងមេព្រៃក៏ពុំមានបោះត្រានៅលើឈើនោះដែរ។ចំណុចមួយទៀតឈើដែលបានដកហូតមកនោះវាគួរតែមានគល់ ស្ថិតនៅក្នងភូមិសាស្ត្រទីតាំងដីក្រុមហ៊ុនឥណ្ឌាSKនោះ។
មន្រ្ដីប៉េអឹមស្រុកកូនមុំមិនគួរណាជឿសំដីមេឈ្មួញហើយរឹបអូស យកឈើតែពីគោយន្ដយកទៅគម្រប់កិច្ចមេប៉េអឹមផ្ទៃប្រទេសនោះទេ។ការពិតមន្រ្ដីថ្នាក់ក្រោមគួរតែអនុវត្ដច្បាប់ឱ្យបានម៉ឺងម៉ាត់ក្រោយមាន ការចង្អុលបង្ហាញរបស់ថ្នាក់លើនិងស្របតាមបទបញ្ជារបស់សម្ដេច ហ៊ុនសែនដែលតែងតែជម្រុញឱ្យមន្រ្ដីពាក់ព័ន្ធជួយការពារព្រៃឈើឱ្យ គង់វង្សជាពិសេសស្ថាប័នប៉េអឹមតែម្ដង។
លោកកែបកត់នាយណ្ឌរដ្ឋបាលព្រៃឈើខេត្ដរនគិរីនៅសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៨សារព័ត៌មានយើងមិនអាចសុំការពន្យល់បានទេ ដោយសារលោកថាជាប់ប្រជុំនៅវៀតណាម។                      ប៉ុន្ដែមន្រ្ដីរដ្ឋបាលព្រៃឈើសង្កាត់កូនមុំម្នាក់បានឱ្យដឹងថាឈើនោះ ត្រូវដឹកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកូនមុំដើម្បីវាស់វែងឱ្យ ឃើញចំនួនពិតប្រាកដអំពីតួរលេខរួចដាក់លិខិតជូនដំណឹងឱ្យម្ចាស់ ចូលខ្លួនមកដោះស្រាយតាមសន្ដិវិធី។                                ដោយឡែកមកដល់នៅថ្ងៃទី២៤ខែតុលាឆ្នាំ២0១៨កម្លាំងចម្រុះ រួមមាន:កម្លាំងកងរាជអាវុធហត្ថក្រុងស្រុកកម្លាំងអធិការនគរបាលស្រុក
និងកម្លាំងជំនាញផ្នែករដ្ធបាលព្រៃឈើស្រុកដែលដឹកនាំដោយផ្ទាល់ លោកជាពេជ្រព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីបានចុះទៅ ដល់ក្រុមហ៊ុនSKឥណ្ឌា ត្រួតពិនិត្យឈើតាម ក្រលៀនកៀន     កោះដីសង្គមកិច្ចជាប់ព្រំប្រទល់ក្រុមហ៊ុននិងធ្វើកំណត់ហេតុរួចមក គេសង្កេតឃើញក្រុមសមត្ថកិច្ចបាននាំគ្នាសម្រុកចូលទៅក្នុងក្រុមហ៊ុន បន្តទៀតក៍ប៉ុន្តែពួកគេមិនអនុញ្ញាតិឲ្យក្រុមអ្នកសារព័តិមានមិនថា ទូរទស្សន៍ឬកាសែតចូលទៅជាមួយនោះទេខ្លាចផ្តិតយករូបភាពនិង ទិដ្ធភាពជាអាថ៌កំបាំងឬយ៉ាងណានោះ?)ទង្វើរបស់ក្រុមហ៊ុនបែបនេះ ហើយទើបធ្វើឲ្យមជ្ឈដ្ធាននានាដាក់ការរិះគន់យ៉ាងធ្ងន់ៗថាក្រុមហ៊ុន មួយនេះមានចេតនាលួចស្តុកឈើដោយខុសច្បាប់រាប់ពាន់ម៉ែត្រគូប នៅក្នុងក្រុមហ៊ុនទើបបិទបាំងសារព័តិមានមិនឲ្យមានការផ្សព្វផ្សាយ លេចឮចេញក្រៅ។
