ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ អូន ព័ន្ធមុនីរ័ត្នរ​ដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ចនិងហិ​រញ្ញវត្ថុនិង លោ​ក គុណ ញឹមមេ​គយ​ធំមិនគួរមើលរំលង លោក នង សុខុមប្រធានគយច្រក បាវិត​បើកដៃឲ្យឈ្មួ​ញនាំចូលទំនិ​ញ គេចព​ន្ធនិងទំនិញបង់ពន្ធមិន គ្រប់យ៉ាងពេ​ញប​ន្ទុក!

 

IMG-20181018-WA0003 ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀងបានឲ្យដឹងថាបច្ចុប្បន្ន​ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិបាវិតគឺបង់ពន្ធជូន​រដ្ឋត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះហើយក្រៅពីនេះគឺមានការឃុបឃិត​បែងចែកផលប្រយោជន៍យ៉ាងសុខស្រួលជាមួយលោកនងសុខុមមេគយ​ច្រក​បាវិត និង​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តស្វាយរៀង​។               ប្រភពបានឲ្យដឹងទៀតថាឈ្មួញដែលបង្កប់ទំនិញគេចពន្ធតាមរថយន្ត ក្រុងដឹកជញ្ជូនអ្នកដំណើរត្រូវបង់លុយក្នុងមួយជើងៗពី៥លានរៀល ទៅ៧លានរៀលដោយគ្មានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវឡើយ។ ទន្ទឹមនឹងនេះលោកនងសុខុមមេគយច្រកបាវិតក៏បានឃុបឃិតជាមួយ​មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតក្នុងការធ្វើជាខ្នងបង្អែកឲ្យឈ្មួញ​នាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុក​យួន​ចូល​ស្រុក​ខ្មែរ​។ ដូច្នេះ​លោកឱមយ៉ិនទៀងប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយមិនគួរមើលរំលងអំពើពុករលួយរបស់លោកនង សុខុមមេគយច្រកបាវិតតទៅទៀតទេព្រោះចាប់តាំងពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៥រហូតមកដល់ពេលនេះគឺលោកនងសុខុមនិងបក្ខពួកឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិបាវិតក្រុងបាវិតខេត្តស្វាយរៀងមួយចំនួន​បានឲ្យដឹងថាបច្ចុប្បន្នលោកនងសុខុមប្រធានការិយាល័យគយច្រកនេះ បានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថាទំនិញគេចពន្ធដែលបង្កប់តាមរថយន្តក្រុងដឹក ជញ្ជូនអ្នកដំណើរក៏ដូចជាទំនិញគេចពន្ធដែលឈ្មួញដឹកជញ្ជូនតាមរថយន្ត​ធុនធំចំណុះរាប់សិបតោនពីទឹកដីយួនចូលទឹកដីខ្មែរតាមច្រកបាវិតគឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក នង សុខុម និង​បក្ខពួក​។ អំពើពុករលួយរបស់លោកនងសុខុមប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់​ក្នុងមួយខែៗដូច្នេះលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុក៏ដូចជាលោកគុណញឹមដែលជាមេគយធំមិនគួរបណ្ដែត បណ្ដោយ​តទៅទៀត​ទេ​។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តស្វាយរៀងមួយចំនួនបានបង្ហើប​ឲ្យដឹងថាលោកនងសុខុមបានចូលកាន់តំណែងជាប្រធានការិយាល័យ​គយច្រកទ្វារអន្តរជាតិបាវិតកាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៥រហូតមក ដល់ពេលនេះលោកនងសុខុមប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។                                              ប្រភពបានឲ្យដឹងទៀតថាការដែលលោកនងសុខុមប្រធានការិយាល័យគយ​ច្រកបាវិតអាចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួល​ពីសំណាក់លោកខៀវសារឿនប្រធានសាខាគយខេត្តស្វាយរៀងដែលល្បី ល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។           ប្រភពខ្លះបានឲ្យដឹងថាការដែលលោកនងសុខុមមេគយច្រកបាវិតនិង​លោកខៀវសារឿនប្រធានសាខាគយខេត្តស្វាយរៀងហ៊ានធ្វើអ្វីៗតាម​អំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​.​។
ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.enn-            tv.com)យើងមិនអាចសុំការពន្យល់បកស្រាយ ពីលោកនង  សុខុមប្រធានគយច្រកទ្វាអន្តរជាតិបាវិតនិងលោកខៀវសារឿនប្រធាន សាខាគយខេត្តស្វាយរៀងបាននោះទេ៕

40773603_2135358176714384_6347392631860887552_n1

40778873_242858236422563_2807037822614110208_n1

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!