ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​បំផ្លាញ និងសម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​៣ និង ​ដេ​៤ យ៉ាង​គគ្រឹកគគ្រេងពេញបន្ទុក​!

FB_IMG_1539767302324

ខេត្តក្រចេះ:ថ្មីៗនេះប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុង​ឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថាមេឈ្មួញឧកញ៉ាគង់ក្រឹ​ងដែលមានងារជាឧកញ៉ានិងមានឋានៈជាឧត្តមសេនីយ៍យោធាកំពុង​បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក​ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់ វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ ប្រភពបានឲ្យដឹងថាមន្ត្រីរដ្ឋបាលព្រៃឈើនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចសមត្ថកិច្ចអាវុធហត្ថនិងគយចល័តក្នុងខេត្តក្រចេះបានចាត់ ទុកសកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញឧកញ៉ាគង់ក្រឹងជាប្រភព​ចំណូលរបស់ពួកគេហើយបណ្ដោយឲ្យមេឈ្មួញឧកញ៉ាគង់ក្រឹងធ្វើអ្វីៗ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើខេត្តក្រចេះនិងលោកវ៉ាថនអភិបាលខេត្តក្រចេះក៏រក្សាភាព​ស្ងៀមស្ងាត់ដែរទុកឲ្យមេឈ្មួញគង់ក្រឹងដែលជាឧកញ៉ានិងជាឧត្តម​សេនីយ៍យោធាបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន​តាមច្រករបៀងដេ៣និងច្រករបៀងដេ៤កាន់តែច្រើនថែមទៀត។
សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលខេត្តក្រចេះបានបង្ហើបឲ្យដឹងថាពួកគេ​មិនហ៊ានទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញដ៍មហិមាគង់ ក្រឹងនោះទេព្រោះមេឈ្មួញម្នាក់នេះមានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់​នៅក្នុង​ក្រសួងមហាផ្ទៃ និង​នៅក្នុង​ក្រសួងការពារជាតិ​។ ថ្មីៗនេះមានអ្នកដឹកឈើតាមម៉ូតូយកទៅលក់ឲ្យមេឈ្មួញគង់ក្រឹងនៅ​តំបន់ព្រំដែនឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះដួលម៉ូតូហើយឈើសង្កត់​ស្លាប់​ជា​បន្តបន្ទាប់​គួរឲ្យ​សង្វេគ​។ ចំណែកមេឈ្មួញគង់ក្រឹងគិតតែពីរឿងចំណេញនិងផលប្រយោជន៍​ផ្ទាល់ខ្លួនហើយបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន​ដោយគ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតជាប្រព័ន្ធនិង​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទៀតផង។
ប្រភពដែលស្និទ្ធនឹងមេឈ្មួញគង់ក្រឹងបានឲ្យដឹងថាក្នុងចំណោមឈ្មួញ​ដែលដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងក្នុងឃុំ​២ធ្នូស្រុកស្នួលខេត្តក្រចេះគឺមានមេឈ្មួញគង់ក្រឹងកំពុងធ្វើសកម្មភាព​ខ្លាំងក្លា​ជាងគេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ គង់ ក្រឹ​ង មានទីតាំងប្រមូលទិញឈើនិងស្តុកឈើដ៏ធំនៅខាងក្រោយបន្ទាយវរ​ការពារព្រំដែនលេខ២០៤ស្រុកស្នួលខេត្តក្រចេះហើយគ្មានមន្ត្រីជំនាញ​ឬសមត្ថកិច្ចណាហ៊ានចូលទៅដល់ទីតាំងស្តុកឈើរបស់មេឈ្មួញម្នាក់នេះ​ទេព្រោះមានសន្តិសុខការពារយ៉ាងរឹងមាំមិនតែប៉ុណ្ណោះមេឈ្មួញគង់ក្រឹង ក៏ជាអ្នករត់ការបើកផ្លូវឲ្យឈ្មួញដទៃទៀតដឹកជញ្ជូនឈើឆ្លងដែនទៅស្រុក​យួនយ៉ាងរលូនផងដែរព្រោះតែមេឈ្មួញគង់ក្រឹងមានទំនាក់ទំនងជិតស្និទ្ធ​ជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែនគ្រប់ស្ថាប័ន។ ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើក្នុងខេត្តស្ទឹងត្រែងខេត្តក្រចេះនិង​ខេត្តមណ្ឌលគិរីកំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះបច្ចុប្បន្នមេឈ្មួញ គង់ក្រឹងកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រក របៀងដេ៣និងដេ៤ក៏ដូចជាតាមច្រកត្រពាំងស្រែយ៉ាងពេញបន្ទុកគ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ប្រភពបន្តថាមេឈ្មួញគង់ក្រឹងធ្លាប់អួតអាងថាក្នុងខេត្តក្រចេះនេះគ្មាន នណាហ៊ានរកសុីដឹកជញ្ជូនឈើទៅស្រុកយួនដូចគាត់បាននោះទេតែ បើហ៊ានត្រូវសមត្ថកិច្ចនិងចាប់ទាំងអស់មិនខានឡើយ។
ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់ បកស្រាយពី ជំនាញ ពាក់ព័ន្ធក្នុងខេត្តក្រចេះបាននៅឡើយទេ៕

FB_IMG_1539767302324

Filed in: Uncategorized, សង្គម

Recent Posts

Bookmark and Promote!