ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក សាំ ពិសិដ្ឋ​ប្រធាន មន្ទីរសា​ធារណការនិង​ដឹក ជញ្ជូនរាជ​ធានីភ្នំពេញនិងបក្ខពួួក រងការិះគន់ប្រព្រឹត្តអំ​ពើពុក​រ​លួយ !

 

WhatsApp-Image-2018-09-18-at-5.14.42-PM(2)

ភ្នំពេញៈប្រភពដែលស្និទ្ធនឹងលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការ​រាជធានីភ្នំពេញបានបង្ហើបឲ្យដឹងថាគម្រោងដែលក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញប្រគល់ឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញ អនុវត្តន៍​គឺ​សុទ្ធ តែ​មានតម្លៃ​ខ្ពស់​លើស​ក្រុមហ៊ុន​ ឯកជន​។     ប្រភពបានឲ្យដឹងទៀតថាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវឬជួសជុលផ្លូវក្នុង​រាជធានីភ្នំពេញកន្លងមកប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួននិងចំណាយលុយ​បុគ្គលិកកម្មករទាំងស្រុងហើយបង់ពន្ធ១០ភាគរយប៉ុន្តែគេបែរជាចំណា យទាបជាងការអនុវត្តន៍គម្រោងរបស់មន្ទីរសាធារណការរាជធានីភ្នំពេញ។ ប្រភពបានបង្ហើបថាមន្ទីរសាធារណការរាជធានីភ្នំពេញដែលប្រើប្រាស់​សម្ភារៈរបស់រដ្ឋបុគ្គលិកកម្មកររដ្ឋនិងមិនបង់ពន្ធមួយសេនណានោះបែរ ជាទទួលគម្រោងក្នុងតម្លៃខ្ពស់ជាងក្រុមហ៊ុនឯកជនម៉ៅការទៅទៀត។
មន្ត្រីរាជការក្នុងមន្ទីរសាធារណការរាជធានីភ្នំពេញបានលើកឡើងថារាល់​គម្រោងដែលមន្ទីរសាធារណការរាជធានីភ្នំពេញអនុវត្តន៍ក្នុងការស្ថាបនា​ផ្លូវជួសជុលផ្លូវឬដំឡើងបង្គោលភ្លើងតាមផ្លូវសាធារណៈនាពេលកន្លងមក សុទ្ធតែមានតម្លៃខ្ពស់ជាងតម្លៃដែលក្រុមហ៊ុនចិនឯកជនម៉ៅការ។ ប្រភពបានឲ្យដឹងទៀតថាបច្ចុប្បន្នលោកសាំពិសិដ្ឋនិងបក្ខពួកនៅក្នុង​ការិយាល័យផែនការណ៍គណនេយ្យកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុក រលួយបំប៉ោងថវិកាចំណាយស្រេចតែអំពើចិត្តរបស់ពួកគេដោយគ្មាន​ញញើត​អ្វី​ទាំងអស់​។                                                  ប្រភពបង្ហើបថាហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោកឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅ លើរឿងអាស្រូវពុករលួយរបស់លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការ​រាជធានីភ្នំពេញជាបន្ទាន់ព្រោះអីលោកស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធា រណការនិងដឹកជញ្ជូនក៍សម្ងំស្ងៀមទុក្ខឲ្យលោកសាំពិសិដ្ឋធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីសាធារណការរាជធានីភ្នំពេញមួយចំនួន​បានបង្ហើបឲ្យដឹងថាចាប់តាំងពីលោកសាំពិសិដ្ឋបានកាន់តំណែងជា​ប្រធានមន្ទីររួចមកគឺលោកសាំពិសិដ្ឋប្រើតួនាទីនិងអំណាចរបៀបអំពើ ពុករលួយច្រើនបែបច្រើនយ៉ាងក្នុងការកេងប្រវ័ញ្ចថវិការដ្ឋដោយគ្មាន​ញញើត​អ្វី​ទាំងអស់​។                                                  កន្លងមករឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោកសាំ ពិសិដ្ឋត្រូវបានបើកកកាយជាបន្តបន្ទាប់ប៉ុន្តែលោកស៊ុនចាន់ថុលរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮ​អ្វីទាំងអស់ហើយបណ្ដោយឲ្យលោកសាំពិសិដ្ឋធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពមន្រ្តីតូចតាចអំពាវនាវឲ្យលោកឱមយ៉ិនទៀងប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿង អាស្រូវពុករលួយរបស់លោកសាំពិសិដ្ឋដើម្បីកុំឲ្យលោកសាំពិសិដ្ឋ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន ។    ប្រភពដដែលបានបង្ហើបថាមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី​ភ្នំពេញកន្លងមកមន្ទីរទទួលបានគម្រោងស្ថាបនាផ្លូវនិងជួសជុលផ្លូវ ថែទាំផ្លូវជាច្រើនខ្សែក្នុងរាជធានីភ្នំពេញហើយការចំណាយថវិកាសម្រាប់​គម្រោង​ទាំងនោះ​ត្រូវគេ​ដឹងថាពោរពេញទៅដោយភាពប្រកតី។ ប្រភពបានឲ្យដឹងទៀតថាគម្រោងធ្វើផ្លូវបេតុងក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញគឺពោរពេញទៅដោយអំពើពុករលួយ ហើយលោកស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការបែរជាសម្ងំស្ងៀមទៅវិញ។ ដូច្នេះហើយទើបមជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនដាក់ការសង្ស័យថា លោកស៊ុនចាន់ថុលជាអ្នកនៅពីក្រោយខ្នងលោកសាំពិសិដ្ឋប្រធាន​មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើអ្វីតាមអំពើចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍។
ពាក់ព័ន្ធនិងការិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកសាំពិសិដ្ឋប្រធាន មន្ទីរសារធារណការនិងលោកស៊ុនចាន់ថុលរដ្ឋមន្រ្តីក្រសួងសារធា រណការនិងដឹកជញ្ជូនបាននោះទេ៕

44625141_918230948372548_6089583801124519936_n

44593778_2026398340756629_4637214200228216832_n

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!