ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការរាជធានីភ្នំពេញរង ការិះគន់ ប្រព្រឹត្តអំពើពុករលួយ !

 

IMG-20181021-WA0001ភ្នំពេញ៖លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញនិងបក្ខពួកមួយចំនួនទៀតត្រូវបានមន្ត្រីមួយចំនួន អំពាវនាវដល់ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមន្ត្រីចុះ អង្កេត និងស្រាវជ្រាវ ទៅលើសកម្មភាព ការងារ របស់ពួកគេ ។
លោកសាំពិសិដ្ឋជាប្រធានមន្ទីរដែលមានភាពរឹងម៉ាំទោះដូររដ្ឋមន្រ្តី រឺចៅហ្វាយក្រុងប៉ុន្មាននាក់ក៏លោកអាចនៅកាន់តំណែងនេះដដែល ខណៈមានលេចលឺរឿងអាស្រូវជាច្រើននៃការដឹកនាំរបស់គាត់ក៏ដោយ។
ប្រភពបានឲ្យដឹងថាកន្លងមកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជ ធានីភ្នំពេញបានទទួលគម្រោងជាច្រើនលើការងារស្ថាបនាការងារ ជុសជុលនិងថែទាំផ្លូវពីក្រសួងសាធារណការនិងដឹកជញ្ជូននិងពី សាលារាជធានីភ្នំពេញតាមរយៈការចចារថ្លៃក្នុងមួយឆ្នាំៗមានទឹក ប្រាក់សរុបរាប់រយលានរៀលឬរាបសិបលានដុល្លារសហរដ្ឋអាមេរិក។
ប្រភពអះអាងថាគម្រោងដែលក្រសួងនិងសាលារាជធានីបានប្រគល់ ទៅឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញជាអ្នកអនុវត្តន៍នោះគឺសុទ្ធ តែមានតម្លៃខ្ពស់លើសក្រុមហ៊ុនឯកជនដែលប្រើប្រាស់សម្ភារៈផ្ទាល់ ខ្លួនបុគ្គលិកស៊ីប្រាក់ខែផ្ទាល់ខ្លួននិងចំណាយដើមទុនរួមនឹងការបង់ ព័ន្ធជូនរដ្ឋចំនួន១០%បន្ថែមទៀតលើតម្លៃដែលខ្លួនដេញថ្លៃបាន។ ប៉ុន្តែចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញវិញគឺបាន ប្រើសម្ភារៈបច្ចេកទេសរដ្ឋបុគ្គលិកស៊ីប្រាក់ខែរដ្ឋនិងមិនបង់ព័ន្ធមួយ កាក់មួយសេនទេប៉ុន្តែបែរជាទទួលបានគម្រោងក្នុងតម្លៃថ្លៃខ្ពស់ជាង ក្រុមហ៊ុនឯកជន ជាអ្នកទទួលការទៅទៀត។
ដោយឡែកចំពោះថវិកាដែលទទួលផលចំណេញដែលមន្ទីរសាធា រណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសល់ពីការអនុវត្តន៍គម្រោងនោះ តើលោកប្រធានមន្ទីរ សាំពិសិដ្ឋយកទៅណា.?                    ហើយថាករណីនេះតើមានបានធ្វើបញ្ជីចំណាយច្បាស់លាស់ទេដូច ជាចំណាយទៅលើការងារទិញទំនិញនិងសម្ភារៈសំណង់ដើម្បីយក មកស្ថាបនាការងារជុសជុលនិងថែទាំផ្លូវដែលខ្លួនទទួលបានគម្រោង ទាំងនោះជាដើម..។