ដោយសារតែទង្វើបែបនេះប្រជាពលរដ្ធទូទាំងខេត្តរតនគិរីទទូចស្នើ សុំទៅដល់ឯកឧត្តមវេងសុខុនរដ្ធមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញនិង នេសាទនិងទីស្តីការគណះរដ្ធមន្ត្រីមេត្តាពិនិត្យសកម្មភាពនិងអាជីវ កម្មរបស់ក្រុមហ៊ុនSKឥណ្ឌានេះឡើងវិញផង។                    ដោយគេសង្កេតឃើញថាអស់រយះកាលជាច្រើនឆ្នាំកន្លងមកធ្វើការ ឈូសឆាយដីរាប់រយហិកតាក្លាយជាវាលរហោថានតែពុំឃើញមាន ដាំដុះដំណាំអ្វីបានជាលទ្ធផលដុំកំភួនឲ្យបានលិចធ្លោនៅឡើយទេ។ តែបទល្មើសកាប់បំផ្លាញព្រៃឈើបើកដៃឲ្យឈ្មួញប្រើប្រាស់ក្រុមហ៊ុន ជ្រកគ្រោមស្លាកយីហោ (SK) នាំឈើចូលនាំ ឈើចេញ ធ្វើ ជំ នួញរត់ប៉េសេ(PC)ស៊ុំគ្រលំជាមួយថ្នាក់លើហើយដឹកជញ្ជូនចេញដោយ រថយន្តយីឌុបខ្នាតយក្សយ៉ាងអានាធិបតេយ្យបំផ្លាញផ្លូវបំផ្លាញស្ពាន វិនាសអន្តរាយធ្វើឲ្យខាតថវិការាជរដ្ធាភិបាលបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ល។ដូច្នេះប្រជាពលរដ្ធ ស្នើសុំអោយ ឯកឧត្តមវេង សុខុន       រដ្ធមន្ត្រីបិទអាជ្ញាប័ណ្ណច្បាប់វិនិយោគដីសម្បទានសេដ្ធកិច្ចSឥណ្ឌាមួយនេះ។
ពាក់ព័ន្ធនិងការចុះរិបអូសបង្ក្រាបពីកម្លាំងសមត្ថកិច្ចចម្រុះលើគំនរឈើ ស្តុកទុកដោយខុសច្បាប់ក្បែរក្រុមហ៊ុនខាងលើពួកគាត់ស្នើសុំដល់ នាយឧត្តមសៅសុខាមេត្តាសុើបអង្កេតឡើងវិញដោយពួកគាត់ដឹងថា: ឈើរាប់ពាន់កំណាត់ដែលសមត្ថកិច្ចបានចំណាត់ការនោះឮថាគេយក ទៅផ្ញើនិងក្រុមហ៊ុនដដែលមិនខុសពីអាសាច់ជូនខ្លានោះឡើយ។
ពាក់ព័ន្ធនិងចុះបង្រ្កាបខាងលើគហទំព័រ(www.enn-           tv.com)យើងមិនអាចសុំការពន្យល់បកស្រាយ ពីជំនាញ      ពាក់ព័ន្ធបង្រ្កាបបាននោះទេ៕

IMG-20181026-WA0014

IMG-20181026-WA0013

IMG-20181026-WA0010

IMG-20181026-WA0009

852929633_219744

852925202_219338

IMG-20181026-WA0008

IMG-20181026-WA0007

IMG-20181026-WA0006

IMG-20181026-WA0005

853237537_44646

853237890_44232

IMG-20181026-WA0004

IMG-20181026-WA0003

IMG-20181026-WA0002

IMG-20181026-WA0001

IMG-20181026-WA0000

IMG-20181026-WA0015

Filed in: សង្គម

Recent Posts

Bookmark and Promote!