ប្រភពដដែលបានអះអាងថាតួរផ្លូវជាការងារចាក់បេតុងឆ្អឹងដែកកម្រាប់ ២០ស.មផ្លូវទំនប់កប់ស្រូវជំហ៊ានទី១មានបណ្ដោយ១២៧៥៩ម៉ែត្រទទឹង ៩,៧៥ម៉ែត្រផ្ទៃក្រឡា១២៥៤០០ម៉ែត្រការ៉េដាក់លូទំហំ១×    ៥ម៉ែត្រកាត់ទទឹងផ្លូវ២កន្លែងចាក់ដីពង្រីកតួផ្លូវបណ្ដោយ១២៧៥៩ម៉ែត្រ ទទឹង១២ម៉ែត្រផ្ទៃក្រឡា១៥៣.១០៨ម៉ែត្រការ៉េរៀបសួនច្បារកណ្ដាល ទ្រូងផ្លូវទំហំទទឹង២,៥ម៉ែត្របណ្ដោយ១២៧៥៩ម៉ែត្រនិងតម្លើងបង្គោល ភ្លើងព្រែកចំនួន៤២៥ដើមចាប់ពីផ្លូវរថភ្លើងដល់រង្វង់មូលព្រែកព្នៅ ក្នុងខ័ណ្ឌពោធិ៍សែនជ័យនិងខ័ណ្ឌព្រែកព្នៅទទួលបានទឹកប្រាក់ចំណាយ រហូតដល់៥៨.០៣0 .០០ ០០០០រៀល (ហាសិបប្រាំបី       ពីលានសាបសិបបួនលានរៀលគត់) បើគិតជាប្រាក់ដុល្លារ គឺ   ស្មើ១៤៣២៩៣៨២(ដប់បួនលានម្ភៃប្រាំបួនពាន់បីរយប៉ែតសិបពីរ ដុល្លាអាមេរិក) បើគិត១ដុល្លារស្មើ ៤០៥០រៀល។
សំណួរសួរថាតើការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់សាលា រាជធានីភ្នំពេញទៅលើគម្រោងខាងលើតាមរយៈការចចារថ្លៃចុះថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០១៧ដោយគណៈកម្មាធិការលទ្ធកម្មរបស់សាលារាជធានី ភ្នំពេញថាតើតម្លៃខាងលើនេះមានតម្លៃថ្លៃខ្ពស់ឬថោកជាងឯកជន? ហើយសួរថាតើការចំណាយលើការទិញទំនិញនិងសម្ភារៈរបស់លោក ប្រធានមន្ទីរ សាំ ពិសិដ្ឋ មានធ្វើលទ្ធកម្មត្រឹមត្រូវដែរឬទេ? ។
ដំណើរការយ៉ាងរលូននេះត្រូវបានរាយការណ៍មកថាក្រៅពីលោកសាំ ពិសិដ្ឋគឺមានការចូលរួមពីប្រធានការិយាល័យផែនការគណនេយ្យ លោកម៉ុមសុខាន–លោកហេងងួននិងលោកគន្ធរ៉ារួមនិងមន្ត្រីជំនិត របស់លោក សាំ ពិសិដ្ឋមួយចំនួនទៀត។ ពោលគឺមានន័យថា ប្រាក់ត្រូវចំណាយពិតអស់ប៉ុន្មាននិងចំណេញបានប៉ុន្មានគឺនៅលើ តែបបូម៉ាត់ពួកគាត់ដោយសារការចំណាយទិញទំនិញនិងសម្ភារៈ សម្រាប់អនុវត្តន៍ការងារគេមិនបានធ្វើលទ្ធកម្មនោះឡើយ។       ហេតុដូច្នេះនាំឲ្យលោកប្រធានមន្ទីរសាំពិសិដ្ឋនិងមន្ត្រីជំនិតរបស់លោក ម្នាក់ៗទទួលបានប្រយោជន៍ក្នុង១ឆ្នាំៗមិនតិចលានដុល្លារនោះទេ ចំណែកអ្នកខាតបង់ធ្ងន់ធ្ងរ គឺរដ្ឋដ្ឋាភិបាលកម្ពុជា។                ពាក់ព័ន្ធនិងការិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពី លោក សាំ ពិសិដ្ឋ     ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញនិងមន្រ្តីក្រោមឱវាទបាននោះទេ៕

IMG-20181021-WA0000

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!